រាងស្តើងទាំងពីរបន្ទាប់ពីរើសកន្លែងត្រូវទៅហើយក៏នាំគ្នាចេញពីហាងកាហ្វេហើយសម្តៅទៅកាន់ឡានដោយមានJimin ជាអ្នកបើកឡានដូចរាល់ដង បើឡានផងច្រៀងផង« ចង់តែនៅអើយក្រមុំ...ចង់តែនៅអើយក្រមុំ...ក្រមុំព្រហ្មចារី....អឺ ...អឺ ស្អីទៀតអាMin ភ្លេចបាត់ហើយ » រាងតូចTaehyung ចេះតែពិននឹងទេ
« ...ព្រហ្មចារីស្អីមានប្តីហើយនឹងហាស.... » Jimin និយាយកាត់
« ហូយយ...ក៏ច្រៀងអោយសប្បាយចិត្តនឹងណាយ៉ាងមិចទាល់តែzin ហ៎បានច្រៀងកើត »
« ក៏បែបនឹងណាបទនឹងសម្រាប់អ្នកមានព្រះស្វាមីហើយគេរើសអើងហើយ xd 😹 » Jimin និយាយហើយក៏យកដៃមូលនៅកន្លែងស្តាប់បទចម្រៀង ចំបទ Butter ទៀត
«នេះ...ច្រៀងបទនៀកវាលូយជាង... »
និយាយទៅពួកម៉ាក់គេទាំងពីនេះច្រៀងផងហោផងរាំផងឡើងសប្បាយម៉ងហាស...ទម្រាំតែមកដល់ផ្សារទំនើបកន្លែងថ្មីដែលគេទើបនឹងបើកប្រហែលមួយអាទិត្យនឹង រាំឡើងរង្គើឡានតាមផ្លូវអស់ហើយ។ អ្នកទាំងពីរបានយកឡានទៅចតនៅចំណតឡានទើបដើរទៅកន្លែងគេអូសរទេះរុញដើរទិញអីវ៉ាន់
Ring~~~Ring សម្លេងរោ ទូរសព្ទរបស់Taehyung គ្មានលេខអ្នកណាទេក្រៅពីលេខលោកប្តីតាមឃ្វាលប្រពន្ធ
« អាឡូ....Tae អូននៅណាហ្នឹង...»
គ្រាន់តែលើកមិនទាន់និយាយស្អីផងលោកប្តីគេនេះនិយាយយ៉ាងលឿនតែម្តង ដូចខ្លាចបាត់ប្រពន្ធទៅណាចឹង
« អូនមកដើរផ្សារដែលទើបនឹងបើកថ្មី2អ្នកជីមីន »
« បើអូនចង់បានអីមិចមិនប្រាប់បងបងប្រើគេទៅទិញអោយ » Jk
« អូនមកទិញរបស់ផ្ទាល់ខ្លួន...! បងធ្វើកុំភ័យមើល »
« តែ...តែ អូនមកម្នាក់ឯងតិចគេមកញ៉ែអូនទៅអោយបងធ្វើមិចហូវ ....Jung មិនអាចរស់ខ្វះថេយ៍បានទេណា ហឹក...ហឹក »
ចូលតួសាហាវណាស់លោកហៅខ្លួនឯងសុទ្ធតែJung ជាងក្មេង3ឆ្នាំទៀតលោកប្តីមួយនេះ
« ហាហា...បានហើយមិនអីទេ...គ្មានតែស្ករអីទេបើគេមកញ៉ែអូន ចាំអូនអោយគេឆ្លងកាត់បងសិន » រាងស្តើងខ្នាញ់នឹងចរឹកលោកប្តីខ្លួនឯងណាស់ចេះធ្វើចរឹកក្មេងទៅកើត តែក៏គួរអោយស្រលាញ់ណាស់ដែលពេលធ្វើចឹង
أنت تقرأ
លង់ស្នេហ៍ប្រធានាធិបតី 🤍✨
حركة (أكشن)Jungkook / Yoongi Top Taehyung / jimin bottom ខ្ញុំនឹងរកអ្នកដែលល្អជាងលោក100 ដងចាំមើលចុះ ........Taehyung ត្រូវបានគូដណ្តឹង និង ប្អូនស្រីចុងក្បត់ ........ តែចុងក្រោយក៏រកបានបុរសល្អម្នាក់ដែលជា president មុខងាប់ ស្អប់ការប៉ះផ្ទាល់ជាមួយអ្នកដទៃ តែបែរជាម...