30 •ប្តីគេអ្នកមានធ្វើអីក៏សម🥴

3K 274 10
                                    

     « រីង....រីង..» សម្លេងនាឡិការោទ៍

រាងស្តើងងើបអង្គុយទាំងសក់កន្រ្ទីងកន្ទ្រើងព្រោះតែឬសម្លេងរំខាន  ហើយនាយបម្រុងនឹងឈរដៃបិទម៉ោងរោទ៍ដែលខ្លួនបានដាក់ទុកតាំងពីល្ងាចមិញដើម្បីគេងបន្តថែមតិចទៀត ។

« ម៉ែ...ពុទ្ធោព្រះជាម្ចាស់ ...» រាងស្តើងបើកភ្នែកធំសក់ឡើងសំពោងព្រោះពេលនេះម៉ោង 8:45 នាទីហើយ  ជិតដល់មកចូលរៀនហើយខ្វះតែ15នាទីទៀតប៉ុណ្ណោះ ។

រៀនធម្មតាវាមិនអីទេតែប្រលងបញ្ចប់ឆ្នាំហើយទៅខកមិនបានទេ ខឹងណាស់ដែលជ្រុលខ្លួនជាមួយព្រះស្វាមី យប់មិញ (តាមពិតokដែលសោះ)

« អូ...អូយ...! ឈឺ...ហឹក ..ហឹក» រាងស្តើងបម្រុងនឹងចុះពីលើគ្រែតែមានឯណាឈឺចង្កេះជិតបាក់ហើយ

រាងក្រាស់គ្រាន់តែលឺសំណប់ចិត្តគេយំភ្លាមនាយស្ទុះងើបវឹងមកមើល 

« ភាំង...បាត់យំណាប្រពន្ធសម្លាញ់ អូនកើតអីឬ » រាងក្រាស់ក្រសោបរាងស្តើងក្នុងរង្វង់ដៃ 

« ហឹក...គឺមកពីបងនឹង...អូនដើរមិនរួចទេហើយព្រឹកនេះជាថ្ងៃដែលអូនត្រូវប្រលងបញ្ចប់ឆ្នាំសិក្សាទៀតផង ហើយបងមើលទៅជិតដល់ម៉ោងហើយ...ហឹក...ហឹក ...តែអូនប្រលងធ្លាក់ដឹងតែខ្មាស់គេហើយ »  រាងស្តើងរៀបរាប់ទាំងដានទឹកភ្នែកនៅជាប់ថ្ពាល់

« ពុទ្ធោ....! រឿងពិននឹងទេប្តីអូនដោះស្រាយអោយបាន »  និយាយរួចរាងក្រាស់បីរាងស្តើងទៅងូតទឹករៀបចំខ្លួនទៅ សាលា


« បងប្រុងធ្វើយ៉ាងមិច...» រាងស្តើងសួរបន្ទាប់ពីចេញពីងូចទឹក ។ រាងក្រាស់ដើរទៅយកខោអាវអោយរាងស្តើងបណ្តើរនិយាយបណ្តើរ

« កុំបារម្ភអី...លោកប្រុសប្រពន្ធ ...! អូនស្លៀកពាក់ខ្លួនឯងទៅបងទៅរៀបចំអីអោយអូន  ហើយអូននឹងដឹង »

រាងស្តើងក៏មិនបង្អង់យូរក៏ទាញសម្លៀកបំពាក់មកស្លៀកពាក់ចំណែកឯរាងក្រាស់ក៏ចុះទៅក្រោមនិយាយទូរសព្ទ

_____________

« សួស្តីលោកJeon មានការអីអោយខ្ញុំបម្រើឬទាន ... » Man

« ពន្យាពេលប្រលងបញ្ចប់ឆ្នាំ ផ្នែក Design ឆ្នាំទី4 ពន្យារហូតដល់ម៉ោង 9:20 នាទីចាំចូលប្រលង » រាងក្រាស់និយាយទៅកាន់នាយកសាលាទាំងមានអំណាច ព្រោះអីសាលានេះគ្រួសារJeon ជាអ្នកទំនុកបម្រុងមករហូត

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now