23 Ep • យើងនឹងអោយពួកឯងស្គាល់Jeon jungkook ពិតប្រាកដ 🤬

3.1K 311 23
                                    


បន្ទាប់ពីលួងអ្នកដែលទើបនឹងដឹងរឿងឈឺចាប់តាំងពី10ឆ្នាំមុនអោយលង់លក់រួចហើយនាយក៏ដើរចូលទៅងូតទឹកនឹងអាលបានមកគេងអោបសំណប់ចិត្តរបស់គេ ។

(ម៉ាក់...ម៉ាក់..កុំទៅចោលកូនហឹក...ហឹកម៉ាក់ចាំថេយ៍ផងណា...ថេយ៍និងទៅជាមួយម៉ាក់ដែល ....ម៉ាក់កុំទៅចោលថេយ៍...ថេយ៍ស្រលាញ់ម៉ាក់....)

« ផាំង...អាយ...ម៉ាក់»

« ថេយ៍..ថេយ៍ងើបឡើងណា...ថេយ៍យល់សប្តិអាក្រក់ទេណា...កុំគិតច្រើនអី..បងនៅទីនេះក្បែរអូនហើយណា »

រាងក្រាស់រត់ចេញពីបន្ទប់ទឹកប្រវេប្រវាសម្តៅមកអោបរាងតូចដែលកុំយល់សប្តិស្រែកហៅម៉ាក់ទាំងទឹកភ្នែកដាបពេញថ្ពាល់ ខ្លួនញ័រទង្រើកដូចកូមសត្វត្រូវទឹកភ្លៀង

« Jung...ហិក..ធ្វើយ៉ាងមិចទៅអូនបំភ្លេចមិនបានទេ...ហិកៗវាមកបន្លាចអូនម្តងទៀតហើយ
ហឹក...»  រាងតូចស្រែកយំតឺត..ដក ផុតៗដង្ហើមអោបរាងក្រាស់ឡើងជាប់ ដើម្បីទទួលយកភាពកក់ក្តៅពីនាយ

« សឺត...ក្មេងឆ្លាត..មិនអីទេណាគេងវិញទៅ បងនៅទីនេះហើយ» រាងក្រាស់អង្អែរខ្នងរាងតូច...តិចៗបំណងចង់អោយសំណប់ចិត្តខ្លួនគេងលក់វិញ ។

បន្ទាប់ពីរាងក្រាស់លួងលោមរាងស្តើងអោយគេងលក់បានហើយទើបនាយងើបចេញទៅផ្លាស់ខោអាវដេកយប់ ព្រោះពេលនាយរត់ចេញពីបន្ទប់ទឹកមកបានត្រឹមតែពាក់កន្សែងបាំងល្វែងក្រោមតែប៉ុណ្ណោះ   ។ ពេលផ្លាស់រួចរាល់ទើបនាយឡើងមកគេងអោបប្រពន្ធគេថ្មមៗដើម្បីកុំអោយរំខានដំណេកដល់អ្នកដែលទើបនឹងយំរួច នាយអោបបណ្តើរនាយនៅគិតរឿងមុននេះបណ្តើរ

« អ្នកដែលសម្លាប់ម៉ាក់ថេយ៍ៗសុខៗក៏ស្រាប់តែលេចខ្លួនមកវិញប្រាកដជាមានរឿងអ្វីមិនខាន ....»Jkដេកគិតមួយសន្ទុះទើបនាយបោសវាសគំនិតដែលអាក្រក់នោះចោលព្រោះគិតថាមាននាយនៅទីនេះហើយគ្មានអ្នកណាហ៊ានធ្វើអីមនុស្សរបស់គេឡើយ


យប់ស្ងាត់ដែលពោះពេញទៅដោយរឿងស្មុកស្មាញក៏បានបញ្ចប់មកដល់ពេលព្រឹកដែលយើងឃើញសកម្មភាពភាពដដែលរបស់ប្តីប្រពន្ធមួយគូកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញតែដោយសារតែពន្លឺព្រះអាទិត្យចាំងចូលប៉ះចំភ្នែករាងក្រាស់ទើបធ្វើអោយរាងក្រាស់ភ្ងាក់មុន.....។

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Donde viven las historias. Descúbrelo ahora