ភាគបញ្ចប់ : អូននិងកូនជាជីវិតរបស់បង

3.5K 308 5
                                    

ក្រោយពីលឺសម្លេងប្រពន្ធនិយាយផ្ដាច់ការហើយក៏អន់ចង់ដូចគ្នាណាមួយក៏នឹកឃើញពេលនាយតូចពពោះគឺថាម្ដងល្អម្ដងកាចខ្មោចចេញចូលរហូតតាមមិនចង់ទាន់ទេនឹកឃើញលែងចង់បានកូនស្អីទៀតហើយតែពីរនាក់នឹងគ្រប់គ្រាន់ពេកហើយប៉ុន្នឹងពួកគេមើលចង់ឆ្កួតទម្រាំយកថែមបែកក្អួតបាត់ ><
និយាយគ្នាភ្លេចៗខ្លួនងាកវិញឃើញថាប្រពន្ធកំពុងតែលេងគប់ខ្នើយដាក់គ្នាជាមួយនឹងកូនស្រីឯកូនប្រុសអង្គុយមើលនិងញ៊ាំនំយ៉ាងទំនងដូចមើលកុនខ្នាតធំយ៉ាងអញ្ចឹង ។

** ផូសៗ ** ខ្នើយបោះចុះឡើងមិនឲ្យចាញ់ដៃគ្នាទេបណ្ដោយមួយភ្លែតសោះលេងខុសរបៀបទៀតហើយប្រពន្ធក៏អញ្ចឹងទៀតនិយាយមិនស្ដាប់ទេខ្នើយហោះទៅកណ្ដាលមុខរបស់ជីមីនលឺសូរតែ ** ផូស ** នាយតូចទាញចេញទាំងទឹកមុខក្រញូវដាក់កូនស្រីលេងដៃធ្ងន់ម្លេះចង់ត្រូវវិញឬ?

" ហឹកៗ..ប៉ាតូចចង់ធ្វើបាបកូន "

" កូនក៏ចង់ធ្វើបាបប៉ាដូចគ្នា..ហឹកៗ.. " និយាយទាំងបញ្ចូលអារម្មណ៏ដាក់ឲ្យចូលតួអញ្ចឹងទៅធ្វើជាយំហូរទឹកភ្នែកមកទៀតយូជីឃើញហើយក៏ទាញយកខ្នើយមិញនេះមកគប់ទៅជីមីនម្ដងទៀតនិងសម្លក់ទៀតផងឃើញទេញ៉េញប៉ះញ៉េញហើយជាកូនជាប៉ាតូចនឹងគ្នាក៏មិនលើកលែងដែរ ( គ្រួសារនេះប្លែក )

" ឯងចង់អង្គុយមើលឬនៅជួយ? " យុនជេ

" មើលសិនទៅថាពីរនាក់នឹងចង់ធ្វើស្អីបន្តទៀតពេលយើងមិនខ្វល់ " និយាយអញ្ចឹងក៏ម្យ៉ាងដែរចាំមើលសិនថានឹងមានអ្វីទៀតកើតឡើងបើអត់រវល់ជាមួយសោះបែបនេះនឹងអាចស្ងាត់ដោយឯកឯងបានអត់? ឬក៏នៅតែឈ្លោះប្រកែកអត់ឈប់រហូតដល់ហត់រៀងខ្លួនចង់ឈ្នះចិត្តកូនស្រីនិងប្រពន្ធណាស់ ><
បន្ទាប់មកទៀតជីមីនក៏ចាប់ទាញកូនស្រីឲ្យមកអង្គុយនៅខាងក្រោមវិញនិងទាញយករបស់ញ៊ាំទុកទាំងអស់មិនឲ្យញ៊ាំទៀតទេហើយខ្លួនគេវិញដាក់ខ្លួនមើលទូរទស្សន៏ញ៊ាំនំធ្វើប្រងើយកូនៗទាំងពីរឃើញសកម្មភាពអញ្ចឹងពួកគេឡើងចំហមាត់គាំងមួយកន្លែង ។

" មើលប៉ាតូចធ្វើ " ជេហ្គី

" គាត់ប្លែកគ្រប់ពេលអាបងអើយ " យូជីខិតមកនិយាយខ្សឹបជាមួយបងប្រុសទាំងក្រវីក្បាលខឹងធ្វើអ្វីកូនមិនបានមានតែវិធីនឹងឯស្វាមីភ្លោះនេះវិញក៏និយាយមិនចេញដែរប្រពន្ធគេនេះអស្ចារ្យសម្បើមណាស់មនុស្សធម្មតាធ្វើមិនដូចធ្វើមិនសមទេគ្មានអ្នកណាប្រៀបបានឡើយ ><

💕ស្វាមីភ្លោះរបស់អូន💕( Completed✔️ )Where stories live. Discover now