Julia Pov
" ឲ្យលឿនឡើងយើងទៅចោលឥឡូវហើយថ្ងៃដំបូងផងយូរអីក៏យូរម៉្លេះ? " សម្លេងរបស់បងប្រុសជាទីស្រឡាញ់របស់ខ្ញុំបន្លឺមកនៅកន្លែងចតឡានគាត់ម្នាក់នេះពូកែរអ៊ូរណាស់ស្អីតិចក៏រអ៊ូរដែល។ អាមនុស្សកំពុងខំប្រឹងដើរទៅហើយនៅស្រែករអ៊ូរថែមឲ្យទៀត
" រអ៊ូរនោះរអ៊ូរចាំតែបន្តិចក៏មិនបានដែល " ខ្ញុំនិយាយដោយសន្លឹកមុខរបស់បងខ្ញុំ។ មនុស្សទើបតែមកដល់កូរ៉េមិនទាន់បានមួយអាទិត្យផងបង្ខំនោះបង្ខំ
" ថ្ងៃស្អែកងើបឲ្យលឿនជាងនេះផងត្រូវចាំថាបើឯងយឺតយើងក៏យឺតដែរ " Jake និយាយប្រាប់ខ្ញុំដោយគាត់បន្តបើកឡានទៅខាងមុខទៀត។ នេះហើយបងរបស់ខ្ញុំរអ៊ូរច្រើនណាស់។ ខ្ញុំហើយនឹងបងប្រុសរបស់ខ្ញុំគឺស្រដៀងគ្នាទេគ្រាន់តែ Jake គាត់រៀនពូកែជាងខ្ញុំបន្តិច
" Jeez ទៅខ្ញុំដឹងហើយ "
| ទឺន ទឺន | ទូរស័ព្ទរបស់ Jake ក៏បន្លឺឡើងហើយគាត់ក៏ចុចទទួលមកដាក់នៅខ្ទប់ត្រចៀករបស់គាត់ខាងឆ្វេង
" អាឡូមានការអី Heeseung hyung? "
" ថាមិច? ពិតមែនឬ? ឥឡូវយ៉ាងមិចហើយ? "
" OK បន្ទិចទៀតខ្ញុំនឹងទៅដល់ " បន្ទាប់ពីនិយាយទូរស័ព្ទជាមួយមិត្តគាត់ហើយ Jake ក៏ប្រញាប់ប្រញាល់បើកឡានទៅសាលាយ៉ាងលឿន
" មានរឿងអ្វីមែនទេ? បានជាស្លន់ស្លោម៉្លេះ? ផ្ទះអ្នកណាគេឆេះ? " ខ្ញុំសួរទៅ Jake ព្រោះមើលទៅគាត់គឺដូចជាស្លន់ស្លោណាស់មិនកើតស្អីធ្ងន់ធ្ងរទេ
" មើលគេនិយាយឆ្កួតទេមែនទេ? នេះជាហាងរបស់យើងណាវុើុយ!! " Jake គាត់តបវិញដោយបើកភ្នែកធំៗហួសចិត្តនឹងសម្តីរបស់ខ្ញុំ
" ហើយខ្ញុំសួរថាមានរឿងស្អី? " ខ្ញុំសួរគាត់ម្តងទៀត។ អ៉ូវបើមិនឆ្លើយមិនត្រូវនិយាយបែបនេះបើមិនអញ្ចឹងគិតថាខ្លួនឯងនឹងឆ្លើយមែនទេ?
" មិនដឹងជាបកស្រាយយ៉ាងមិចចេញទេ " Jake គាត់និយាយដោយក្រវីក្បាលដោយទឹកមុខអស់សង្ឃឹម
" ភ្ញៀវរករឿងទៀតនឹងណាស្រែកផ្អើលពេញផ្សារ ហើយយើងត្រូវតែចេញទៅដោះស្រាយដោយសារតែភ្ញៀវម្នាក់នោះគឺរកមុខរបស់យើងតែម្តង " Jake
YOU ARE READING
ᴘᴀɪɴᴛ Mʏ Hᴇᴀʀᴛ ♡ Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs 3
Fanfictionនាងគឺជាសិស្សថ្មីនៅក្នុងសាលានេះប៉ុន្តែនាងក៏អាចយកឈ្នះចិត្តរបស់ Niki បាត់ទៅហើយ។ ពួកគេត្រូវដោះស្រាយបញ្ហាជាច្រើនជាមួយគ្នាជាពិសេសនោះគឺសង្សារចាស់របស់ Niki គឺតែងតែមកឆាឆៅពួកគេរហូត