5

238 24 0
                                    

Julia Pov

| MORNING 11:40 AM |

បន្ទាប់ពីរៀនបានមួយព្រឹកហើយខាងសាលាគេក៏ឲ្យសម្រាក 3 ម៉ោងចង់ទៅណាក៏ទៅៗឲ្យតែមកវិញត្រឹមម៉ោង 2 ថ្ងៃ។ ហើយខ្ញុំក៏បាននាំ Jen ទៅ Dating ជាមួយគ្នានៅ Art museum មួយកន្លែងដែល Niki បានប្រាប់ខ្ញុំ។ ពួកយើងក៏មកដល់ទីនេះជាមួយគ្នាយ៉ាងសប្បាយចិត្ត។ ហើយខ្ញុំក៏ដើរចូលទៅក្នុងនោះយឺតៗអូហូនៅទីនេះស្អាតណាស់ជញ្ចាំងពណ៌សរទាំងអស់ដោយមានរូបគំនូរនៅកៀនៗនោះទាំងសងខាងតែម្តងនេះមិនមែនមានត្រឹមតែរូបគំនូរទេគឺមានទាំងរូបចម្លាក់ទៀតផងហុឺយស្អាតណាស់

" Julia ឯងរកកន្លែងនេះតាមអ្នកណា? " Jen សួរខ្ញុំដោយបើកមាត់ចំហរធំៗសម្លឹងមើលទៅរូបជុំវិញខ្លួនរបស់នាង

" Niki- "

" Niki!? នេះគេជាអ្នកប្រាប់ឯងមែនទេ? " Jen នាងសួរបញ្ជាក់ខ្ញុំម្តងទៀតឲ្យរឹតតែច្បាស់ដោយភ្នែករបស់នាងគឺបើកធំៗយកតែម្តង

" ពិតមែនហើយមានរឿងអ្វីចម្លែកឬ? " ខ្ញុំសួរទៅនាងដោយទឹកមុខស្មើប៉ុន្តែក្នុងខួររបស់ខ្ញុំកំពុងតែឆ្ងល់

" គេមានបានតបសាររបស់ឯងទេ? " Jen

" តបត៎ា!? "

" នេះឯងជាមនុស្សសំណាងជាងគេលើលោកហើយមើលទៅ "  Jen

ខ្ញុំរឺមនុស្សសំណាងមែនទេ? ខ្ញុំមិនទាន់បានទៅមើលគ្រូទាយនោះទេ

" យ៉ាងមិចបានអញ្ចឹង? "

" Niki គេមិនដែលតបសាររបស់អ្នកណាទេឯងជាមនុស្សទីមួយហើយណា " Jen

ខ្ញុំក៏ធ្វើមុខឆ្ងល់ៗមិនយល់នឹងសម្តីរបស់នាងនោះទេ

" ឯងប្រហែលជាមិនទាន់ស្គាល់ពួកគេអស់នោះទេចាំខ្ញុំរៀបរាប់ឲ្យឯងស្តាប់ទៅចុះ " Jen

ពួកយើងទាំងពីរអ្នកក៏បន្តដើរទៅខាងមុខត្រង់ដោយត្រចៀករបស់ខ្ញុំស្តាប់ Jen ឯមាត់របស់ Jen កំពុងនិយាយឲ្យខ្ញុំស្តាប់

" Lee heeseung អាយុបងគេក្នុងក្រុមគេម្នាក់នេះគឺជាថៅកែក្នុងអាហារដ្ឋានមួយកន្លែងដែលល្បីនៅសេអ៊ូលនេះ។ Jayyy គាត់គឺជាបងប្រុសរបស់ខ្ញុំជា CEO ហាងលក់ឡានមួយកន្លែង។ Jake បងរបស់ឯងឯងស្គាល់ហើយត្រូវទេ។ sunghoon គឺជាកូនទោលប៉ាម៉ាក់របស់គេស្លាប់អស់ហើយដូច្នេះទ្រព្យសម្បត្តិទាំងអស់គឺធ្លាក់ទៅលើគេប៉ុន្តែគេមិនបានសោយសុខនោះគឺដោយសារតែមានពស់ពីរក្បាលកំពុងតែរង់ចាំថ្ងៃដែលគេស្លាប់អាងពួកគេបានទ្រព្យទាំងអស់នោះ។ Sunoo ជាកូនពៅហើយគេម្នាក់នេះក៏ជាម្ចាស់ផ្សារទាំងមូលផងដែល។ Jungwon កូនរបស់នាយកសាលាឯងគួរយល់ហើយ។ Niki កូនពៅក្នុងក្រុមប៉ុន្តែគឺជាអ្នកមានជាងគេក្នុងក្រុុម
។ គ្រួសាររបស់គេគឺមានមានយកតែម្តង។ បងប្រុសរបស់គេ hwang hyunjin ជានាយកក្នុងមន្ទីរពេទ្យដ៏ធំមួយកន្លែងហើយគាត់ក៏បានចូលហ៊ុនជាមួយនឹង Niki បើកហាងគំនូរមួយកន្លែងផងដែល។ បងស្រីរបស់គេ Hwang Yeji គឺជាគ្រូពេទ្យវះកាត់ដ៏ជំនាញ។ Niki គេមិនមែនគ្រប់គ្រងតែហាងមួយទេគឺ 2 ហាងទីមួយគឺភោជនីយដ្ឋាននឹងទីពីរគឺហាងគំនូរមួយកន្លែង " Jen នាងគឺរៀបរាប់នាងទាំងអស់នោះយ៉ាងល្អិតល្អន់។ គ្រាន់តែស្តាប់ក៏មានអារម្មណ៍ថាក្រដែលនេះពួកគេជាកូនអ្នកមានៗទាំងអស់ឬ!? អញ្ចឹងតែបានជាស្រីៗនៅសេអ៊ូលនេះជ្រួលជ្រេមដល់ថ្នាក់នេះ។ ពួកគេស្អាតក៏ស្អាតសង្ហាក៏សង្ហារគ្មានទាស់កន្លែងណានោះ

I feel broke when I heard that :))))))

ពេលដែលពួកយើងដើរទៅមុខបន្តទៀតក៏ឃើញ Niki នៅខាងក្រោយខ្នងរបស់ពួកយើងតែម្តងនេះគេដើរតាមខ្ញុំឬ? ឆ្កួតមែនហើយ

" Niki? " Jen និយាយឈ្មោះរបស់គេដោយលើកចិញ្ចើមឆ្ងល់

" ឯងមកទីនេះធ្វើអ្វី? " Jen សួរធ្វើដូចជាកំពុងឌឺនឹងគេអញ្ចឹង

" អឺ-អឺ-អឺខ្ញុំគឺមកទីនេះគឺជារឿងរបស់ខ្ញុំប៉ុណ្ណោះ " Niki តបវិញដោយតាតាត់ៗ នេះគេភ័យដល់ថ្នាក់នេះឬ!? គួរតែអស់សំណើចទេ

" ទៅអញ្ចឹងក៏អញ្ចឹងចុះអ៏មែនហើយលោកទៅសាលាឥឡូវនេះទេ? " Jen សួរទៅ Niki ដោយភ្នែករបស់នាងសម្លឹងខ្ញុំម្តងសម្លឹងមើលទៅ Niki ម្តង

ព្រះជួយកូនចៅផងខ្ញុំកុំប្រាប់ណាថាខ្ញុំត្រូវទៅជាមួយគេវិញ?

" Um ពិតមែនហើយ " Niki

" អញ្ចឹងខ្ញុំផ្ញើ Lia ផងណា។ ឯងខ្ញុំមិនបានទៅជាមួយឯងវិញទេខ្ញុំត្រូវទៅព្រីនឯកសារបន្ត- " Jen និយាយឡើងទៅ Niki ថាមែនគឺមែនខ្ញុំត្រូវតែដោះសារនេះឲ្យបាន

" ខ្ញុំអាចចាំបានត៎ា "

" អត់ទេមិនបានទេខ្ញុំបានសុំលោកនាយករួចអស់ហើយគឺនៅតែឯងទេដែលមិនទាន់បានសុំឆាប់ទៅៗប្រញាប់ហួសម៉ោង។ ខ្ញុំទៅសិនហើយ Niki មើលថែនាងឲ្យបានល្អផង " Jen នាងក៏និយាយយកលះបន្ថែមទៀតបន្ទាប់ពីនិយាយចប់នាងក៏ទៅបាត់

" Jen jen jen " ខ្ញុំស្រែកឈ្មោះរបស់នាងឲ្យមកវិញអើយនេះ Jen ឲ្យខ្ញុំទៅជាមួយគេពិតមែនឬ?

ខ្ញុំហើយនឹង Niki ឈរមើលមុខរបស់គ្នាតែម្តងមិនដឹងថាគួរធ្វើបែបណាទេប៉ុន្តែចុងក្រោយខ្ញុំក៏នៅតែជិះឡានជាមួយគេទល់តែបាន

__________
More episodes ✨
Writing by star style ✨
Love all my reader 💗











ᴘᴀɪɴᴛ Mʏ Hᴇᴀʀᴛ ♡ Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs 3 Dove le storie prendono vita. Scoprilo ora