3

270 21 0
                                    

Third person pov

ម៉ោងទីមួយក៏ចាប់ផ្តើមនៅមុខវិជ្ជា Geography លោកគ្រូក៏បានពន្យល់នឹងដាក់មេរៀនឲ្យសិស្សហើយក៏ដល់ម៉ោងសម្រាក។ សិស្សគ្រប់គ្នាក៏នាំគ្នាចេញទៅខាងក្រៅថ្នាក់ដោយភាគច្រើនពួកគេគឺទៅអាហារដ្ឋានដើម្បីទៅញុាំបាយពេលថៃ្ង។ ខាងក្រុម Niki ពួកគេក៏នាំគ្នាទៅបន្ទប់អាហារដ្ឋានផងដែល

" ថ្ងៃនេះបាត់ sunghoon ទៅណាបាត់ហើយមានអ្នកណាដឹងអីទេ? " Jay គេសួរទៅពួកគេទាំងអស់គ្នា។ កន្លះថ្ងៃហើយប៉ុន្តែមិនបានឃើញគេនោះទេ

" Sunghoon hyung គាត់គឺនៅមន្ទីរពេទ្យរបស់ Hyunjin hyung " Niki និយាយឡើងដោយយកចង្គឹះទៅចាប់ sushi ក្នុងចានមួយទៀតនោះ

" គាត់មានរឿងអ្វីឬ? " Sunoo សួរទៅ Niki ដោយបើកភ្នែកធំៗ មិនមែនតែ sunoo ទេគឺគ្រប់គ្នាតែម្តង sunghoon គេកើតអ្វីមែនទេ? បានជាទៅមន្ទីរពេទ្យ?

" គឺ hyung ត្រូវថ្មាំពុលនៅពេលដែលគាត់ទៅផ្ទះរបស់គាត់ " Niki

" នេះគេនៅតែមិនជឿថាមីងនឹងពូរបស់គេជាឃាតករទៀតឬ? " Heeseung និយាយឡើង sunghoon គេចាត់ទុកមីងនឹងពូរបស់គេដូចជាម្តាយឪពុកបង្កើតអញ្ចឹងទោះបីជាមានផុសតាងយ៉ាងមិចក៏ដោយក៏គេមិនជឿថាពួកគាត់ជាឃាតករឡើយ។ ហើយរឿងថ្នាំពុលនេះមិនមែនជារឿងទីមួយទេវារាប់មិនអស់នោះទេ

មនុស្សភាគច្រើនមិនបានស្គាល់ពីរឿងពិតដែលធ្វើឲ្យ Sunghoon គេមិនសូវនិយាយស្តីនោះទេ។ Park sunghoon គេគឺកើតនៅក្នុងគ្រួសារមួយដែលមាននឹងសុភមង្គលម្តាយឪពុករបស់គេមិនដែលឈ្លោះគ្នានោះទេអ្វីដែលមិននឹកស្មានដល់នោះគឺប៉ាម៉ាក់របស់គេគឺបានស្លាប់នៅពេលដែលគេមានអាយុ 16 ឆ្នាំដោយសារតែគ្រប់កាំភ្លើង។ គេគឺបានឃើញឈាមជាច្រើនដែលហូរចេញពីគាត់ទាំងពីរដោយភ្នែករបស់គេទាំងសងខាងរូបភាពទាំងអស់នោះគឺនៅតែដក់ជាប់ក្នុងចិត្តគេជានិច្ច។ ចាប់តាំងពីពេលនោះមក sunghoon ប្រែក្លាយជាមនុស្សម្នាក់ដែលមិនសូវនិយាយស្តីចូលចិត្តនៅម្នាក់ឯង។ ហើយគេក៏បានផ្លាស់ប្ដូរទីកន្លែងរស់នៅមកនៅជាមួយបងប្រុសរបស់គេវិញប៉ុន្តែ Sungho មិនមែនជាបងប្រុសបង្កើតរបស់គេនោះទេគាត់គឺជាមិត្តចាស់របស់ Sunghoon ចៃដន្យណាស់ត្រូវទេ? ឈ្មោះរបស់គាត់គឺស្រដៀងគ្នានឹង sunghoon ណាស់រឺឯត្រកូលគឺដូចគ្នាយកតែម្តង

" គាត់មិនជឿពួកយើងឡើយ " Jungwon

" ខ្ញុំប្រាប់ពួកឯងទៅចុះភ្ញៀវម្នាក់នោះណាគឺចំទាលៗយកតែម្តងគ្មានខ្វល់ស្អីនោះទេហើយអាសូតែរឿងធំរឿងគ្រាន់តែផ្លាកកាតជាប់នឹងខ្នងសោះ។ ចាំមើលថ្ងៃក្រោយឡើយដាក់អាផ្លាកនឹងឲ្យអ៊ុំម្នាក់នឹងទៀតហើយ " Jake គេនិយាយឲ្យអស់ពីពោះរបស់គេយកតែម្តងនេះគេខំចេញយ៉ាងលឿនស្មានតែមានរឿងអ្វីធំដុំគ្រាន់តែរឿងពិននឹងសោះ។ បើគេដឹងមុនគេនឹងមិនទៅជាដាច់ខាតនាំតែខាតពេលវេលារបស់គេទទេរគ្មានប្រយោជន៍

" កម្មរបស់បងទេ " Niki និយាយឌឺទៅ Jake ដោយលានអណ្ដាតរបស់គេ

" Jake មាន Power bank ទេ? ទូរស័ព្ទរបស់ខ្ញុំអស់ថ្មហើយ " ពេលនោះស្រីស្រស់ Lia មកពីណាក៏មិនដឹងមកពីខាងក្រោយខ្នងរបស់បងខ្លួន

" ហុឺយ! មិនចេះយកមកខ្លួនឯងទេមែនទេ? " Jake
គេនិយាយធ្វើដូចជា Cool ណាស់អញ្ចឹងតែតាមពិតទៅគេកំពុងតែយក power bank នោះឲ្យទៅ Lia សោះ

" ឯណាខ្សែ? " Julia

" ណេះ!? អ៌មែនហើយនេះគឺប្អូនស្រីរបស់ខ្ញុំ
Julia " Jake

" សួរស្តីខ្ញុំ Julia Sim នេះគឺជា Jungwon សង្សាររបស់ Celix មែនទេ? " Julia ក៏អោនក្បាលរបស់នាងចុះក្រោមបន្តិចដោយមិនភ្លេចនោះទេគឺញញឹម។ ពេលដែលសម្លឹងមើលមុខរបស់មុខរបស់ Jungwon នាងគឺនឹកឃើញដល់ celix តែម្តង

" អ្នកនាងស្គាល់ celix ដែលឬ? " Jungwon សួរទៅ Lia បែប surprise

" ងាប់ហើយអ្នកណាមិនស្គាល់ Celix? " Julia

" ខ្ញុំគឺ Lee heeseung "

" Kim sunoo "

" Park Jay "

" Nishimura- " Niki គេរកនិយាយឈ្មោះរបស់គេហើយក៏ប៉ុន្តែ Lia ក៏និយាយជំនួយគេ

" Riki!? Niki!? " Lia

" Niki " Niki តបនឹងនាងវិញដោយសម្លឹងមើលទៅកែវភ្នែករបស់នាងចំតែម្តង។ វាគឺលើកទីមួយហើយដែល Niki គេសម្លឹងទៅមនុស្សស្រីបែបនេះ

អ្នកនៅទីនេះគ្រប់គ្នាគឺកំពុងតែខ្សឹបខ្សៀវគ្នាហើយពីមួយគូរនេះ

" អេ Jake Hyung ប្អូនរបស់បងអាចយកឈ្នះបេះដូងរបស់អ្នកខ្លះហើយ " Sunoo និយាយខ្សឹបទៅ Jake ដែលនៅជិតគេនោះ

" មិចក៏ឯងដឹង? " Jake

" Hyung សាកមើលទៅកែវភ្នែករបស់ Niki ទៅថាមានផ្តាយប៉ុន្មានដួងប្អូនរបស់ hyung គឺមានឥទ្ធិពលដល់គេណាស់ " sunoo និយាយរៀបរាប់យ៉ាងវែងអន្លាយហូរហែប៉ុន្តែសាកសួរគេទៅមើលថាគេធ្លាប់មានសង្សារឬអត់? ចម្លើយនោះគឺអត់នឹងហើយសូម្បីតែជឿក៏មិនជឿដែលលើស្នេហានឹង

More episodes ✨
Writing by star style ✨
Love all my reader 💗











ᴘᴀɪɴᴛ Mʏ Hᴇᴀʀᴛ ♡ Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs 3 Donde viven las historias. Descúbrelo ahora