4

259 23 0
                                    

Niki pov

ខ្ញុំដើរចូលក្នុងបន្ទប់របស់ខ្ញុំដោយអ្វីដែលខ្ញុំធ្វើមុនគេនោះគឺទៅងូតទឹករួចក៏ផ្លាស់អាវបន្ទាប់មកទៀតគឺទៅញុាំអាហារពេលល្ងាចនៅខាងក្រោម។ ពេលដែលខ្ញុំចុះទៅខាងក្រោមអ្នកផ្ទះទាំងមូលគឺសម្លឹងមើលខ្ញុំតែម្តងច្បាស់ណាស់ពួកគាត់ទាំងអស់គឺប្រាកដជាឆ្ងល់ជាមិនខាននោះទេ។ ភាគច្រើនខ្ញុំមិនសូវនៅផ្ទះប៉ុន្មានទេពេលល្ងាចៗអញ្ចឹងភាគច្រើនម៉ោង 9 10 អីបានមកដល់ផ្ទះវិញ។ តាមការពិតទៅខ្ញុំត្រូវទៅខាងក្រៅទៀតក៏ប៉ុន្តែ hyung មិនបានទៅជាមួយខ្ញុំនោះទេពួកគាត់គឺរវល់រៀងខ្លួនគ្មានអ្នកណាទំនេរមួយទេលើកលែងតែខ្ញុំប៉ុណ្ណោះ

" មិនទៅខាងក្រៅជាមួយមិត្តរបស់ឯងទេមែនទេ? " Hyunjin hyung សួរមកខ្ញុំដោយទឹកមុខឆ្ងល់។ ឃើញទេខ្ញុំថាមិនចេះខុសនោះទេនេះគឺ hyunjin hyung បងប្រុសដើមរបស់ខ្ញុំ។ គាត់មិនមែនត្រឹមតែជាគ្រប់គ្រងតែហាងគំនូរនឹងកាហ្វេរទេគឺគាត់ថែមទាំង
គ្រប់គ្រងមន្ទីរពេទ្យមួយទៀតផង។

" មិនទៅនោះទេ " ខ្ញុំតបនឹងគាត់ដោយញញឹមតិចៗ

" មក Niki មកញុាំបាយកូន " អ្នកម៉ាក់របស់ខ្ញុំនិយាយឡើងដោយញញឹម

ខ្ញុំក៏ងក់ក្បាលតិចៗហើយក៏ដើរទៅអង្គុយនៅលើកៅអីជិត hyunjin hyung រួចអ្នកបម្រើគាត់ក៏ដួសបាយដាក់ក្នុងចាន។ ដោយសមាជិកទាំងអស់ក៏នាំគ្នាញុាំអាហាររៀងខ្លួនដោយនិយាយលេងខ្លះដែលធ្វើឲ្យបរិយាកាសនៅទីនេះកាន់តែរីករាយជាងមុនធ្វេរដង

" Hyunjin ឯងមានដឹងថា sunghoon គេយ៉ាងមិចហើយ? " អ្នកម៉ាក់សួរទៅ hyunjin hyung

" ម៉ាក់សួរ Yeji ទៅបានត្រូវ " hyunjin hyung គាត់ក៏ដាក់សំណួរនោះអោយទៅ Yeji Noona ឆ្លើយជំនួសហើយសារតែ Yeji Noona គឺជាគ្រូពេទ្យម្នាក់ផងដែលអញ្ចឹងគាត់អាចដឹងច្បាស់ជាង hyunjin hyung

" Sunghoon គេលែងអីហើយគ្រាន់តែឲ្យគេញុាំអាហារណាដែលគ្មានសារធាតុពុលជាពិសេសនោះមិនត្រូវផឹកទឹកអីផ្តេសផ្តាសទេ " Yeji គាត់ក៏ប្រាប់ទៅអ្នកម៉ាក់ពីអាការៈរបស់ Sunghoon hyung ទៅអ្នកម៉ាក់ទាំងអស់

" នេះគេនៅមិនជឿពួកយើងទៀតមែនទេថាមីងនឹងពូគេជាឃាតករ? " អ្នកម៉ាក់របស់ខ្ញុំសួរមកពួកខ្ញុំប៉ុន្តែពួកយើងក៏មិនដឹងដែលថា sunghoon គាត់គិតយ៉ាងមិចដែល

ᴘᴀɪɴᴛ Mʏ Hᴇᴀʀᴛ ♡ Kʜᴍᴇʀ Nᴏᴠᴇʟ | Sᴇʀɪᴇs 3 Where stories live. Discover now