ភាគទី១៣
&ព្រឹកថ្មីឈានមកដល់
" អឹម~~~"
សម្លេងគ្រហឹម របស់ជុងគុកដែលកំពុងតែភ្ញាក់ពីគេងយកដៃទៅអេាបចង្កេះ ថេយ៉ុងដែលកំពុងតែគេងលង់លក់ មុននឹងអេានទៅថេីបថ្ងាស់ មនុស្សជាទីស្រឡាញ់ ដេាយស្នាមញញឹម ។
" មិចបានជាក្តៅបែបនេះ ប្រាកដជាត្រូវភ្លៀងយប់មិញធ្វេីអេាយឈឺ "
ជុងគុក យកដៃទៅស្ទាបថ្ងាស់ថេយ៉ុង ទេីបដឹងថាជាអាការ: ក្តៅខ្លួនមកពីត្រូវទឹកភ្លៀង កាលពីយប់មិញ ក៏ប្រញាប់យកកន្សែងជ្រលក់ទឹកជូតខ្លួនបន្ថយកំម្តៅ ដែលកំពុងស្ថិតនៅលេីខ្លួនថេយ៉ុង ។ ជុងគុក បានជូតខ្លួនអេាយថេយ៉ុងអស់រយះពេល២ម៉េាង រួចក៏ទៅដាំបបររង់ចាំអ្នកជំងឺដឹងខ្លួនមកវិញ ។
" ហឹម~~~"
ត្របកភ្នែករាងស្តេីងបានបេីកឡេីង ធ្មិចបេីកៗ ដេាយសារតែការឈឺចាប់នៅត្រង់ភ្នែក ( ឡេីងកំម្តៅ )។" អរ~~~ ថេយ៍ដឹងខ្លួនហេីយមែនទេ ឆាប់ញុាំបបរទៅ"
ជុងគុក ដែលកំពុងតែដេីរមកជាមួយចានបបរឃេីញ ថេយ៉ុងភ្ញាក់ក៏ទៅជួយគ្នាអេាយអង្គុយ ដេីម្បីញុាំបបរ។
" ជុង~~~ មិនទៅធ្វេីការទេមែនទេ "
" អត់ទេ មេាះចាំញុាំទៅ"" ខ្ញុំជាបន្ទុករបស់ជុងមែនទេ ជុងមិនបានទៅធ្វេីការជាច្រេីនថ្ងៃក៏ព្រោះតែខ្ញុំ "
ថេយ៉ុង និយាយទាំងអេានមុខចុះ មានអារម្មណ៍ថាខ្លួនឯងជាបន្ទុកជាខ្លាំង ។" ហេតុអីក៏ថេយ៍គិតបែបនេះថេយ៍មិនមែនជាបន្ទុករបស់បងទេ ថេយ៍គឺជាមនុស្សជាទីស្រឡាញ់របស់បង ថេយ៍គឺជាដួងជីវិតបង ដង្ហេីមរបស់បង អ្វីៗដែលបងមានទាំងអស់វាគឺជារបស់ថេយ៍ជារបស់ថេយ៍ទាំងអស់"
ជុងគុក និយាយរួចក៏យកដៃខ្លួនឯងទាំងពីរទៅចាប់ក្រសេាបដៃមនុស្សជាទីស្រឡាញ់ យកមកថេីបតិចៗបង្ហាញពីសេចក្តីស្រឡាញ់នៅក្នុងបេះដូងរបស់ខ្លួន ។
" អឹម~~~"
ថេយ៍ មិនបាននិយាយអ្វីបន្តទៀតក៏បានត្រឹមតែក្រហឹមនៅក្នុងបំពង់ក ដេាយសេចក្តីកាតសរសេីរពីទំហំចិត្តអ្នកម្ខាងទៀតដែរមានមកលេីខ្លួន គេសន្យាថានឹងស្រឡាញ់មនុស្សម្នាក់នេះរហូតដល់ដង្ហេីមចុងក្រេាយ
YOU ARE READING
រឿង និទានស្នេហ៍ប្រលោមចិត្ត ឆ្នាំ1912💔💌
Romanceគីម ថេយ៉ុង គឺជាអភិជនជាន់ខ្ពស់ នាឆ្នាំ1846 ។ នៅក្នុងឆ្នាំ1846នេាះ ផងដែរពេលបានដឹងថាខ្លួនកើតជំងឺមហារីកខួរក្បាល ក៏សម្រេចចិត្តចាកចេញពី ភូមិគ្រឹះ ទៅរស់នៅ ភូមិស្ងប់ស្ងាត់ ដើម្បីសម្រេចបំណងខ្លួនជាលើកចុងក្រោយនៃជីវិត។ ប៉ុន្តែវាសនាអ្វីបណ្តាលអោយគេបានជួបនឹងនាយ...