Ep18: ទៅជាមួយ???

567 54 5
                                    


'' ចៅហ្វាយទៅវិញសិនទៅណា ចាំពេលណាទំនេរខ្ញុំនាំចៅហ្វាយមកលេងអ្នកប្រុសខាងនេះនិងជីមីនការតុញក៏បាន ''
យ៉ុងហ្គីគេនៅមិនទាន់ស្គាល់ឈ្មោះថេយ៉ុងនៅឡើយទេ តែជីមីនគេស្គាល់ហើយព្រោះតែបានឮថេយ៉ុងស្រែកហៅថាជីមីនទើបគេគិតថាវាជាឈ្មោះរបស់នាយតូច។ ( សំខាន់ថែមកាតុញខ្លួនឯងទៀតប្រូ😭 )

'' នែ៎អាប៉ិស្លេកអត់ជាតិ លោកឯងថាអោយអ្នកណាកាតុញហាស? ''
ទ្រាំមិនបានជីមីនក៏សួរទៅនាយវិញភ្លាមៗ យី! ស្គាល់គ្នាមិនទាន់បានកន្លះម៉ោងស្រួលបួលផងមកថាគេការតុញ តិចបានស៊ីរន្ទះជើងការតុញ។

'' ឯងគិតថាយើងថាអោយអ្នកណា? អ្នកណាកាតឿជាងគេយើងថាអោយអ្នកនុងហើយ អ្នកមិនពាក់ពន្ធកុំយកដាក់ខ្លួន ''

'' លោ... ''

'' បានហើយជីមីន ថ្ងៃនេះឯងយ៉ាងមិចនឹង? ប្លែកៗ និយាយក៏ច្រើន មិនដូចរាល់ដងអ៊ីចឹង? ''
ដូចដែលថេយ៉ុងបាននិយាយអ៊ីចឹង មិនដឹងថាថ្ងៃនេះជីមីនគេកើតអ្វីនោះទេ និយាយក៏ច្រើនថែមទាំងចេះសកស៊ាតអោយគេថែមទៀត។

'' សម្រេចថាចៅហ្វាយព្រមទៅវិញជាមួយខ្ញុំហើយណា៎ ''
ឃើញសភាពការណ៍ដូចជាមិនសូវល្អ យ៉ុនហ្គីក៏លើករឿងចាស់មកនិយាយវិញ ខ្លាចក្រែងលោបន្តបណ្ដោយអោយថេយ៉ុងនិយាយខុសផែនការណ៍។

'' អត់ ខ្ញុំមិនទៅទេ ថេយ៍ៗហា៎ហិហិ '' ធ្វើជាពេបមាត់ដាក់យ៉ុនហ្គីហើយគេក៏បែរមករំអួយដាក់នាយតូចវិញម្ដង។

'' ហៅរកអីខ្ញុំនៅហ្នឹងហើយតើស៎ ''

'' ខ្ញុំមិនទៅណាទេ ខ្ញុំចង់នៅជាមួយថេយ៍ៗណា៎ ណា៎ៗៗ ប្រាប់គេទៅថាខ្ញុំអត់ទៅទេ ''
ដៃអង្រួន មាត់ពេបៗ ធ្វើអោយថេយ៉ុងឃើញហើយចាប់ផ្ដើមអាណិត ក៏មានចិត្តមួយមិនចង់អោយមាយទៅដូចគ្នា។

'' អឺ... គឺ.... លោកទៅវិញទៅណា៎ នៅទីនោះមានអ្នករងចាំលោកច្រើនណាស់ ''
សម្ដីស្រទន់ កាយវិការទន់ភ្លន់ លួងលោមអោយអ្នកខាងនោះត្រឡប់ទៅវិញ ទាំងដែលការពិតគេមិនចង់ធ្វើវាសូម្បីបន្តិច។

'' អត់ យ៉ាងណាក៏នៅតែអត់ដែរ ថេយ៍មិនចាំបាច់មកលួងខ្ញុំទេ យ៉ាងមិចមិនចង់អោយខ្ញុំនៅមែនទេ? ឬក៏ធុញនឹងខ្ញុំហើយ? ''

⚜️Mafia's Kim Taehyung ⚜️ Nơi câu chuyện tồn tại. Hãy khám phá bây giờ