ពួកគេត្រូវចំណាយរយ:ពេលល្បាក់ ២០នាទីក្នុងការធ្វើដំណើរដើម្បីវិលត្រឡប់មកផ្ទះតូចរបស់ថេយ៉ុងវិញ ប៉ុន្តែកំឡុងពេលនេះពួកគេនៅក្នុងតាក់ស៊ីនៅឡើយ ។តាមផ្លូវពេលដែលកំពុងតែជិះក្នុងតាក់ស៊ី ចរិកជាក្មេងតែងតែចង់ដឹងចង់ឮនូវអ្វីដែរប្លែក ដែលខ្លួនមិនដែរស្គាល់ហើយត្រូវទេ? ពិតណាស់គឺដូចជាជុងគុកនៅពេលនេះចឹង ជុងគុកគេសួរនាំពីនេះពីនោះមិនឈប់ ដូចជ្រូកពុលយ៉ាងអញ្ចឹង ជាពិសេសពេលដែលឆ្លងកាត់កន្លែងកំសាន្តធំមួយកន្លែង ក្នុងនោះមានរបស់លេងជាច្រើនដូចជា កន្ត្រកវិល សេះហោះឬក៏គេហៅថាសេះវិល ផ្ទះខ្មោច ពោងយក្ស រថភ្លើងតូចៗសម្រាប់កូនក្មេងជិះលេងនិងឧបករណ៍ផ្សេងៗជាច្រើនប្រភេទទៀត ។ ការសន្ទាក៏នៅតែបន្លឺឡើងមិនឈប់ដូចជាពេលនេះឯង ÷" ថេយ៍ៗ ហា៎ អានោះជាអី្វមិចក៏វាធំខ្លាំងម្លេះ ?មើលចុះ បើសិនវាធ្លាក់មកនោះ!ប្រាកដជាកិនស្លាប់ជាមិនខានទេ "
ជុងគុក លើកដៃម្ខាងចង្អុលទៅខាងក្រៅ ដែលវាជាកន្លែងមួយស្ថិតក្នុងសួនកំសាន្ត ។" អានឹងគេហៅថា ទូកហោះលោកមិនដែលឃើញទេហេស? អូ...មែនហើយខ្ញុំភ្លេចទៅថា...ហ្ហើយ "
ថេយ៉ុងសម្លឹងទៅកន្លែងដែលជុងគុកបានចង្អុលគេក៏ឃើញថាវាគឺជាទូកហោះដែរកំពុងតែមានមនុស្សជិះវាទៅវិញទៅមក រាងតូចច្រឡំមាត់សួរទៅកាន់ជុងគុកទាំងដែលភ្លេចគិតថាពេលនេះជុងគុកមានចរិក ការគិត ត្រឹមតែជាក្មេងម្នាក់តែប៉ុណ្ណោះគិតដល់ចំណុចនេះទើបគេយកដៃម្ខាងមកវាយក្បាលខ្លួនឯងតិចៗព្រមទាំងអោនមុខចុះទាំងហួសចិត្ត។" ម៉េចក៏ទូកទៅនៅលើនោះវិញថេយ៍ៗ ? ក្រែងគេយកវាមកបើកលើទឹកតើមែនដែរទេ? ហើយមិចក៏វាចេះហោះ? វាចេះយុទ្ធសិល្ប៏មែនទេ? "
សំណួរដែលគ្មានចម្លើយមួយនេះបានចេញពីមាត់កំលោះសង្ហា ចនជុងគុក ចំណែកឯអ្នកដែលត្រូវគេសួរគ្រាន់តែឮសំណួរភ្លាមងាកគេក៏ក.មកមើលមុខរាងក្រាសភ្លែតតែម្ដង មើលចុះបើសំណួរចេញមកបែបៗហ្នឹងតើឲ្យគេឆ្លើយយ៉ាងម៉េចទៅ?{ Reader ជួយឆ្លើយ:(( }
" ..... " ថេយ៉ុងស្ងាត់មិនតបត.។
" មិចក៏ថេយ៍ៗមិនឆ្លើយ? នេះអូនកំពុងតែសួរថេយ៍ៗ ណា ហិហិ"
ទឹកមុខពោរពេញទៅដោយការងឿងឆ្ងល់ ការចង់ដឹងប្រែក្លាយជាពេបមុខពេបមាត់ ដោយសារតែអ្នកម្ខាងទៀតមិនព្រមឆ្លើយតបត. ចម្លើយនៃចម្ងល់របស់គេ ។
ESTÁS LEYENDO
⚜️Mafia's Kim Taehyung ⚜️
Ficción Generalស្នេហារវាងមនុស្សពីរនាក់ដែលមិនដែលស្គាល់គ្នា ពេលបាននៅជិតគ្នាក៏ចាប់ផ្ដើមមាន អារម្មណ៍ល្អៗមកលើគ្នា តែនៅថ្ងៃមួយការពិតក៏ត្រូវបាន លាតត្រដាង....🥀 ចន ជុងគុក / គីម ថេយ៉ុង សរសេរដោយ : ចន ថេយ៍គុក~ឃ្វីន👑