Episode 1: ចៅហ្វាយមុខងាប់

2.1K 119 0
                                    

@ប្រទេសរុស្ស៊ី ក្រុងមូស្គូ🌌

ទស្សនីយភាពពេលរាត្រីនៃទីក្រុងមូស្គូរាជធានីរបស់ប្រទេសរុស្ស៊ីមានភាពស៊ីវីល័យខ្លាំងនិងទាក់ទាញជាងទីក្រុងផ្សេងទាំងអស់របស់ប្រទេសនេះ អ្នកណាមិនស្គាល់ទីក្រុងមូស្គូដែលជាទីក្រុងមួយមានសេដ្ឋកិច្ចខ្ពស់ខ្លាំងនោះ? អ្នកដែលមានសំណាងមកទីនេះបាន លុះត្រាតែជាអ្នកមានជីវភាពលំដាប់តែប៉ុណ្ណោះ ។ អាគារធំៗដែលមានកម្ពស់រាប់សិបជាន់សុទ្ធសឹងតែមានម្ចាស់រៀងៗរាងខ្លួនរួមជាមួយនិងភោជនីយដ្ឋានលំដាប់ផ្កាយ កាសុីណូហើយក៏ជាសណ្ឋាគារលំដាប់ផ្កាយ 5 រហូតដល់ផ្កាយ 10 ទៀតក៏មាន។ សណ្ឋាគារតូចបំផុតនៅទីក្រុងនេះ មួយយប់យ៉ាងតូចណាស់ក៏ត្រូវចំណាយអស់ ខ្ទង់ពាន់ដុល្លារដែរដូចនេះហើយទើបអ្នកដែលមានជីវភាពធូរធារធម្មតាមិនអាចមកជាន់ទីក្រុងនេះបានឡើយព្រោះវាមិនមែនជាទីកន្លែងដែលសាកសមសម្រាប់អ្នកនោះទេ។

ងាកមើលអាគារដែលកំពុងឈរបង្ហាញរាងយ៉ាងសង្ហារដោយកម្ពស់របស់វាគឺខ្ពស់ជាងគេនៅក្នុងចំណោមអគាររាប់រយដែលនៅលើអាគារនោះបានដាក់ស្លាកថា សណ្ឋាគារចន (Jeon Hotel ) បញ្ជាក់ថាម្ចាស់សណ្ឋាគារនេះមិនមែនមានត្រឹមតែសណ្ឋាគាររបស់ខ្លួនតែប៉ុណ្ណោះនោះទេគេ តែគេក៏មានកាសុីណូធំៗចំនួន 5 នៅក្នុងទីក្រុងនេះហើយក៏មានកន្លែងផលិតអាវុធដ៏ធំមួយដែលទទួលបានសិទ្ធិអាចចែកចាយទៅកាន់ក្រៅប្រទេសនិងក្នុងប្រទេសបានដោយសេរីថែមទៀតផង។

រៀងរាល់សប្តាហ៍តែងតែមានព័ត៌មានបានចុះពីទាយាទតែម្នាក់គត់របស់ត្រកូល ចន តាំងតែពីការបណ្ដើរស្រីញីការចាកចេញទៅក្រៅប្រទេសការបណ្ដាក់ទុននិងសកម្មភាពផ្សេងទៀតដែលគេតែងតែធ្វើជារៀងរាល់ថ្ងៃ ចន ជុងគុក កំលោះសង្ហាវ័យ 24 ឆ្នាំដែលជាទាយាទតែម្នាក់គត់នោះមិនត្រឹមតែមានសមត្ថភាពអស្ចារ្យដែលអាចគ្រប់គ្រងជំនួញសណ្ឋាគារការផលិតអាវុធនិងកាសុីណូបានទេប៉ុន្តែគេក៏មានរូបសម្បត្តិស្រស់សង្ហាដែលអាចទាក់ទាញចិត្តមនុស្សគ្រប់វ័យបានយ៉ាងងាយ គេមានចិញ្ចើមយ៉ាងក្រាស់គ្រាន់តែគេជ្រួញចិញ្ចើមតើបន្តិចក៏អាចធ្វើឲ្យអ្នកដែលបានឃើញនោះភ័យបះសក់ដែររួមជាមួយនឹងកែវភ្នែកពណ៌ខៀវចាស់សឹងតែក្លាយជាពណ៌ខ្មៅនោះកាន់តែធ្វើឲ្យគេកាន់តែគួរឲ្យខ្លាចមួយកម្រិតទៀតច្រមុះស្រួចបែបជនជាតិអឺរ៉ុបអមជាមួយនឹងបបូរមាត់ពណ៌ក្រហមក្រមៅក្រាសសាកសមជាមួយនឹងរង្វង់មុខពងក្រពើកាន់តែធ្វើឲ្យគេសង្ហាប្រៀបដូចជាទេពបុត្រក្រិកមិនខុស ចង់ដឹងថាតើអ្នកណាទៅដែលមានសំណាងបានគ្រប់គ្រងបុរសម្នាក់នេះបាន? ម្យ៉ាងទៀតរាល់ថ្ងៃគេមានជំនិតផ្ទាល់ខ្លួនម្នាក់ផងដែរ ។

⚜️Mafia's Kim Taehyung ⚜️ حيث تعيش القصص. اكتشف الآن