ប៉ុន្មាននាទីមុន ជុងគុកនៅអង្គុយលួងលោមថេយ៉ុងទម្រាំតែគេព្រមឈប់យំវិញ ឡើងចង់ស្អកកទៅហើយ ព្រោះតែកម្លោះតូចនៅខឹង ងរចុះងរឡើង មិនព្រមឈប់នោះទេ តែមិនដឹងថានាយនិយាយញោះញ៉ង់អ្វីទេទើបគេព្រមបាត់វិញយ៉ាងលឿនតែម្ដង ហើយក៏នាំគ្នារកបណ្តោងខ្សែដៃរបស់ជុងគុកដែលជ្រុះមុននោះវិញ មួយស្របក់ទើបរកឃើញគឺវាជ្រុះនៅក្បែរជើងតុផ្នែកខាងក្នុងទើបពួកគេប្រើពេលយូរ រួចទើបត្រឡប់មកកន្លែងលក់វិញ។
[...]
" នេះបើយើងមើលតាមរូបរាង ឯងអាយុប្អូនយើងទេ រៀននិយាយអោយស្រួលបបួលបន្តិចទៅប្រយ័ត្នថាយើងមិនបានប្រាប់ " យ៉ុនហ្គី
" លោក.... "
រៀបនឹងតបទៅវិញហើយតែក៏មានសម្ដីមួយមកកាត់។" ជីមីន "
" ចៅហ្វាយ?? "
យ៉ុនហ្គីពេលដែលបានឮសម្លេងអ្នកដែលមកកាត់ការសន្ទារបស់ខ្លួនគេក៏ងាកទៅមើល តែក៏ប្រទេះនឹងចៅហ្វាយរបស់ខ្លួនដែលឈរនៅក្បែរថេយ៉ុងធ្វើអោយគេស្រឡាំងគាំងតែម្ដង ចំណែកឯអ្នកខាងណោះវិញគេក៏កំពុងតែធ្វើខ្លួនមិនត្រូវដូចគ្នា មិចក៏នៅសុខៗក៏ឃើញយ៉ុនហ្គីនៅទីនេះទៅវិញ ។'' ពួកបងនាំគ្នាទៅដល់ណាខ្លះ? មិចក៏យូរខ្លាំងម្លេះ?ទុកអោយខ្ញុំនៅតែម្នាក់ឯង ''
'' បងនៅក្បែរៗនេះទេ ប៉ុន្ដែចៃដន្យ៍ក៏បានធ្វើអោយជ្រុះខ្សែដៃ ទើបនៅរកវា ''
'' ហាស! ជ្រុះខ្សែដៃហេស? ហើយពេលនេះយ៉ាងមិចហើយ ឃើញឬនៅ បើនៅទេយ៖ងទៅរកវាទៀតទៅ តោះៗ! ចាំខ្ញុំទៅជួយរក ''
ជីមីនគ្រាន់តែឮថេយ៉ុងថាធ្វើអោយជ្រុះខ្សៃដៃនោះភ្លាម គេក៏ប្រញ៉េប្រញ៉ាប់ស្ទុះស្ទាប្រុងចេញពីតុលក់មកភ្លែត ព្រោះគិតថាបងរបស់គេរកមិនឃើញ បើមិនឃើញមែនណាគេច្បាស់ជាស្លាប់មិនខានទេ។'' នែ៎ៗៗ ! ឯងចង់ទៅណា? '' ថេយ៉ុង
'' គឺទៅរករបស់នោះអី ''
'' មិនចាច់ទេបងរកឃើញហើយ ហឹសៗ ''
មើលទឹកមុខជីមីនទៅចុះ ប្រហែលជាភ័យខ្លាំងហើយបានជាមុខឡើងស្លេកៗបែបនេះ គេមិននឹកស្មានទេថាប្អូនរបស់គេស្លន់ស្លោធ្វើមើល៍តែភ្លើងឆេះផ្ទះ ដោយសារតែខ្សែដៃមួយនោះទេ ។
VOCÊ ESTÁ LENDO
⚜️Mafia's Kim Taehyung ⚜️
Ficção Geralស្នេហារវាងមនុស្សពីរនាក់ដែលមិនដែលស្គាល់គ្នា ពេលបាននៅជិតគ្នាក៏ចាប់ផ្ដើមមាន អារម្មណ៍ល្អៗមកលើគ្នា តែនៅថ្ងៃមួយការពិតក៏ត្រូវបាន លាតត្រដាង....🥀 ចន ជុងគុក / គីម ថេយ៉ុង សរសេរដោយ : ចន ថេយ៍គុក~ឃ្វីន👑