ចូលមកដល់ខាងក្នុងមិនបានប៉ុន្មានផង ក៏ស្រាប់តែមានស្រ្តីចំណាស់ម្នាក់រត់មករកពួកគេ ហើយក៏បានរត់ចូលមកឪបនាយកំលោះយ៉ាងណែនតែម្ដង។
'' អ្នកប្រុសតូច! ជាអ្នកប្រុសតូចពិតមែន ម៉ែដោះនឹកអ្នកប្រុសតូចខ្លាំងណាស់ '' ម៉ែដោះ
'' ..... '' គ្មានការឆ្លើយតបពីជុងគុកនោះឡើយ ទើបធ្វើអោយគាត់ប្រលែងចេញវិញ ងើយមកមើលមុខរបស់គេ។
'' អ្នកប្រុសតូចមិននឹកម៉ែដោះទេមែនទេ? នេះអ្នកប្រុសតូចបាត់ទៅណា ដឹងទេតែអ្នកគ្រប់គ្នាបារម្ភពីអ្នកប្រុសតូចខ្លាំងប៉ុណ្ណា? ហើយដឹងទេថាអ្នកម៉ាក់គាត់និយាយថានឹកអ្នកប្រុសតូចសឹងតែរាល់ថ្ងៃទៅហើយ នៅមានលោកប៉ានិងអ្នកប្រុសធំទៀតផង ''
ក្រោយឮម៉ែដោះនិយាយបែបនេះ វាបានធ្វើអោយនាយមានអារម្មណ៍ថាខុស ខុសដែលមិនបានគិតពីអ្នកគ្រប់គ្នា តែថាចង់ថាអោយនាយក៏មិនកើតដែរ នេះក៏ព្រោះតែការចង់បានរបស់ខ្លួនមកវិញតែប៉ុណ្ណោះទើបធ្វើអោយនាយ មិនខ្វល់ពីអ្នកណាបែបនេះ។'' អ៊ំជាអ្នកណា? ''
ទឹកមុខស្មើៗ ពាក្យសម្ដីគ្មានភាពទន់ភ្លន់ដែលវាខុសពីកាលពីមុនទាំងស្រុង បានធ្វើអោយម៉ែដោះហាក់មានចម្ងល់ជាខ្លាំង តែក៏មិនសួរអ្វីទៅវិញទៀតដែរ គាត់បែរជាងាកមុខមកសម្លឹងយ៉ុនហ្គីទៅវិញ។'' មិនអីទេអ៊ំ ចាំខ្ញុំនិយាយប្រាប់អ៊ំតាមក្រោយ តែពេលនេះលោកម្ចាស់លោកស្រីនិងអ្នកប្រុសធំគាត់អញ្ចើញទៅណាហើយអ៊ំ? '' យ៉ុនហ្គី
''គឺលោកម្ចាស់និងអ្នកប្រុសធំគាត់ទៅជប៉ុន២ថ្ងៃហើយប្រហែលជាមិនយូរទេគាត់ត្រឡប់មកវិញហើយចំណែកឯលោកស្រីវិញគាត់ចេញទៅខាងក្រៅនៅមិនទាន់ត្រឡប់មកវិញទេ '' ម៉ែដោះ
'' បាទ ''
'' អូ៎!!!! ចុះអ្នកកម្លោះទាំង ២ នេះជាអ្នកណា? កូនចៅថ្មីហ្ហេស មិចក៏អ៊ំមិនដែលឃើញ? ''
គាត់ឃើញពួកគេតាំងពីដើរចូលមកម្លេះ តែថាជាប់និយាយជាមួយជុងគុកទើបមិនបានសួរនាំ។'' អត់ទេអ៊ំ! គឺនេះអ្នកប្រុសថេយ៉ុងហើយម្នាក់នេះគឺជីមីនប្អូនរបស់គាត់ ពួកគេទាំង ២ នាក់នេះហើយជាអ្នកបានជួយចៅហ្វាយ ពេលដែលគាត់ជួបគ្រោះថ្នាក់កាលពីប៉ុន្មានខែមុន ''
KAMU SEDANG MEMBACA
⚜️Mafia's Kim Taehyung ⚜️
Fiksi Umumស្នេហារវាងមនុស្សពីរនាក់ដែលមិនដែលស្គាល់គ្នា ពេលបាននៅជិតគ្នាក៏ចាប់ផ្ដើមមាន អារម្មណ៍ល្អៗមកលើគ្នា តែនៅថ្ងៃមួយការពិតក៏ត្រូវបាន លាតត្រដាង....🥀 ចន ជុងគុក / គីម ថេយ៉ុង សរសេរដោយ : ចន ថេយ៍គុក~ឃ្វីន👑