<<បិទមាត់របស់ឯងទៅមិនចឹងទេយើងនឹងយកឯងទៅអោយអាពួកនោះមិនខាន>> រាងក្រាស់ និយាយគំរាមទៅកាន់រាងតូចដែលនៅក្នុងរង្វង់ដៃរបស់ខ្លួន ថែមទាំងមានដៃម្ខាងទៀតខ្ទប់មាត់រាងតូចជាប់ផងដែរ ព្រោះជីមីនគិតតែពីរើមិនឈប់សោះ បើមិនធ្វើបែបនេះមុខជាត្រូវពួកនោះចាប់បានស៊យទាំងអស់គ្នាមិនខាន (មិនអោយគ្នារើយ៉ាងមិចមិនដឹងមកពីណាសុខៗមកខ្ទប់មាត់គេ មនុស្សអាក្រក់)
ក្រោយពីស្ងៀមអស់មួយសន្ទុះ ហើយមើលទៅជុំវិញខ្លួនដូចជាស្ងាត់គ្មានមនុស្សទៀតទេប្រហែលពួកនោះទៅបាត់អស់ហើយ រាងតូចក៏សួរទៅរាងក្រាស់ទាំងមិនចង់ឮព្រោះមាត់របស់គេត្រូវបានគ្របដណ្តប់ដោយដៃរបស់រាងក្រាស់
<<ល្មមដកដៃបានហើយនៅ>>ជីមីន
<<អូ៎ ភ្លេច.....>>រាងក្រាស់ ក៏ប្រញាប់ដកដៃចេញ ហើយសម្លឹងទៅកាន់រាងតូច
ឯរាងតូចវិញទឹកមុខរបស់គេគឺបញ្ជាក់ថាគេមានសំណួររាប់ពាន់កំពុងហោះចូលមកក្នុងខួរ<<ហេ...ហេតុ...អីក៏សិស្សច្បងនៅទីនេះ?>>ជីមីន សំណួរដែលគេសម្រេចចិត្តថាសួរដំបូងគឺសួរ រកមូលហេតុសិន តែគេសួរទៅទាំងរដាក់រដុប ព្រោះមិនដឹងមិចទេអោយតែឃើញមុខរាងក្រាស់បេះដូងរបស់គេលោតញាប់ណាស់
<<មុននឹងសួរនាំ គួរតែអគុណបងសិនទៅ ព្រោះបើបងមកមិនទាន់ទេឯងចប់បស់ពួកនោះហើយ>>ជុងហ្គុក និយាយទៅរាងតូចទាំងហួសចិត្ត នេះគេខំជួយហើយបែរជាមិនអគុណហើយមកសួរនាំរកមូលហេតុដែលគេនៅទីនេះទៅវិញ
<<អ..អរគុណសិស្សច្បងច្រើនហើយដែលបានជួយខ្ញុំនៅថ្ងៃនេះ>>ជីមីន និយាយទៅរាងក្រាស់ទាំងមានអារម្មណ៍ខុសដែល មុននេះសួរភ្លាមៗពេកភ្លេចទាំងអគុណដែរគេបានជួយ
<<មិនអីទេ លើកក្រោយកុំដើរម្នាក់ឯង យប់ស្ងាត់ចឹងទៀត ល្មមទៅផ្ទះហើយ ពេលនេះក៏យប់ណាស់ហើយ....>>ជុងហ្គុក និយាយប្រាប់ទៅរាងតូចទាំងក្រវីក្បាលហួសចិត្ត នេះបើគេមិនប្រាប់ក្មេងនេះបែបមិនអគុណគេទេ
<<ផ្ទះឯង...នៅឯណាចាំបងជូនទៅ ប្រយ័ត្នពួកនោះមកម្តងទៀតបងជួយមិនទាន់ទេ>>ជុងហ្គុក ដោយឃើញរាងតូចដូចជាស្ទាក់ស្ទើរផង រាងក្រាស់ក៏សួរនាំរកផ្ទះរបស់រាងតូចដើម្បីជូនទៅតែម្តង ហើយក៏ជាឱកាសល្អផងដែរក្នុងការស្និតស្នាលជាមួយជីមីន
YOU ARE READING
Liar....!
KurzgeschichtenJeon Jungkook x Park Jimin ក្តីស្រឡាញ់ដែលឣ្នកផ្តល់ឣោយខ្ញុំវាគ្រាន់តែជាការបោកប្រាស់សម្រាប់កែការឣផ្សុករបស់ឣ្នកមួយពេលប៉ុណ្ណោះ......ប៉ុន្តែហេតុឣីខ្ញុំឆ្កួតទៅលង់ស្រឡាញ់ឣ្នកបែបនេះ........... Jeon_RaaMin Start : 05.08.2021 End : 03.05.2023