ចាប់តាំងពីពេលដែលជីមីន និង ជុងហ្គុកទាក់ទងគ្នាមកទល់ពេលនេះវាមានរយៈពេលជាង1សប្តាហ៍ហើយ ចំណែកឯស្នេហារបស់ពួកគេវិញក៏ប្រព្រឹត្តទៅយ៉ាងរលូនដែរហើយក៏គ្មានឧបសគ្គអីមករាំងស្ទះដែរ ប៉ុន្តែ......
<<យ៉ាងមិចហើយអាសម្លាញ់... >>លីវូ និយាយទៅកាន់ជុងហ្គុក អំពីការភ្នាល់របស់ពួកគេនៅក្លិប ព្រោះវាកន្លងមក1សប្តាហ៍ជាងទៅហើយ (គិតថាគេភ្លេចមែនខ្លួនឯង)
<<គ្មានស្អីទេគឺ....រលូនណាស់>> ជុងហ្គុក តបទៅមិត្តរបស់គេថែមទាំងញាក់ចិញ្ចើមឌឺទៀតផង
<<ហើយសម្រេចថាឯងបាន...គេហើយ មែនទេ?>>លីវូ សួរបែបនេះព្រោះគ្រប់ពេលដែលភ្នាល់គ្នាគឺ ត្រូវតែដូរមកនូវខ្លួនប្រាណជានិច្ច
<<នៅទេ...>>ជុងហ្គុក តបទៅមិត្តទាំងភ្ញាក់ខ្លួនខ្លះដែរព្រោះ1សប្តាហ៍ដែលគេទាក់ទងគ្នាជាមួយ ជីមីន គេមិនបានគិតពីរឿងនេះទាល់តែសោះ (បែបស្រឡាញ់គេមែនហើយនឹងប្រុសហ្គុក🌚)
<<ចឹងឯងចាញ់ការភ្នាល់ លើកនេះហើយអាសម្លាញ់..>>លីវូ និយាយទៅកាន់មិត្តទាំងសប្បាយចិត្តព្រោះ អាមិត្តម្នាក់នេះមិនដែលផ្ទាល់ចាញ់ទេ
<<អឺ...មិនទាន់ចប់ឯណានៅសល់ថ្ងៃនេះមួយថ្ងៃទៀត...>>ជុងហ្គុកតបទៅមិត្តទាំងមិនសម ព្រោះគេមិនចង់ចាញ់ការភ្នាល់ដោយសាររាងតូចទេ
<<មិនទាន់ដល់ក្បាលឯងស្អី....នេះចង់លើស2ថ្ងៃហើយណាអាចង្រៃ..>>លីវូ ប្រកែកព្រោះវាពិតមែន លើសចង់2ថ្ងៃហើយមកថានៅ1ថ្ងៃយ៉ាងមិច
<<បើយើងថានៅ1ថ្ងៃគឺ1ថ្ងៃហើយឯងតាមតែយើងទៅ>>ជុងហ្គុកគ្រាន់តែនិយាយប៉ុន្នឹងហើយក៏ដើរចេញទៅបាត់ទាំងមិនខ្វល់ពីលីវូ ដែលឈរមើលដំណើររាងក្រាស់ដែលចេញទៅ
<<វាកើតស្អីវាហ្នឹង....ដល់ថ្ងៃកំណត់ហើយមកថាមិនទាន់ដល់យ៉ាងមិច...>>លីវូ រអ៊ូង៉ូវៗ ហើយគ្រវីក្បាលតិចៗទាំងមិនយល់ពីមិត្តរបស់ខ្លួន
Skip
បន្ទាប់ពីជួបមិត្តរបស់ខ្លួនហើយជុងហ្គុកក៏មកអង្គុយគិត មិនអាចទុកបែបនេះទៀតបានទេ ព្រោះគេមិនចង់ចាញ់ការភ្នាល់ជាមួយមិត្តគេទេ ប៉ុន្តែគេក៏មិនចង់ធ្វើបាបរាងតូច ទោះជាទំនាក់ទំនងរបស់គេនឹងរាងតូចជីមីនមានរយៈពេលខ្លីពិតមែន តែវាជាក្តីសុខដែលគេ ប្រាថ្នាចង់បាន នេះហើយជាហេតុដែលគេភ្លេចពី ការភ្នាល់របស់គេនឹង
YOU ARE READING
Liar....!
Short StoryJeon Jungkook x Park Jimin ក្តីស្រឡាញ់ដែលឣ្នកផ្តល់ឣោយខ្ញុំវាគ្រាន់តែជាការបោកប្រាស់សម្រាប់កែការឣផ្សុករបស់ឣ្នកមួយពេលប៉ុណ្ណោះ......ប៉ុន្តែហេតុឣីខ្ញុំឆ្កួតទៅលង់ស្រឡាញ់ឣ្នកបែបនេះ........... Jeon_RaaMin Start : 05.08.2021 End : 03.05.2023