ក្រោយពីសុរិយាអស្តង្គតទៅស្បៃអន្ទកាលក៏ឈានចូលមកដល់ ផ្ទៃមាឃផ្តើមប្រែពណ៌ម្តងបន្តិចៗ ពីភ្លឺស្រឡះរហូតដល់ងងឹតសូន្យឈឹង ទន្ទឹមនឹងនោះដែរពន្លឺភ្លើងនៅតាមដងផ្លូវក៏បញ្ចេញពន្លឺឡើងគ្រប់ទីកន្លែងដែលធ្វើឲ្យមើលមកពេលយប់ហាក់ដូចជាពេលថ្ងៃទៅហើយ ដោយបានបង្ហាញពីភាពទំនើបឆើតឆាយនៃទីក្រុងនាពេលរាត្រីគួរឲ្យចង់គយគន់.ចំណែកឯងបរិយាកាសក្នុងក្លិបរាត្រី Blue sky វិញបែរជាមានបរិយាកាសតានតឹងព្រោះតែជំនួបគ្នារវាងគូស្នេហ៍ទាំងពីនាក់និងបងប្រុសរបស់រាងតូចព្រោះចង់ដឹងថាគាត់នឹងតបបែបណា(រួមទាំងអ្នកអានដែរ🌚)
<<តើឯងពិតជាស្រឡាញ់ប្អូនប្រុសរបស់យើងមែនទេ>>ជីវ៉ុន សួរទៅកាន់ជុងហ្គុកទាំងរក្សាទឹកមុខមាំទាំ សូម្បីតែរាងក្រាស់ក៏មានអារម្មណ៍ថាព្រឺសម្បុរជាមួយទឹកមុខមួយនេះដែរ
<<បាទ....បងប្រុសខ្ញុំពិតជាស្រឡាញ់ជីមីនមែន ហើយស្រឡាញ់ខ្លាំងទៀតផង....ចង់ឲ្យស្បថនៅទីណាក៏បានដែរ>>ជុងហ្គុក ព្យាយាមនិយាយដើម្បីទទួលបានទំនុកចិត្តពីបងប្រុសជីមីននិងដើម្បីឲ្យគាត់យល់ពីស្នេហារបស់ពួកគេ
<<មិនបាច់ស្បថទេ.....តែយើងនឹងចាំមើលទង្វើដែលឯងធ្វើដាក់ប្អូនប្រុសយើង....បើឯងហ៊ានតែធ្វើឲ្យគេឈឺចាប់យើងមិនអត់ឱនឲ្យឯងទេ...យើងសុំប្រាប់ទុកមុន>>ជីវ៉ុន និយាយមួយយ៉ាងច្បាស់ៗប្រាប់ទៅកាន់រាងក្រាស់ក្នុងគោលបំណងឲ្យរាងក្រាស់រក្សាពាក្យដែលខ្លួនបាននិយាយ ហើយមានតែសង្ឃឹមថារាងក្រាស់អាចមើលថែប្អូនខ្លួនបានចុះព្រោះ ប្អូនប្រុសម្នាក់នេះគេស្រឡាញ់ថ្នាក់ថ្នមចាត់ទុកជាគ្រាប់ពេជ្ររបស់គេ
<<បាទ....បងប្រុសខ្ញុំនឹងគ្មានថ្ងៃធ្វើបាបជីមីនជាដាច់ខាត ហើយនឹងស្រឡាញ់ថ្នាក់ថ្នមថែជីមីនឲ្យស្មើនឹងជីវិតរបស់ខ្ញុំ>>ជុងហ្គុក និយាយទាំងរំភើបក្រោយឮសម្តីរបស់បងប្រុសរាងតូច ព្រោះគ្រប់ពាក្យដែលគាត់និយាយហាក់ដូចជាបើភ្លើងខៀវឲ្យស្នេហារបស់ពួកគេអញ្ចឹង
<<បងប្រុស....អរគុណបងខ្លាំងណាស់មិនជំទាស់ស្នេហារបស់ពួកយើង ហើយមិនមានការស្អប់ខ្ពើមដែលខ្ញុំជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាបែបបនេះ....ខ្ញុំស្រឡាញ់បងណាស់បងប្រុស...ហឹកហឹក>>ជីមីន ដោយរំភើបនឹងពាក្យសម្តីដែលបងប្រុសខ្លួនហើយនិងរាងក្រាស់និយាយព្រោះគាត់ទាំអពីរសុទ្ធតែជាមនុស្សដែលរាងតូចស្រឡាញ់ហើយរាល់សម្តីគ្រប់ម៉ាត់ដែលពួកគាត់និយាយគ្នាសុទ្ធសឹងតែបង្ហាញពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់មកលើខ្លួន
YOU ARE READING
Liar....!
Historia CortaJeon Jungkook x Park Jimin ក្តីស្រឡាញ់ដែលឣ្នកផ្តល់ឣោយខ្ញុំវាគ្រាន់តែជាការបោកប្រាស់សម្រាប់កែការឣផ្សុករបស់ឣ្នកមួយពេលប៉ុណ្ណោះ......ប៉ុន្តែហេតុឣីខ្ញុំឆ្កួតទៅលង់ស្រឡាញ់ឣ្នកបែបនេះ........... Jeon_RaaMin Start : 05.08.2021 End : 03.05.2023