នាពេលដែលព្រះសូរិយាផ្តើមបញ្ចេញពន្លឺរស្មី បញ្ជាក់ប្រាប់ទៅកាន់គ្រប់ជីវិតទាំងអស់នៅលើផែនដីថាថ្ងៃថ្មីបានកំពុងតែចាប់ផ្តើមហើយ. គ្រានោះដែរពន្លឺព្រះអាទិត្យក៏បានចាំងចូលតាមបង្អូចទៅប៉ះហ្នឹងផ្ទៃមុខរលោងម៉ដឥតទាស់របស់កម្លោះតូចយើង រំខានដល់ការគេងយ៉ាងសុខស្រួលព្រោះភាពនឿយហត់ដែលបណ្តាលមកពីការធ្វើសង្គ្រាមស្នេហ៍យប់មិញ ធ្វើឲ្យម្ចាស់រាងកាយមានអារម្មណ៍មិនសូវល្អទេ ព្រោះមានការរំខានបែបនេះ ប៉ុន្តែនៅពេលដែលគេផ្តើមបើកភ្នែកមកបានឃើញនូវបរិវេនជុំវិញខ្លួនហាក់ដូចជាកន្លែងមួយដែលខ្លួនមិនធ្លាប់បានឃើញធ្វើឲ្យរាងតូចមានការភិតភ័យជាខ្លាំង ហើយអ្វីដែលសំខាន់ពេលដែលក្រឡេកទៅខាងឆ្វេងដៃខ្លួនក៏ប្រទះនឹងរាងកាយបុរសម្នាក់ដណ្តប់ភួយត្រឹមទ្រូងគេងក្បែរខ្លួនគេ គ្រាន់តែឃើញបែបនោះភ្លាមរាល់ការចងចាំកាលពីយប់មិញបានកំពុងតែហោះចូលមកក្នុងខួរក្បាលបន្តិចម្តងៗ បង្ហាញនូវរូបភាពព្រិលៗមិនច្បាស់លាស់ជាច្រើនដល់ម្ចាស់ខ្លួន បង្កឲ្យរាងតូចមានអារម្មណ៍ថាឈឺក្បាលភ្លាមៗ ក្រោយពីព្យាយាមរកនឹករឿងកាលពីយប់ ខណៈដែលរាងតូចកំពុងព្យាយាម ឈ្លីក្បាលតិចៗដើម្បីកាត់បន្ថយការឈឺក្បាលសុខៗ ស្រាប់តែមានដៃមួយគូរ លូកមកអោបចង្កេះរាងតូចពីក្រោយ ព្រមទាំងយកចង្ការបស់ខ្លួនមកដាក់លើស្មារបស់រាងតូច មិនតែប៉ុណ្ណោះថែមទាំងថើបប្រដេញពាសពេញសាច់ស្មានិងខ្នងដើម្បីស្រង់យកក្លិន ក្រអូបចេញពីកាយតូចទៀតផង បណ្តាលឲ្យម្ចាស់កាយធ្វើខ្លួនមិនត្រូវ
<<ឲ្យបងសុំទោសណាបងមិនចង់ឲ្យរឿងទៅជាបែបនេះទេ ហើយបងក៏មិនចង់កេងចំណេញលើអូនដែរ.....សង្ឃឹមថាអូននឹងអត់ទោសឲ្យបងហើយនិងយល់ពីបងណា>>ជុងហ្គុក ក្រោយពីនិយាយហើយក៏បន្តថើបខ្នងរាងតូចបន្តទៀត
<<អូនមិនបន្ទោសបងទេ ខុសមកពីអូនខ្លួនឯងទេ...ហឹក...ហឹក>>ជីមីន ឱនមុខចុះហើយក៏យំយ៉ាងខ្លាំងព្រោះស្តាយក្រោយនូវអ្វីដែលបានកើតឡើង គេខឹងនឹងខ្លួនឯងណាស់ដែលបណ្តោយឲ្យគ្រប់យ៉ាងទៅជាបែបនេះ
<<កុំយំអីណា....វាធ្វើឲ្យបងកាន់តែមានអារម្មណ៍ថាខុសខ្លាំងលើសដើម....បងសុំទោសបងនឹងទទួលខុសត្រូវគ្រប់យ៉ាង...បងស្រឡាញ់អូនណាស់>>ជុងហ្គុក បង្វែររាងតូចឲ្យបែរមករកខ្លួនហើយក្រសោបកាយតូចដែលយំដល់ញ័រខ្លួន ដើម្បីបង្ហាញការទទួលខុសត្រូវ និងលួងលោមរាងតូច
YOU ARE READING
Liar....!
Short StoryJeon Jungkook x Park Jimin ក្តីស្រឡាញ់ដែលឣ្នកផ្តល់ឣោយខ្ញុំវាគ្រាន់តែជាការបោកប្រាស់សម្រាប់កែការឣផ្សុករបស់ឣ្នកមួយពេលប៉ុណ្ណោះ......ប៉ុន្តែហេតុឣីខ្ញុំឆ្កួតទៅលង់ស្រឡាញ់ឣ្នកបែបនេះ........... Jeon_RaaMin Start : 05.08.2021 End : 03.05.2023