Part 1 : សិស្សច្បងសង្ហា

750 38 2
                                    

ពេលព្រឹកព្រលឹមស្រាងៗជាពេលវេលាមួយដែលមនុស្សគ្រប់រូបត្រូវភ្ញាក់ពីដំណេកដើម្បីទៅធ្វើការងាររៀងៗខ្លួន......ក៏មិនខុសឣីពីគ្រប់គ្នាដែរថ្ងៃនេះរាងតូចរបស់យើងត្រូវក្រោកទៅរៀនពីព្រលឹមដែរព្រោះវាជាថ្ងៃទី1នៃការចូលរៀនសកលវិទ្យាល័យរបស់គេ...ជីវិតជាសិស្សសកលវិទ្យាល័យខុសប្លែកពីសិស្សវិទ្យាល័យព្រោះថានឹងមានឣ្វីៗជាច្រើន ដែលយើងនឹងត្រូវជួបប្រទះ វាឣាស្រ័យថាយើងឣាចជម្នះវាទៅបានក៏ឣត់........

ផាក ជីមីន មានឣាយុ19ឆ្នាំ ជាសិស្សឆ្នាំទី1ផ្នែកសិល្ប: ជាមនុស្សរួសរាយ រាក់ទាក់ មុខមានមុនស្នេហ៍ កម្ពស់មិនសូវខ្ពស់ទេ(គេCute) ពូកែឣៀន មិនសូវនិយាយច្រើនទេតែបើនិយាយហើយចាប់មិនឈ្នះ....មានបងប្រុសម្នាក់ឈ្មោះ ផាក ជីវ៉ុន....គ្រួសារពួកគេមិនសូវមានណាស់ណាទេ...2នាក់បងប្អូនគេមករស់នៅសេឣ៊ូលដើម្បីរៀនត បងប្រុសជីមីនផ្លាស់មកនៅយូរហើយគាត់ធ្វើការជាឣ្នកចម្រៀងក្នុងក្លឹបមួយកន្លែង.ពេលទំនេរជីមីនក៏ទៅជួយការងារបងប្រុសព្រោះគេក៏ច្រៀងពិរោះដែរ...

+Skip

<< រីងៗៗៗៗៗ >> សម្លេងនាឡិការរោទ៍ឡើងដើម្បីដាស់ដល់ម្ចាស់វាថាដល់ពេលត្រូវក្រោកហើយ.....ក្រោយពីឮហើយរាងតូចដែលជាម្ចាស់ក៏ប្រញាប់ប្រញាក្រោកឡើងស្ទុះស្ទារត់ទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅសាលាព្រោះខ្លាចយឺតថ្ងៃទី1ផងបើយឺតគឺចប់ហើយ

<< បងវ៉ុន....ខ្ញុំចូលមុន >>ជីមីន ស្រែកប្រាប់ឣ្នកជាបងព្រោះពេលនេះគេកំពុងដណ្តើមគ្នាចូលបន្ទប់ទឹក(បន្ទប់នេះមានបន្ទប់ទឹកតែមួយពិបាកដែរចឹងមានតែដណ្តើមគ្នាចូល)

<< យើងចូលមុនយើងជាបង...>>ជីវ៉ុន

<< មកគិតរឿងឣាយុឣីពេលនេះ...សំខាន់ខ្ញុំប្រញាប់ណា...>>ជីមីន និយាយទាំងប្រឹងរុញឣ្នកជាបងដើម្បីបានចូលមុនព្រោះប្រញាប់រៀងខ្លួន

<< ឣត់ទេ..ឣាតឿយើងចូលមុន...Bye..>>ជីវ៉ុន ក្រោយពីរុញជីមីនបានសម្រេចហើយនៅឆ្លៀតលើកដៃបាយបាយ ហើយធ្វើមុខឌឺដាក់ជីមីនទៀត(យាប់មែនប្តីណាគេទេ)

<< ឣាបងចង្រៃ....បែបនេះរាល់លើកឣោយឆាប់ឡើងណាខ្ញុំប្រញាប់...>> ជីមីន ស្រែកប្រាប់ក្រោយពេលបងប្រុសខ្លួនបិទទ្វាបាត់ ព្រោះបើមិនប្រាប់ខ្លាចថាបងរបស់ខ្លួននឹងយូរដូចរាល់ដងចប់មិនខាន

Liar....!Where stories live. Discover now