Part1 : យើងមិនស្រឡាញ់នាង!!

473 27 0
                                    


    នៅក្នុងភូមិគ្រឹស្តិដ៏ធំស្រស់ស្អាតមួយដែរមានការតុបតែង
លំអរគ្រឿងសង្ហារឹមថ្លៃៗ មានតម្លៃទីធ្វាធំដូចជាវាំងស្ដេចដែរគ្រប់គ្នាដឹងថានេះគឺជាភូមិគ្រឹស្តិរបស់ត្រកូលJeon ដែលសព្វថ្ងៃគឺមានតែ«ចន ជុងហ្គុកដេរ៉ាហ្គេល»អាយុ28
និងភរិយាដែររៀបការជាមួយគ្នា2ឆ្នាំមកហើយ
(អ្នកបម្រើជាច្រើនទៀត)

"ចន ភេហ្សីដេរ៉ាហ្គេល......!"សម្លេងរបស់ចន ជុងហ្គុកដែរស្រែកហៅអ្នកជាប្រពន្ធពីខាងលើផ្ទះមកធ្វើឲ្យអ្នកបម្រើគ្រប់គ្នាខ្លាចរអាអ្នកខ្លះក៏ប្រយ៉ាប់ធ្វើការងារខ្លួនឲ្យហើយ ឯអ្នកខ្លះក៏ចេញទៅធ្វើការងារផ្សេងៗព្រោះសម្លេងដែរប្រៀប
និងសត្វតោដ៏មានអំណាចមួយនេះធ្វើឲ្យពួកគេដឹងថាច្បាស់ជាមានរឿងរវាងប្ដីប្រពន្ធមួយគូរនេះទៀតហើយ

"ប...បងហៅអូនមានការអ្វីមែនទេ"នាងជាប្រពន្ធកាលបើឮ
ស្វាមីហៅនាងក៏ប្រយ៉ាប់រត់មកភ្លាមមុននិងសួរទាំងឱនមុខ
ចុះក្រោមលេងក្រចកតិចៗព្រោះខ្លាចនិងនាយ

"នាងគ្មានមាយាតទេរឺយ៉ាងមិច សុំលុយយើងទៅទិញខោអាវម៉ោវិញមិចក៏មិនរៀបដាក់ក្នុងទូខោអាវនាង នាងទៅមើលទៅវារាយពេញបន្ទប់យើងហើយ"ជុងហ្គុកនិយាយទាំងក្តៅមុខឆេវលើកដៃចង្អុលទៅបន្ទប់របស់ខ្លួននិងនាង គេជាមនុស្សមានសន្ដាប់ផ្នាប់ណាស់ តែមើលប្រពន្ធដែរប៉ាគេរើសឲ្យគេចោះមួយថ្ងៃៗចេះតែចាយលុយនិងរាយផ្ទះតែ
ប៉ុណ្ណោះ

"គឺអូនមិនបានរៀបព្រោះអូនឈឺដៃនិងណា ហើ...ហើយអូនបានផ្ដាំឲ្យថេយ៉ុងទៅរៀបឲ្យហើយ ថេ!!ថេយ៉ុងមិចក៏ឯងមិនធ្វើតាមយើងប្រាប់"ដោយមិនដឹងថារកលេសគេចពីកំហុសបែបណាភេហ្សីបានកុហកថាខ្លួនឈឺដៃហើយថែមទាំងទម្លាក់កំហុសឲ្យទៅថេយ៉ុងដែរជាអ្នកបម្រើថ្មីថាមិនបានទៅរៀបចំខោអាវឲ្យនាងទៀត ទាំងដែរនាងមិនបានប្រើគេសោះ ថេយ៉ុងស្រាប់តែគាំងមួយកន្លែង

"មែនទេថេយ៉ុង"ជុងហ្គុកក៏បែមុខទៅសួរគេដោយទឹកមុខរាប់ស្មើរ

"បា....បាទមែនហើយអ្នកនាងភេហ្សីប្រើខ្ញុំតែខ្ញុំក៏ភ្លេចឲ្យខ្ញុំសូមទោសមកអ្នកប្រុសជុង"នាយតូចដៃជើងស្រឡូន មុខ
ស្រស់ស្អាតរលោងគ្មានស្នាមក៏ព្រមទទួលកំហុសដែរខ្លួនមិនបានទាំងដឹងអ្វីនោះដោយទឹកមុខគួរឲ្យអាណិត ធ្វើឲ្យជុងហ្គុកដឹងភ្លាមថាគេកុហក នាយមើលតែបន្តិចក៏ដឹងថាភេហ្សីចោតគេឲ្យទទួលកំហុសទៅហើយ ម្យ៉ាងបើភេហ្សីចោលគេនោះគេក៏និងទទួលទាំងស្រុងព្រោះបន្ទប់របស់ជុងហ្គុកក្រៅពីភេហ្សីដែរជាប្រពន្ធគឺមានតែថេយ៉ុងតែប៉ុណ្ណោះដែរនាយអនុញាតិឲ្យចូលនិងរៀបចំ

🖤🥀Taehung is mine 🥀🖤Where stories live. Discover now