Part13: ធ្វេសប្រហេស

174 17 0
                                    


_ពីថ្ងៃក្រោយមក

« អារុណសួរស្ដីលោកប៉ា »សម្លេងកូនប្រុសដ៏ស្រស់សង្ហាររបស់លោកParkបានបន្លឺឡើងយ៉ាងស្រទន់កាត់ព្រឹក។ ថ្ងៃនេះជីមីនតែងខ្លួនយ៉ាងស្រស់ពីក្បាលដល់ចុងជើង បើនិងយាយពីក្លឹនវិញសាយភាយតាំងពីលើផ្ទះមកម្លេះ

«អីយ៎ា...កូនប៉ាថ្ងៃនេះសង្ហារណាស់មោះមកញាំបាយសិនមក»លោកParkញញឹមសម្លឹងទៅកូនប្រុសតែមួយគ្រាន់ដែរគាត់ស្រឡាញ់ស្ទើលេបទៅហើយ

«កូនប៉ាត្រូវតែស្រស់សង្ហាអញ្ចឹងហើយ ម្យ៉ាងជិតបានឡានថ្មីដែរប៉ាជាអ្នកទិញឲ្យចឹងហើយកូនត្រូវតែយកចិត្តប៉ាឲ្យបានច្រើន»ជីមីនចូលអង្គុយតុជិតអ្នកជាប៉ាមុននិងដាក់អាហារចូលមាត់ផង និយាយផង

«តែប៉ាសូមប្រាប់ បើការងារមិនបានសម្រេចបើលោកមីនcancelការជួលសណ្ឋាគាដោយសារតែកូនប៉ា ក៏មិនទិញឡានឲ្យកូនដូចគ្នា»លោកParkនិយាយចេញពីមាត់មកទាំងញញឹមចេញមកយ៉ាងស្រស់ តែពាក្យគាត់អម្បិញមិញនេះធ្វើឲ្យជីមីនឮហើយលេបអាហារលែងចូលតែម្ដង

ឲ្យគេធ្វើឲ្យបានមែនទេមនុស្សគេមិនសូវចេះស្រទន់ជាមួយអ្នកដទៃផងឲ្យគេទៅនិយាយពាក្យផ្អែមលន់តួឲ្យភ្ញៀវពេញចិត្តមែនទេគេធ្វើមិនបានទេ មើលទៅគេឈ្លោះគ្នាជាមួយផងក៏មិនដឹង បើគេជាមនុស្សឆ្មើងឆ្មៃមិនចេះស្របតាមអ្នកណាទាំងពីដើមហើយ

«ប៉ា...នេះប៉ាធ្វើបាបកូនហើយណាប៉ាក៏ដឹងថាកូនមិនដែរធ្វើកូនមិនសូវត្រូវធាតុជាមួយអ្នកដទៃដែរមិនស្គាល់ទេ»ជីមីនទម្លាក់ស្លាបព្រាចុះ និងធ្វើមុខស្អុយដាក់អ្នកជាប៉ាយ៉ាងកំសត់

«ភ្ញៀវលើកនេះជាភ្ញៀវសំខាន់ប្រលែងមិនបានទេ បើកូនទៅទាស់សម្ដីជាមួយគេ ទៅឆ្មើងឆ្មៃជាមួយគេ បើគេCencelគឺចប់ហើយលោកមីននេះជាភ្ញៀវធំណាកូន»លោកPark ខំនិយាយពន្យល់ទៅកូនប្រុសរបស់គាត់យ៉ាងលំអិត ព្រោះកូនគាត់នេះគឺមិនដែរទៅត្រូវធាតុនិងមនុស្សមិនដែរស្គាល់គ្នាមែន បើរំលឹកដល់កាលនៅរៀនវិញគាត់ត្រូវទៅដោះស្រាយរឿងជីមីនវៃគ្នារាល់ថ្ងៃរហូូតដល់ដូរសាលាក៏មាន

«បាន...ចាំមើលថាកូននិងធ្វើយ៉ាងមិចជិតដល់ម៉ោងណាត់ហើយចឹងកូនសុំទៅហើយប៉ា»ជីមីនងើបពីកៅអីនិយាយលាទៅអ្នកជាប៉ារួចក៏ដើចេញមក គេចង់ដឹងអើយចង់ដឹងថាភ្ញៀវសំខាន់និងវាយ៉ាងមិច

🖤🥀Taehung is mine 🥀🖤Where stories live. Discover now