Part3: រើសខោអាវជិតអស់មួយហាង

182 16 3
                                    


បន្ទាប់ពីជិះឡានអស់រយះពេលកន្លះម៉ោងពួកគេទាំង3ក៏
ធ្វើដំណើរមកដល់ផ្សារទំនើបធំជាគេមួយកន្លែងដែរមានមនុស្សអូរអរដើរទៅវិញទៅមក

"ថេយ៍ មោះ"ជុងហ្គុកចុះចេញពីទ្វាឡានម្ខាងហើយដើរទៅបើកទ្វាម្ខាងទៀតឲ្យថេយ៉ុងនិងលូកដៃឲ្យគេចាប់ រាងតូចមើលមុខគេបន្តិចទើបចាប់ដៃគេនិងចុះពីឡាន

"មិចក៏បើកឲ្យតែកាថេឆើសគិតថាខ្លួនឯងសុភាពបុរសមែនទេ"ជីមីនដែរនៅអង្គុយបាំងខាងក្រោយតែឯងក៏រអូតិចៗបើកទ្វាដោយកាយវិការកញ្ឆក់កញ្ឆេងចុះមក(ចេះច'ណែនគេចឹងកើត😭)

"កាថេតោះទៅរកអីចូលពោះបន្តិចទៅ យើងមិនបានញាំអីតាំងពីព្រឹក"ដោយឃើញជុងហ្គុកកាន់ដៃមិត្តខ្លួនដើរទៅទាំងមិនខ្វល់ពីខ្លួន ជីមីនក៏រត់ទៅប្រលោះកណ្ដាលធ្វើឲ្យជុងហ្គុករបូតដៃពីថេយ៉ុងភ្លាមៗ

"អឹមតោះយើងក៏មិនទាន់បានញាំអីដូចគ្នា ជុងលោកទៅទេ"ថេយ៉ុងនិយាយដោយប្រើសព្ទនាមលោកមកធ្វើឲ្យរាងក្រាស់ធ្វើមុខមិនរាប់ញាតិសម្លឹងមកគេ

"មិនទៅយ៉ាងមិចកើត តែបងមិនញាំទេ"ជុងហ្គុកថាហើយក៏
ដើរទៅមុនបាត់ ជីមីននិងថេយ៉ុងមើលមុខគ្នាបន្តិចសឹមដើរទៅតាមនាយ

"នែ៎មិចក៏ជុងហ្គុកHyungនិយាយអូនបងៗជាមួយឯងចឹង?យើងមិនយល់សោះ"ជីមីននិយាយខ្សឹបៗក្បែថេយ៉ុងឯជើងកំពុងដើររកហាងអាហារដើម្បីរកអីញាំ

"អើគឺ....ចាំឯងទៅសួរគាត់ខ្លួនឯងទៅ"ថេយ៉ុងរកអីឆ្លើយមិនត្រូវក៏ឲ្យគេទៅសួរខ្លួនឯង ហើយគេក៏រត់ចេញពីជីមីនទៅរកជុងហ្គុកដែរដើរឆ្ងាយពីគេបន្តិចនោះបើមិនទៅទេជីមីនសួរដេញដោលគេដល់ស្លាប់មិនខានទេ តែបើមើលទៅជុងហ្គុក
វិញដូចជាខឹងនិងគេហើយ

"ជុងលោក....គឺបងខឹងនិងខ្ញុំមែនទេ"ថេយ៉ុងខាំមាត់និង
យកដៃខ្ញាំអាវខ្លួនឯងព្រោះគេនិងនាយដូចជាទើបតែទាក់ទងគ្នាហើយនាយក៏នៅមានភេហ្សីទៀតដូច្នេះគេមិនដឹងធ្វើខ្លួនយ៉ាងមិចសមទេ តែនាយធ្វើដូចទាក់ទងគ្នា
បានរាប់ឆ្នាំមកអញ្ចឹង

"ទេ!!! មិនបានខឹង"ជុងហ្គុកនិយាយហុីៗនិងមិនមើលមុខនាយតូចបន្តិចសោះធ្វើឲ្យនាយតូចឈប់ដំណើរនិងសម្លក់
ទៅនាយបន្តិចទើបដើរទៅតាមនាយបន្ត

🖤🥀Taehung is mine 🥀🖤Where stories live. Discover now