Part8:នាងសមតែយើងលែងលះមិនខុសមែន

168 13 0
                                    


"អាយ៎!!!" ក្រោយពេលទទួលអារម្មណ៍ថាក្តៅភ្លាមនោះថេយ៉ុងក៏ស្រែកចាចមួយអស់សម្លែងមកនាំឲ្យJunaដែរនៅខាងក្រៅបានឮ នាងរត់មកចូលមកខាងក្នុងក៏ឃើញថេយ៉ុងឈរមើលដៃរបស់គេនិងយំឡើងមក

"ថេយ៉ុង!!កើតអីមិចបានស្រែកឮម្លេះ?? ស្លាប់ហើយថេយ៍ដៃទៅត្រូវនិងអីបានជាក្រហមងាំងមែននេះ"Junaសម្លឹងមើលមុខតូចទាំងការអាណិតគេយំខ្លាំងណាស់មើលទៅមិនដែរត្រូវបែបនេះពីមុនមកទេ ហើយដូចដែរដឹងគឺស្បែកគេសរណាស់ដូច្នេះហើយត្រូវអីមិនថាតិចឬខ្លាំងគឺឃើញស្នាមច្បាស់ៗភ្នែកណាស់

"ហុឹកៗបង...បងJunaថេយ៍ក្តៅណាស់ វាក្តៅណាស់ជួយថេយ៍ផងហុឹក"ថេយ៉ុងពេបមាត់យំរត់ទៅអោបJuna ឯJunaក៏ឃើញចានម្ហូបដែរធ្លាក់បែកនិងមានផ្សែងចំហាយភាយកម្ដៅនោះនាងក៏ដឹងមូលហេតុទៅហើយ ថែមទាំងឃើញថាភេហ្សីឈរញញឹមចុងមាត់មើលមករាងតូចនាងក៏កាន់តែដឹងថាភេហ្សីជាអ្នកធ្វើ

"មានរឿងអី?? ថេយ៍....!"ដោយឮសម្លេងស្រែករបស់ថេយ៉ុង ជុងហ្គុកដែរនៅខាងលើក៏ប្រញ៉ាប់ចុះមកយ៉ាងលឿន មកដល់ក៏ឃើញថេយ៉ុងយំអោបJunaយ៉ាងសសឹក នាយក៏ដើរទៅទាញគេពីJunaយកមកមើល

"ជុងក្តៅណាស់ហុឹក"គ្រាន់តែឮរាងតូចនិយាយថាក្តៅនាយក៏ពិនិត្យឃើញថាដៃរាងតូចឡើងក្រហមដូចជាត្រូវរបស់ក្តៅ នាយក៏ចាប់លើកបីរាងតូចយកគេទៅដាក់បន្ទប់ទឹកនិងបើកទឹកឲ្យរាងតូចត្រាំដៃបានមួយសន្ទុះឃើញថានាយតូចកាត់បន្ថយការយំនាយក៏លើកបីគេចេញមកវិញ

"Junaទៅយកថ្នាំមក"គ្រាន់តែឮបញ្ជាភ្លាមJunaក៏រត់ទៅយកប្រអប់ថ្នាំមកឲ្យជុងហ្គុកមិត្តទាស់ចិត្ត

"នៅក្តៅទៀតទេ មោះឲ្យដៃមកបងលាប់ថ្នាំឲ្យ"ជុងហ្គុកត្រកងកាយតូចដាក់អង្គុយនៅលើភ្លៅឯរាងតូចក៏នៅតែយំតិចៗបិតមុខនិងទ្រូងហាប់ណែនរបស់រាងក្រាស់ អាចនិយាយថានេះជាលើកទីមួយរបស់គេក៏បានដែរគេមិនដែរត្រូវបែបនេះទេ

"អាយ៎ជុងហុឹក...បងលាបអីនិងក្រហាយណាស់ជូតចេញទៅ"ថេយ៉ុងស្រែកចាចឡើងពេលដែរជុងហ្គុកយកថ្នាំមកលាបឲ្យគេ ដោយសារតែដៃគេនៅក្តៅដូច្នេះហើយលាប់ថ្នាំពីលើក៏ធ្វើឲ្យគេមានអារម្មណ៍ថាក្តៅថែម

🖤🥀Taehung is mine 🥀🖤Where stories live. Discover now