_ថ្ងៃថ្មី🌤
ពន្លឺព្រះអាទិត្យចាំចូលក្នុងបន្ទប់ដ៏ល្អប្រឌិតមួយដែរមានរាងកាយមាំទាំហាប់ណែបកំពុងតែគេងលក់យ៉ាងស្គប់ស្កល់គ្រានតែថ្ងៃនេះចម្លែកព្រោះមិនមានមនុស្សស្រីមាន.នាមជាភរិយានៅគេងគ្រែដែរធំដូចជាគ្រែស្ដេចមួយនេះសោះព្រោះយប់មិញនាងមិនបានមកផ្ទះឡើយ។ បានមួយសន្ទុះក្រោយនាយសង្ហារក៏ងើបនិងទាយកន្សែងចូលបន្ទប់ទឹកថ្ងៃនេះនាយត្រូវក្រុមហ៊ុនហើយថែមទាំងមានប្រជុំសំខាន់ទៀតផង
ក្រលែកមកមើលខាងក្រោមឯណេះវិញក៏ឃើញមានអ្នបម្រើជាច្រើននាំគ្នាញ៉ាប់ដៃញ៉ាប់ជើងធ្វើការងាររាងៗខ្លួនយ៉ាងមមាញឹក ខុសតែរាងស្ដើងថេយ៉ុងដែរកំពុងតែឈរនិយាយទូរស័ទ្ទនៅជិតសួនផ្កាទាំងមុខនិងអារម្មណ៍ដូចជាមិនល្អសោះ
"ខ្ញុំប្រាប់ហើយថាខ្ញុំមិនការជាមួយគេទេប៉ា បើប៉ានៅតែឲ្យបង្ខំខ្ញុំ.ខ្ញុំក៏នៅតែមិនទៅវិញដូចគ្នា"ថេយ៉ុងកើតចិត្តធុញថប់ឡើងមកបន្ទាប់ពីអ្នកជាប៉ាខលមកឲ្យគេទៅផ្ទះវិញ
[បើកូនមិនការជាមួយគេ ក៏ទៅរកអ្នកផ្សេងមកការមក]លោកKimនិយាយសង្គ្រឺតធ្មេញដាក់កូនប្រុសពៅក្បាយរឹងរបស់គាត់វិញទាំងហួសចិត្ត គ្រាន់តែគាត់ឲ្យការក៏សុខចិត្តរត់ចោលផ្ទះដែរ ទៅនៅទីណាក៏មិនដឹងគាត់ដាក់កូនចៅរកពេញBusanហើយនៅតែមិនឃើញគេ
"ប៉ាឲ្យខ្ញុំទៅរកអ្នកណា?ខ្ញុំទើបតែ21ឆ្នាំមិចក៏ប៉ាបង្ខំខ្ញុំបែបនេះហើយគេថែមទាំងជាប្រុសទៀត"ថេយ៉ុងទន្រាំជើងមិនសុខចិត្តតិចៗពេលនេះគេមិនចង់ការចង់កួយអីទេ គេកំពុងតែមានទំនាក់ទំនងនិងជុងហ្គុកឲ្យគេទៅការយ៉ាងមិចទៅ
[ជាប្រុសទៅយ៉ាងម៉េចក្រែងកូនមិនចាប់អារម្មណ៍មនុស្សស្រី មែនទេ]លោកKimមិនមែនមិនដឹងឯណាថាកូនពៅគាត់មិនស្រឡាញ់រឺចាប់អារម្មណ៍មនុស្សស្រីនោះ ដោយសារតែគាត់ដឹងនឹងហើយទើបរើសអនាគត់ឲ្យកូនជាមនុស្សប្រុស
"គឺ....គឺកូនមិនចាប់អារម្មណ៍មនុស្សស្រីវាមែន ប៉ុន្តែកូនមិនដែរស្គាល់អ្នកដែរប៉ាចង់នែនាំនោះផងហើយកូនក៏មិនចង់បានដែរ"
[ប៉ាទុកឱកាសឲ្យមួយខែត្រូវតែរៀបការនិងអ្នកណាក៏បានតែបើមួយខែនេះកូនធ្វើមិនបានប៉ានិងដាក់បញ្ជាឲ្យគេតាមរកកូនពេញកូរ៉េនិងយកមកការតែម្ដង]អ្នកជាប៉ានិយាយម៉ាត់ៗច្បាស់ៗមកកាន់កូន ធ្វើឲ្យអ្នកជាកូនគាំងរកអីនិយាយមិនចេញឡើយ នេះផ្ដាច់ការជាមួយគេដល់ម្លឹងមែនទេ
