_ថ្ងៃថ្មី
"ថេយ៍...ក្រោកឡើងក្មេងច្រម៉ក"រាងសង្ហារជុងហ្គុកលើកដៃទៅទាញថ្ពាល់ក្រពុំរបស់នាយតូចថេយ៉ុងដែរកំពុងតែគេងផ្គាប់មុខបែមកគេ មើលទៅលង់លក់ស្រួលដល់ហើយ
"មើស៎!! កុំរំខានអូន"ថេយ៉ុងយកដៃទៅវៃរាងក្រាស់និងប្រែមុខបែចេញពីនាយបិទភ្នែកសង្ងំគេងវិញ
"ថេយ៍ អូនចង់គេងដល់ស្មើរណាមោះងូតទឹកជាមួយគ្នាថ្ងៃនេះអូនត្រូវទៅក្រុមហ៊ុនជាមួយបង"ជុងហ្គុកងើបខ្លួនចេញពីពូកលូកដៃទៅទាញថេយ៉ុងយកមកបីដើរទៅបន្ទប់ទឹក
ក្រោយពេលលាយទឹកក្តៅអន់ៗរួចជុងហ្គុកក៏បីថេយ៉ុងទៅដាក់ត្រាំទឹកតែក៏ផ្ទុះសំណើចឡើងមក ពេលឃើញរាងតូចអង្គុយទាំងបិទភ្នែកមិនទាន់អស់ងងុយក្មេងនេះល្មោបគេងដល់ហើយ។ បន្ទាប់ពីងូតទឹកឲ្យខ្លួនឯងនិងម្ចាស់ចិត្តហើយជុងហ្គុកក៏បីរាងតូចចេញមកវិញ ទម្លាក់គេថ្នមៗនិងពូករួចក៏យកសម្លៀកបំពាក់មករៀបចំខ្លួនឲ្យគេ
"ជុងហា៎...ស្រេកទឹកណាស់យកទឹកឲ្យអូនបន្តិច"ថេយ៉ុងលើកដៃវៃស្មាអ្នកដែរកំពុងពាក់អាវឲ្យខ្លួនតិចៗនិងធ្វើមុខពេបៗទៅគេដើម្បីបញ្ជាក់ថាគេស្រេកពិតមែន
"ស្រេកទឹកមែនទេ...ចាំបន្តិចហើយឥលូវហើយចាំទៅញាំខាងក្រោម"ជុងហ្គុកស្រដីឡើងហើយក៏ងើបខ្លួនរៀបចំសម្លៀកបំពាក់ឲ្យខ្លួនឯងវិញ។ បានមួយសន្ទុះរាងក្រាស់ក៏បីថេយ៉ុងចុះមកខាងក្រោមដើម្បីញាំអារហារពេលព្រឹកនិងបានទៅក្រុមហ៊ុន
"អ៊ំជួយយកទឹកក្តៅអន់ៗឲ្យថេយ៍បន្តិចមក"បន្ទាប់ពីដាក់ថេយ៉ុងឲ្យអង្គុយលើភ្លៅហើយ នាយក៏ប្រាប់ទៅអ៊ំអុីងដែរឺរនៅជិតនោះនិងចាប់ផ្ដើមបញ្ចុកអារហារដល់រាងតូច ដែរអង្គុយញាំអារហារទំពារឡើងប៉ោងថ្ពាល់ទាំងសង់ខាង
"នេះអ្នកប្រុសតូច"
"ហៅខ្ញុំថេយ៉ុងដូចមុនក៏បានដែរណាអ៊ំ"ថេយ៉ុងទទួលទឹកពីគាត់យកមកផឹកបន្តិចហើយក៏ប្រាប់ទៅគាត់ទាំងញញឹមស្រស់ឡើងមក ដូចជាអៀនៗខ្លួនមិចមិនដឹងពេលដែរមានមនុស្សដែរធ្លាប់ហៅឈ្មោះគេធម្មតាៗតែក៏ប្រែមកជាអ្នកប្រុសតូចបែបនេះ
