"គឺពួកយើងជាសង្សារនឹងគ្នានោះអី" យុនយ៉ុងនិយាយឌឺលីសាក៏ត្រូវ នាងឱ្យគេចាកចេញពីទីនេះ។
"ឆាប់ចេញភ្លាមទៅ! បើនៅយូរជាងនេះបន្តិចទៀតខ្ញុំមិនគួរសមទេ" លីសានិយាយទាំងកំហឹងនិងគ្រឺតធ្មេញ។
"យ៉ាងម៉េចខឹងខ្លាំងណាស់មែនទេ?"
"នេះជាម៉ោងការងាររបស់ខ្ញុំមិនចង់និយាយរឿងផ្ទាល់ខ្លួនទេ ហើយនេះក៏ជាគម្រោងខ្ញុំ មិនមែនរបស់បងទេ"
"ម៉ោងការងារឬក៏...មិនចង់ស្ដាប់តទៅទៀតហ្ហាស៎" យុនយ៉ុងនៅតែព្យាយាមនិយាយឌឺទៅកាន់លីសារហូត។
"សន្តិសុខ!!"
"...មិនបាច់ហៅទេ យើងនឹងទៅដោយខ្លួនឯង មួយទៀត! ឯងគួរតែការពារកន្លែងឯងឱ្យបានល្អទៅប្អូនសម្លាញ់" គេបានសើចចំអកម្ដងទៀតដាក់ លីសាមុននឹងដើរចាកចេញទៅ។ នៅពេលដើរចេញទៅបាត់លីសាក៏ងាកមកមើលរ៉ូសវិញ។
"លីសាអូន..."
"មិនអីទេ! ពួកយើងរៀបចំថតទៅអូខេ" និយាយហើយនាងក៏ចាប់ កាន់ដៃរ៉ូសតម្រង់ទៅស្ទូឌីអូ។
"អ្នកទាំងអស់រៀបចំឱ្យលឿនឡើង!! ពួកយើងចាប់ផ្ដើមថតបានហើយ" ជីស៊ូនិយាយទៅមិត្តរួមការងារដែលកំពុងរង់ចាំនៅបន្ទប់ស្ទូឌីអូ។ ការថតរយៈពេលមួយម៉ោងដំបូង ដូចជាមិនសូវដំណើរការទៅរលូនប៉ុន្មានទេព្រោះអ្នកបង្ហាញម៉ូតដែលកំពុងឈរឱ្យគេថតនោះភ័យខ្លាំងណាស់ ឃើញដូច្នោះអ្នកកាន់កាមេរ៉ាក៏បាននិយាយឡើង។
"អ្នកគ្រប់គ្រងខ្ញុំថាពួកយើងសម្រាកសិនទៅ ហើយខ្ញុំក៏ចង់អ្នកនាងមកមើលរូបថតសិនដែរ"
"ល្អ! ពួកយើងទាំងអស់គ្នាសម្រាក១០នាទីសិន" លីសានិយាយហើយនាងនិងអ្នកកាន់កាមេរ៉ា ជីស៊ូក៏ដើរទៅតុកុំព្យូទ័រ។
"ខ្ញុំគិតថារូបថតទាំងអស់នេះប្រហែលជាមិនអាចយកជាការបានទេ ដោយសារមើលទៅរូបរបស់នាង...កាយវិការដូចជាតានតឹងខ្លាំងណាស់"
"ខ្ញុំយល់ហើយ" លីសាចាប់ផ្ដើមជ្រួញចិញ្ចើមនិងងាកទៅមើលរ៉ូសបន្តិចដែលពេលនេះនាងកំពុងត្រូវអ្នកតុបតែងរៀបចំខ្លួននិងបន្ថែមម្សៅឱ្យនាង។
YOU ARE READING
ទំនាស់ស្នេហ៍គ្រួសារអភិជន
Romanceគ្រួសារនីមួយៗសុទ្ធតែមានរឿងរ៉ាវផ្សេងៗគ្នា មិនប្រាកដថាជាអ្នកមានរស់នៅដោយមានសុភមង្គលនោះទេ.......