EP. 7

243 6 0
                                    

"ខ្ញុំឱ្យវាទៅនាងក្នុងនាមជាបងប្អូន ឬមួយរបស់នេះគ្មានតម្លៃនិងគ្មានន័យអីសម្រាប់នាងទេ" លីសានិយាយមើលទៅឆ្ងាយ

"មិនមែនមានន័យចឹងទេ តែខ្ញុំមិនចង់ពាក់វាដោយសារវាមិនមែនជារបស់ខ្ញុំ ចិញ្ចៀននេះនាងធ្វើវាសម្រាប់មនុស្សដែលនាងស្រឡាញ់..." រ៉ូសនៅតែ ហុចប្រអប់ឱ្យនាង ហើយលីសាក៏ឈោងយកប្រអប់ចិញ្ចៀនរួចញញឹមយ៉ាងក្រៀមក្រំមើលទៅប្រអប់នោះ។

"ខ្ញុំគិតថា ទោះខ្ញុំត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវច្នៃម៉ូដចិញ្ចៀននេះសម្រាប់តែនាងម្នាក់គត់ មានតែមួយគ្មានពីរប៉ុន្តែគ្រប់យ៉ាងរលាយអស់ហើយ នាងចាកចេញឆ្ងាយពីខ្ញុំហើយនាងក្លាយជាមនុស្សម្នាក់ទៀតដែលស្គាល់ខ្ញុំក្នុងនាមជាបងប្អូន" លីសាងើយក្បាលមើលមេឃទាំងសម្រក់ទឹកភ្នែក។

នាងលើកកែវស្រាមកក្រេបទាំងអារម្មណ៌ក្ដុកក្ដួល ចំណែករ៉ូសឃើញលីសាក្នុងសភាពបែបនេះនាងក៏ពិបាកចិត្តដែរ។ ភ្លាមនោះរ៉ូសស្រាប់តែស្ទុះទៅថើបបបូរមាត់លីសាធ្វើឱ្យលីសាស្រឡាំងកាំងនឹងទង្វើរបស់នាងជាខ្លាំង។ បន្ទាប់ពីថើប ហើយរ៉ូសក៏ទៅអង្គុយពីលើថ្លៅលីសានិងឱបនាងយ៉ាងណែន។

"សុំទោសលីសា អូនដឹងខ្លួនថាអូនមិនអាចរស់ដោយគ្មានបងទេ អូនពិតជាមិនចង់ឃើញបងបែបនេះទេ តែអូន..."

"កុំថាអូនគ្មានជម្រើសណា" លីសានិយាយដោយមុខមាំ។

"អូនសុំទោស!!" លីសាចាប់ផ្ដើមយំយ៉ាងខ្លាំងនៅពេលដែលកាន់តែ ឱបរឹតលីសាកាន់តែណែន។

"ឈប់យំទៅ គ្មានអ្នកណាវាយអូនទេ" លីសាឱបរ៉ូសតបវិញ។

"ពេលនេះនៅក្នុងចិត្តអូនមានតែបងទេ លីសា តែអូនក៏មិនចង់ឱ្យបងមានគ្រោះថ្នាក់ដែរ..."

"អូនចង់និយាយសំដៅទៅលើបងយុនយ៉ុងមែន" លីសាញញឹម។

"ម៉េចក៏បងដឹង?"

"គេចង់ធ្វើអ្វីក៏បងដឹងដែរ តែបងមិននិយាយ"

"អ៎...ឬបងឱ្យគេតាមដានគាត់?"

"បើមិនធ្វើចឹងទេ ម៉េចនឹងដឹងថាគេចង់ធ្វើអីនោះ"

"..." រ៉ូសមិនឆ្លើយតបនិងមើលទៅលីសាយ៉ាងយូរធ្វើឱ្យបេះដូងរបស់ពួកគេលោតកាន់តែលឿន។

ទំនាស់ស្នេហ៍គ្រួសារអភិជនWhere stories live. Discover now