EP.3

209 7 0
                                    

ផ្សារទំនិញ....

"សួស្ដីអ្នកគ្រប់គ្រង" បុគ្គលិកម្នាក់បានឱនគោរពលីសានៅពេលនាង ឈានជើងចូលមកខាងក្នុងផ្សារទំនើប។

"ចាស សួស្ដី" លីសាញញឹមហើយក៏បន្តដំណើរទៅជណ្ដើរយន្ត ភ្លាមនោះស្រាប់តែមានមនុស្សម្នាក់រត់មកប្រកៀកដៃរបស់នាងធ្វើឱ្យលីសាភ្ញាក់ជាខ្លាំង។

"លីសា!!"

"រ៉ូស! ហេតុអ្វីអូនមកនៅទីនេះ?"

"គឺអូនមករកបងនឹងណា៎" រ៉ូសញញឹមយ៉ាងស្រស់ទៅកាន់អ្នកជា សង្សារដែលកំពុងសម្លឹងមើលនាងមិនដាក់ភ្នែក ទន្ទឹមនឹងនោះស្រាប់តែមាននារីប៉ុន្មាននាក់បានដើរមករកពួកគេទាំងពីរ។

"សួស្ដីអ្នកនាង" នារីម្នាក់បាននិយាយទៅកាន់រ៉ូសទាំងញញឹមនិងសប្បាយរីករាយ។

"ចាស ហៅខ្ញុំមែនទេ?"

"ចា៎! អ្នកនាងនៅក្រៅស្អាតជាងក្នុងរូបថតទៅទៀត"

"ចឹងពួកយើងអាចថតជាមួយអ្នកនាងបានទេ?" នារីម្នាក់ទៀតដែលឈរនៅក្បែរនោះបានវាចាឡើងមក។

"ចាស! បានតើស៎" រ៉ូសញញឹមរួចក៏ដើរទៅកន្លែងដែលពួកនារីពីរនាក់នោះកំពុងឈរ។

"ចាំខ្ញុំជួយថតឱ្យ" លីសាយកទូរស័ព្ទពីក្នុងដៃនារីម្នាក់ហើយចាប់ផ្ដើមថតឱ្យពួកនាង។

"អរគុណអ្នកនាង ខ្ញុំពិតជាចូលចិត្តអ្នកនាងខ្លាំងណាស់ ហើយក៏បានឃើញថាចុងឆ្នាំនេះចេញសម្លៀកបំពាក់ថ្មីៗស្អាតៗណាស់"

"ចា៎! អរគុណសម្រាប់ការគាំទ្រផលិតផងរបស់ពួកយើង" រ៉ូសបាន

ឱនគោរពពួកគេបន្ដិចជាការគួរសមហើយក៏និយាយបន្តទៀតថា :

"គុណសម្បត្តិនេះគួរតែឱ្យអ្នកគ្រប់គ្រងផ្សារទំនិញមួយនេះទៅវិញទេព្រោះគេជាអ្នកធ្វើវា ខ្ញុំគ្រាន់តែជាអ្នកបង្ហាញម៉ូតសម្រាប់ផលិតផលថ្មីប៉ុណ្ណោះ"

"អូហូ...! នេះជាអ្នកគ្រប់គ្រងផ្សារទំនិញនេះមែនទេ?! នាងមើលទៅនៅក្មេងខ្លាំងណាស់"

"ចា៎ អរគុណ" លីសាបានញញឹមហើយក៏ឱនក្បាលគោរពទៅកាន់ អតិថិជនរបស់ខ្លួនបន្តិច។

ទំនាស់ស្នេហ៍គ្រួសារអភិជនWhere stories live. Discover now