END

456 16 0
                                    

"ឯងនិយាយស្អី!?" យុនយ៉ុងបានយកកាំភ្លើងដែលកំពុងផ្ជុងរុញក្បាលរបស់លីសាម្ដងទៀត។

"កុំផ្ដេសផ្ដាស!" ប៉ូលីសបានស្រែកព្រមាន។

"យប់មិញម៉ាក់ឯងបានមករកខ្ញុំ...."

ក្រាក!!!!

សម្លេងបើកទ្វារបានពន្លឺឡើងនិងបង្ហាញរូបរាងរបស់ស្រ្តីម្នាក់ បន្ទាប់មកគាត់ក៏ដើរទៅជិតលីសាបន្តិចម្ដងៗ។

"សួស្ដីក្មួយសម្លាញ់ តើសុខសប្បាយទេ?"

"អ្នកស្រីស៊ុន!?" លីសានិយាយតិចៗទាំងមិនបានបើកភ្នែកមើលម្ចាស់សម្លេងឡើយ។

"ពួកឯងឆាប់ដាក់គេចុះមកហើយចេញឱ្យអស់ទៅ យើងចង់និយាយជាមួយគេតែពីរនាក់!"

"អ្នកមីងចង់ធ្វើអី?" លីសាអង្គុយងើយក្បាលមើលមនុស្សដែលកំពុង ឈរនៅពីមុខនាង។

"ពេលដែលក្មួយទៅបាត់ក្មួយកុំពិបាកចិត្តអី" គាត់ញញឹមទាំងលាក់ គំនួចនិងបន្ទន់ជង្គង់មកអង្អែលថ្ពាល់លីសាថ្នមៗហើយនិយាយបន្តទៀតថា :

"មីងនឹងឱ្យមនុស្សម្នាក់ទៀតទៅកំដរក្មួយ ម្នាក់នោះ...គឺរ៉ូសស្រីកំណាញ់របស់ក្មួយនោះអី ហាសហាហាស...!!!" គាត់ចាប់ចង្ការលីសានិង សើចឌឺនាង។

"កុំប៉ះពាល់នាងឱ្យសោះបើមិនចឹងខ្ញុំនឹងសម្លាប់មីងមិនខាន!" លីសាស្រែកដាក់គាត់ខ្លាំងៗ

"អូហូ....យើងខំឱ្យនាងទៅកំដរឯងហើយ នៅមិនដឹងគុណយើងទៀត" គាត់យកដៃដែលចាប់ចង្កានាងនោះរុញយ៉ាងខ្លាំងធ្វើឱ្យលីសាដេកដួល

ទៅដី រួចគាត់ក៏ងើបឈរឡើងវិញ។

"...តែមិនអីទេ យើងនៅតែត្រូវធ្វើវាដដែលទេ" គាត់និយាយចប់ ប្រយោគក៏ដើរចេញពីបន្ទប់ឃុំខ្លួនលីសាមួយនេះ ហើយបញ្ជាឱ្យកូនចៅចាក់សោរវិញ...។

បន្ទាប់ពីឮលីសារៀបរាប់ប្រាប់ហើយយុនយ៉ុងក៏រាងភ្ញាក់ផ្អើលខ្លះដែរ ព្រោះម៉ាក់គេគួរតែដឹងហើយថារ៉ូសជាមនុស្សដែលគេស្រលាញ់ គាត់មិនគួរធ្វើបែបនេះទេ គេកាន់តែគិតកាន់តែមិនយល់។

ទំនាស់ស្នេហ៍គ្រួសារអភិជនWhere stories live. Discover now