នៅផ្សារទំនើបLM.....
"អេ...!! លីសាក្រែងទៅកាណាដាហ្ហេស៎?" ជីស៊ួបានសួរទៅកាន់លីសាដែលដើរចូលមកក្នុងផ្សារទំនើប
"ខ្ញុំមិនអាចទៅបានទេ ព្រោះមានការងារច្រើនណាស់ត្រូវការខ្ញុំធ្វើនៅទីនេះ" លីសាឆ្លើយតបទាំងទឹកមុខស្មើរធេង។
"ក្លាយជាត្រឹមត្រូវពីកាល..." ជីស៊ូលេងទឹកមុខដាក់លីសាតែមើលទៅនាងមិនចាប់អារម្មណ៍នឹងការលេងរបស់គេទេ។
"ឈប់និយាយលេងទៅ ពេលនេះជាពេលធ្វើការ" លីសាប្រញាប់ដើរទៅការិយាល័យរបស់នា តែភ្លាមនោះក៏មានមនុស្សម្នាក់មកបង្អាក់ដំណើររបស់នាង។
"អេ! ប្អូនស្រីបងប្រញាប់ទៅណានឹង" យុនយ៉ុងនិយាយទាំងញញឹមញញែមនិងលាក់គំនួច។
"ខ្ញុំគ្មានពេលនិយាយជាមួយបងច្រើនទេ ចេញទៅ" នាងនិយាយទាំងមិនមើលមុខគេ។
"មើលទៅមានរឿងលើនេះ ឯងនៅមិនសុខទេ" គេនិយាយឌឺដងដាក់លីសាដែលកំពុងឈរចាំជណ្ដើរយន្ត។
"ការពិតអ្នកដែលប្រាប់ពីទំនាក់ទំនងខ្ញុំនិងរ៉ូសគឺជាបង" លីសាចាប់ផ្ដើមមានកំហឹងព្រោះនាងដឹងថាគ្មានអ្នកណាក្រៅពីគេឡើយ។
"ចុះបើមែនតើវាយ៉ាងម៉េចឯងមិនអាចធ្វើអីយើងបានទេ?" យុនយ៉ុងលេងទឹកមុខឌឺនិងសើចចំអន់ទៅកាន់លីសាដែលកំពុងឈរទាំងខឹងមុខឡើងក្រហមងាំង។
"បង....!!" លីសារកដើរទៅវាយគេតែត្រូវជីស៊ូឃាត់នាងជាប់។
"លីសាទប់អារម្មណ៍ កុំធ្វើចឹងអីទីនេះជាកន្លែងសាធារណៈមនុស្ស ច្រើនណាស់"
"ផ្ញើទុកសិនចុះ បងចាំមើលទៅ" លីសានិយាយទាំងគ្រឺតធ្មេញ ភ្លាមនោះស្រាប់តែមាននារីម្នាក់ដើរមករកពួកគេទាំងបីនាក់។
"លីសា បងយុនយ៉ុង...!!" រ៉ូសដើរទៅឈរជិតយុនយ៉ុងហើយ យុនយ៉ុងក៏យកដៃទៅក្រៀកចង្កេះនាងនិងសួរថា :
"ម៉េចបានជាអូននៅទីនេះ?"
"រ៉ូសមកតាមខ្ញុំ" លីសាប្រុងទាញដៃរ៉ូសចេញពីយុនយ៉ុងប៉ុន្តែក៏ត្រូវយុនយ៉ុងឃាត់និងគ្រវៀសដៃនាងចេញពីរ៉ូស។
"ម៉េចក៏ឱ្យនាងទៅតាមឯង!"
"ហើយចុះឯងត្រូវជាអីនឹងនាង?"
YOU ARE READING
ទំនាស់ស្នេហ៍គ្រួសារអភិជន
Romanceគ្រួសារនីមួយៗសុទ្ធតែមានរឿងរ៉ាវផ្សេងៗគ្នា មិនប្រាកដថាជាអ្នកមានរស់នៅដោយមានសុភមង្គលនោះទេ.......