PART 10 : លេងខ្ញុំទៅ!!

1K 81 3
                                    

  " យើងជាអ្នកប្រើ ឯងហាមប្រកែកចាំឲ្យច្បាស់ " នាយ ឃ្លៀតខ្លួនបន្តិច ហើយសម្លឹងមើលបែបចាប់កំហុស ខណះមាត់ចាប់ផ្តើមបញ្ចេញប្រយោគបន្តមិនចេះចប់ " ឬមួយឯងគិតអាក្រក់លើយើង ប្រហែលញ័រចង់បានណាស់មែនទេ..."

" មិនមែនទេ..បាទ..ខ្ញុំ..អឺ..ដោះឲ្យក៏បានដែរ.."

  " បាទ ឆាប់ទៅចាក់សោរទ្វារបន្ទប់ទៅ ឲ្យលឿន " នាយញញឹមចុងមាត់ ហើយដើរទៅដេកនិងលើពូកបន្ត ។

" នេះ . លោកប្រុសត្រូវបិទទ្វារទៀតមែនទេ...ខ្ញុំថាមិនបាច់នោះទេ ..."  Jimin ចាប់ផ្តើមលើកចិញ្ចើមជ្រួញចូលគ្នា ពេលសំណើររបស់ចៅហ្វាយលឺបែបនេះ ។

" ឯងចង់ឲ្យពួកអ្នកបម្រើឃើញខ្ញុំដេកស្រាតណាស់មែនទេ ឲ្យឆាប់លឿនមក ខ្ញុំចង់គេង "

" ខ្ញុំសុំទៅយកកន្សែងនិង ក្រមាពោះគោជូតខ្លួនលោកប្រុសសិនហើយ... សុំចាំបន្តិចណាបាទ..." ដោយអស់ជម្រើសប្រកែកទៅហើយ jungkook ដកដង្ហើមធំ រួចឈានជើងចូលទៅក្នុងបន្ទប់ទឹកដើម្បីយកកន្សែងនិងរបស់របរដែលខ្លួនត្រូវការ ។

"  ខ្ញុំមិនត្រូវការកន្សែងទេ ខ្ញុំចង់ឲ្យឯងដោះឲ្យ "

  " ខ្ញុំ..អឺ..សុំមិនធ្វើការ..."  Jimin និយាយប្រកែកមិនទាន់ឈប់ផង សម្លឹងរករឿងរបស់អ្នកស្រវឹងបានបន្លឺឡើងមកម្តងទៀត ។

  " ឆាប់លឿនទៅ នេះឯងត្រចៀកតោនហើយមែនទេ ..មិនលឺថាខ្ញុំប្រើឲ្យធ្វើអ្វី " សម្លេងស្រែកគំហគតាមបែបមួម៉ៅ ធ្វើឲ្យឲ្យក្មេងដែលឈរឈ្ងោកមុខចុះ ចាប់ផ្តើមថ្ពាល់ក្រហមមកភ្លាម ព្រោះខួរក្បាលចាប់ផ្តើមឈប់លោតសញ្ញា និងពាក្យមកតវ៉ាទៀតហើយនៅពេលនេះ ។

" បា..បាទ..លោកប្រុស...ខ្ញុំនិងធ្វើ..." ដៃញ័រៗ ចាប់ផ្តើមលើកដៃទៅប្រលេះឡេវអាវនាយសង្ហារ ម្តងមួយគ្រាប់ៗ ដោយការប្រឡេះឡេវអាវយឺតៗពេក ទើបធ្វើឲ្យនាយសង្ហាមានអាការៈថាមិនពេញចិត្តសោះ រួចនាយស្រែកថាឲ្យមួយទំហឹងតែម្តង ។

  " មើលឲ្យខ្ញុំម្តង យូរៗស្មើរណាខ្ញុំបានគេង " និយាយចប់ គេចាប់ទាញអាវចេញពីខ្លួនឲ្យអស់ ដោយឡេវអាវវិញត្រូវបានខ្ទាតចេញពីគ្នាអស់រលីង ដោយបន្សល់នៅ six pack ដែលបង្ហាញជាកុនមួយសម្រាប់ក្មេងបម្រើតូច ដែលលួចមើលមិនឈប់។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now