PART 51: ក្តីសុខមិនដឹងខ្លួន

946 91 11
                                    

"អរគុណអ៊ុំប្រុស  ដែលបានជូនមកដល់គ្លីនិកណា បាទ"  រាងតូចឱបគំនាប់អ្នកបើកឡានដែលស្គាល់គ្នាជាយូរមកហើយ ព្រោះពួកគាត់គឺស្គាល់គ្នាច្បាស់យូរមកហើយ ។

" តើក្មួយទៅយូរទេ អ៊ំអាចចាំបានណា "

“អ៊ំមិនបាច់ចាំខ្ញុំទេ ចាំខ្ញុំទៅវិញជាមួយ លោក   jungkook ចុះអ៊ំកុំបារម្ភអី "

"អូខេ អ៊ីចឹងអ៊ំទៅសិនហើយ ចាំជួបគ្នានៅភូមិគ្រឹះធំចុះ ណាក្មួយjimin "

“បាទ លោកអ៊ុំ ចាំជួបគ្នានៅភូមិគ្រឹះ ខ្ញុំសុំអគុណម្តងទៀតលាហើយ ”

រាងតូចអោនគោរពបន្តិចមុននិងចុះពីលលឡាន ដើរញាប់ជើងស្មេរចូលគ្លីនិកតែសំឡេងឧទ្ធម្ភាគចក្រ ដែលបន្លឺឡើងនៅលើក្បាល ធ្វើឲ្យគេងើយមើលចង់បាក់-ក ដោយខ្លួនបានឃើញថា ឧទ្ធម្ភាគចក្រនោះកំពុងតែចុះចត នៅលើដំបូលអគារ គ្លីនិក justice ។

"ឧទ្ធម្ភគចក្រអ្នកណា មកព្យាបាលមែនទេ "គេមើលដោយចម្ងល់លាយនិងភាពសង្ស័យ ហើយសម្រេចចិត្តដើរចូលក្នុងអគារ  ដោយមិនភ្លេចសួរនាំ គិលានុបដ្ឋាកាផ្នែកទទួលភ្ញៀវ យ៉ាងត្រឹមត្រូវ ។

" សួរស្តីលោកប្រុស jimin នេះមករកលោកដុកទ័រមែនទេ " សម្តីរបស់គិលានុបដ្ឋាកាសួរឡើង ដែលធ្វើឲ្យខ្លួនមិនបានទៅភ័យព្រួយអ្វីទេ ព្រោះកាលនោះខ្លួនគេបានមក គ្លីនិកនេះញិកញាប់ខ្លាំងទើប មិនពិបាកសួរនាំ ។

" បាទ ខ្ញុំមករកដុកទ័រ jungkook តើគាត់នៅទីនេះដែរទេ ?"

“អូ អ្នកប្រុសនេះខ្ញុំលឺមកថាលោក ដុកទ័រទើបតែចូលមកទេនាពេលល្ងាច ពេលនេះកំពុងតែឈរចាំទទួលភ្ញៀវពិសេសនៅលើដំបូលអគារ ចាស "

“ឧទ្ធម្ភគចក្រចូលមកអម្បាញ់មិញហ្នឹងឬ?" រាងតូចភ្ងាក់ផ្អើល ហើយជម្រិតសួរដោយការចង់ដឹង ។

“ចាស ខ្ញុំឃើញដុកទ័រ  jungkook មមាញឹកនឹងអ្នកជំងឺពិសេសម្នាក់នេះតាំងពី ល្ងាចម្ល៉េះ អ្នកជំងឺគួរតែសំខាន់ ហើយពិសេសចំពោះគាត់ហើយចាស " ដៃគូសន្ទនារបស់គេនិយាយតាមការពិត ខណៈដែល  jimin បានត្រឹមតែស្តាប់ហើយសើចញឹមៗនឹងសួរម្ដងទៀត។

" អ៊ីចឹង ខ្ញុំសុំទៅចាំលោកដុកទ័រនៅមុខបន្ទប់សម្រាកសិនហើយណា "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now