PART 24 : លាហើយ

1K 101 9
                                    

" ឈប់សិន លោកប្រុសកុំទាន់ទៅអី" សម្លេងស្រែកហៅបញ្ឈប់ដំណើររបស់ jungkook ឲ្យទ្រឹងមួយកន្លែងក៏បានភ្លាម ដល់ថ្នាក់នាយងាកមកមើលទាំងពេបមាត់មើលងាយអ្នកដែលមានមុខមាត់ស្លេកស្លាំងមិនឈប់ បើអ្នកពូកែសង្កេតច្បាស់ណាស់ថាយំខ្លាំងហើយ ។

" មានការអី ខ្ញុំគ្មានពេលជាមួយឯងទេ បើចង់អង្វរឲ្យឡើងលើគ្រែប្រហែលមិនទាន់ទេ ព្រោះថាចាំល្ងាចចុះខ្ញុំនិងមកឲ្យទាន់តម្រូវការរបស់ឯង " សម្តីមើលងាយមិនចេះចប់របស់ jungkook ចាប់ផ្តើមឲ្យអ្នកមាឌតូចរលីងរលោង មកម្តងទៀត ។

" ខ្ញុំ..ចង់ប្រាប់លោកប្រុសឲ្យហើយថា...ខ្ញុំសុំ..."

" ចាំល្ងាចទៅ ខ្ញុំប្រាប់ហើយតើថាគ្មានពេលទេ ខ្ញុំប្រញាប់ទៅប្រជុំ ត្រូវចាំណារឿងឯងវាមិនសំខាន់ជាងរឿងរបស់ខ្ញុំទេ " នាយបញ្ចប់សម្តីហើយទាំងមិនភ្លេចដកដង្ហើមធំ ។

" មិនបានទេ...ខ្ញុំមិនអាចចាំបានទេ " jungkook នាយពិតជាចង់ដើរទៅរកក្លិនក្រអូបដែលភាយជិតខ្លួនណាស់ តែមិនអាចទេការងាររបស់គេក៏សំខាន់ដូចគ្នា បើមិនសំខាន់គេនិងមិនទៅជាដាច់ខាត ។

" ខ្ញុំប្រាប់ឯងចុះ បើចង់ឡើងគ្រែជាមួយនិងខ្ញុំឯងត្រូវទ្រាំឲ្យបាន៨ម៉ោងសិនបានទេ ព្រោះខ្ញុំត្រូវចូលប្រជុំហើយមានណាត់វះកាត់ឲ្យគេទៀត មិនមានពេលឡើងគ្រែជាមួយឯងរួចទេ " នាយដកដង្ហើមចេញមកខ្លាំងៗ ហើយប្រើសម្តីបែបមាំៗ។

" ខ្ញុំមិនបាន..សុំឡើងរឿងនិងទេ .." jimin ស្តាប់លឺហើយ ប្រកែកទាំងទឹកមុខក្រហមមិនឈប់ មុននិងនិយាយត " ខ្ញុំ...ចង់ប្រាប់លោកប្រុសថា...ខ្ញុំមកសុំុំលាឈប់ហើយ .."

អ្នកដែលឈរសើចហួសចិត្តបែបឌឺដង ត្រូវបញ្ចប់ស្នាមញញឹម ហើយងាកមកសួរយ៉ាងលឿន ខណះភ្នែករបស់គេសម្លឹងមើលដោយការខឹងមិនឈប់។

" គ្មានផ្លូវទេ ..អឺ..ខ្ញុំថាឯងនិយាយសារដើមបានទេ " គេប្រុងនិយាយឃាតបែបប្រកែក តែមិនអាចទេក្រៅពីប្តូរប្រយោគឲ្យនិយាយអ្វីផ្សេង គេចង់ហាមឃាត់ jimin ឲ្យនៅទីនេះណាស់តែមិនអាចទេ តាមពិតនៅក្នុងចិត្តគេពិតជាចង់ដើរទៅចាប់លី jimin ឲ្យទៅលើគ្រែហើយគេនិងផ្តល់ស្នាមស្នេហ៍នៅលើគ្រែនោះឲ្យជាប់ជារៀងរាល់ថ្ងៃ តែមិនអាចទេព្រោះកាយវិការនិងវាខុសពីបេះដូង។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now