PART 23 : សុំចុះចាញ់(17+)

1K 98 6
                                    

" តែ..លោកប្រុសខុសហើយ...វិន័យរបស់គ្រួសារនេះបែបមិច...គឺអ្នកប្រុសគ្មានសិទ្ធិដើរជាន់បន្ទប់អ្នកបម្រើទេ .."

" ដោយសារតែឯង..មិនឡើងទៅរកយើង... "

" តែសម្រាប់ខ្ញុំ លោកប្រុសមិនគួរមកជួបមុខគ្នាទេ " jimin ផ្តើមមានអារម្មណ៍អួលដើមកមកភ្លាម ទ្រូងចាប់ផ្តើមញ័រ ផ្ទៃមុខស្លេកស្លាំង ដោយកូនចិត្តមានភាពភ័យខ្លាចមិនតិច។

" ចង់ដូនតាបំរាមគ្រួសារទៀតណ៎ា គ្មានសិទ្ធិមកហាមខ្ញុំបានទេ ព្រោះឯងត្រូវតែដោះខោអាវឲ្យអស់ឲ្យខ្ញុំបានឃើញអីឡូវនេះ" jungkook បង្ហាញខ្សែរភ្នែកស្រេកឃ្លានតាម តណ្ហា ដល់ថ្នាក់ jimin ស្តាប់ហើយឈានជើងថយក្រោយមកយ៉ាងរហ័ស ។

" កុំមកប៉ះ លើខ្លួនប្រាណខ្ញុំ..ទៀត..." Jimin និយាយផងឈានជើងដើរថយក្រោយផង ។

" មិចក៏ខ្ញុំប៉ះឯងមិនបាន ខ្ញុំឲ្យលុយឯងសោះណា មិនមែនសុីចោលឯណា បើចប់ការងារបម្រើខ្ញុំហើយ ក៏ធ្វើតាមធម្មតា នៅមុខគ្នាគឺមិនស្គាល់គ្នា វាចប់ហើយ គ្មានអ្នកសង្ស័យទៀត "

" ខ្ញុំមិនបានលក់ខ្លួនឲ្យលោកប្រុសទេ ហេតុអ្វីលោកប្រុសតាមតោងទាមខ្ញុំទៀត "

" មកពីឯងចង់ទោងយកឋានះខ្ពង់ខ្ពស់ពីយើងហើយ មិនអ៊ីចឹង "

" ខ្ញុំមិនដែលប្រាថ្នាសូម្បីតែម្តង មានតែលោកប្រុសទេដែលយកទៅស្រមើស្រមៃធ្វើជារឿងមួយដែលអាក្រក់ដោយខ្លួនឯង " រាងតូចនិយាយបដិសេធខ្សាវៗ តែសម្តីបែបនេះស្មានតែ jungkook justice ព្រមជឿហ៎រ ។

" មានតែពួកមនុស្សដែលល្ងើរទេ ដែលព្រមស្មាក់ចិត្តស្តាប់ឯង jimin karina "

" បើលោកប្រុសគិតថាខ្ញុំមាយាប៉ងចង់បានលោកប្រុស បែបនេះ ហេតុអ្វីមិននៅឲ្យឆ្ងាយទៅ " jimin និយាយបែបឌឺដងទៅវិញ ចំណែកឯទឹកភ្នែកវិញគឺឌឺដងមិនឈប់តែម្តង។

" ហើយ!..មកពីឯងល្ងង់ខ្លួនឯងនិងហើយ ឯងភ្លេចហើយមែន ថាមនុស្សដូចខ្ញុំ បើស្រីណាចង់ចាប់ក៏គ្មានស្រីណាយកបាន ពិសេសទៀតនោះជាឯង បើចង់ប៉ងយកខ្ញុំ ប្រហែលគ្មានឪកាសទេ " នាយពេបមាត់ បែបពេបជ្រាយមិនឈប់។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now