PART 35 : ល្បិចកល

776 83 3
                                    

មួយអាទិត្យកន្លងផុតទៅ  jungkook តែងតែបញ្ចេញអាការៈតាមរំខាន jimin និងកូនប្រុសនៅក្នុងបន្ទប់ដេកក្នុងគ្លីនិកជារៀងរាល់ថ្ងៃ ដោយថ្ងៃនេះ jimin ត្រូវបានសុំឈ្មោះចេញពីគ្លីនិក ព្រោះតែមិនអាចឲ្យ jungkook  មករំខានតទៀត ហើយណាមួយស្នាមដេរក៏លេងឈឺអ្វីទៀតហើយ។

  " នេះឯងអាចទៅបានហើយមែនទេ  jimin បើអាចទៅបានខ្ញុំអាចសុីញ្ញេឲ្យបានណា "

" បាទ ដុកទ័រ មិនជាបញ្ហាអ្វីទេណាមួយ ណាមួយខ្ញុំនៅក្នុងគ្លីនិកនៅជាងកន្លះខែទៅហើយ បើគិតប្រហែលអស់លុយមិនតិចទេ " រាងតូចអោបគំនាបបន្តិច។

" នេះមិនមែនរឿងធំដុំផង នេះស្វាមីរបស់ឯងមិនមកយកទេមែនទេ "  Jessi និយាយផង ដោយខ្សែរភ្នែកចាប់ផ្តើមក្រឡេករកមើល Kris ដែលជាស្វាមីរបស់ jimin  ។

" គឺគាត់មិនបានមកទទួលទេ ព្រោះនៅសណ្ឋាគាររបស់គាត់មានភ្ញៀវធំៗមក ទើបគាត់មិនបានមកទទួល "

" អ៊ីចឹងឯងទៅតាមណាទៅ " នាងសួរតាមអាការបែបឆ្ងល់ៗ។

" បាទ វាមិនមែនជាបញ្ហាទេ គឺតាក់ស៊ីនោះអី "  jimin ញញឹមតិចៗមុននិងអោនមើលកូនតូចដែលដេកលក់នៅលើដៃរបស់គេ។

" បានតាមចិត្ត អ៊ីចឹងខ្ញុំសុំទៅសិនហើយណា  ឯងនិងបានទៅឆាប់ៗនោះអី "  jimin ងក់ក្បាលដោយឃើញបែបនេះហើយ Jessi នាងដើរចេញទៅបាត់ ដោយទាំងមានគិលានុបដ្ឋាកាស្រីម្នាក់ដែលដើរតាមពីក្រោយនាងជាប់។

" ដុកទ័រយកឈាមបានហើយមែនទេ ចុះបើម៉ាក់របស់គេដឹងនោះ..." គិលានុបដ្ឋាកាស្រីម្នាក់និយាយមិនទាន់ចប់ផង ក៏ត្រូវស្ងាត់មាត់មកវិញ ពេលលុយមួយដុំហុចមកនាង។

" ល្មមស្ងាត់មាត់បានហើយមែនទេ " នាងងាកមកជម្រិតសួរដោយទឹកមុខកោងកាច។

" ចាសបាន ស្ងាត់ជិតល្អទៀតផង " នាងងក់ក្បាលហើយសូកលុយចោលហោប៉ៅរបស់ខ្លួន ទាំងញញឹមមិនឈប់។

" ល្អគួរដើរទៅបន្ទប់ពិនិត្យឈាមឲ្យខ្ញុំបានហើយ បំបែកគ្នាទៅ " និយាយចប់នាងដើរបំបែកគ្នាទៅបាត់ ដោយទុកឲ្យអ្នកដែលលួចស្តាប់នោះ រហ័សរត់ចោលទៅបន្ទប់ដែល jimin និងកូនគេងនៅក្នុងនោះ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now