កំហុសកាលរៀនវិទ្យាល័យ🥀💔

3K 77 0
                                    

Part:1<អត់មានបិតផ្លាកហាមទេ😒

ថ្ងៃទី១

ពន្លឺព្រះអាទិត្ររះឡើងនាពេលព្រឹកប្រលឹមដើម្បីដាស់អោយមនុស្សគ្រប់គ្នាក្រោកឡើងដើម្បីទៅបំពេញកាតព្វកិច្ចរាងៗខ្លួន។

ក្រលេកមកមើលបន្ទប់តូចល្មមដែលរៀបចំបានយ៉ាងស្រស់ស្អាតថែមទាំងមានក្លិនក្រអូបនេះវិញបណ្ដាលអោយយើងឃើញថាមានក្មេងស្រី អូ!តាមពិតនោះមិនមែនជាក្មេងស្រីទេតែជាក្មេងប្រុសម្នាក់ទៅវិញ ប៉ុន្តែគេពិតជាស្រស់ស្អាតណាស់គេមានទម្រង់មុខពងក្រពើរ ភ្នែកមូលក្រឡង់បូករួមនិងកែវភ្នែកពណ៌ស្វាយស្រាលដែលមើលទៅពិតជាចម្លែកមែនទែន ច្រមុះឈរខ្ពស់ ថ្ពាល់ពណ៌ផ្កាឈូកព្រឿងៗគួរអោយចង់អង្អែល បបូរមាត់តូចលើធំក្រោមពណ៌ផ្កាឈូកពិតគួរអោយចង់បឺតជញ្ជក់ខ្លាំងមែនទែន សក់ពណ៌ខ្មៅរលើបរលោងរួមជាមួយដៃជើងតូចស្រឡូនចង្កេះតូចមួយក្ដាប់គួរអោយចង់បបោសអង្អែល។

Ring ring.......⏰
សម្លេងនាឡិការោទិ៍ឡើងបណ្ដាលអោយអ្នកដែលកំពុងគេងលើគ្រែនោះបើកភ្នែកឡើងឈោងដៃទៅចុចបិទសំឡេងនាឡិកាដែលកំពុងតែរោទិ៍រំខានដំណេកដ៏មានក្ដីសុខរបស់ខ្លួន។ បន្ទាប់ពីបិទសម្លេងនាឡិកាហើយគេក៏ទម្លាក់ខ្លួនគេងវិញបិទភ្នែកមិនទាន់ទាំងជិតផងក៏ស្រាប់តែ

តុក តុក
«ឯងចង់គេងដល់ពេលណាហានេះថ្ងៃរះខ្ពស់ហើយពេលណាទើបឯងក្រោកប្រយ័ត្នទៅរៀនយឺតទៅនេះជាថ្ងៃចូលរៀនដំបូងផង»Mrs.Park បន្លឺឡើងហៅអ្នកនៅក្នុងបន្ទប់ទាំងដែលដៃរបស់គាត់កំពុងតែគោះទ្វារ

«ខ្ញុំក្រោកហើយម៉ាក់»Jimin បន្លឺឡើងតបទៅអ្នកម៉ាក់ដែលឈរនៅមុខបន្ទប់ទាំងទឹកមុខធុញទ្រាន់មុននិងនិយាយខ្សឹបៗម្នាក់ឯង

«ពិតជាគួរអោយធុញមែនហេតុអ្វីក៏ថ្ងៃសម្រាកវិស្សមកាលរបស់ខ្ញុំតិចម្ល៉េះ»បន្ទាប់ពីនិយាយរួចកម្លោះតូចក៏ក្រោកឡើងទាញកន្សែងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនប្រាណ

Jimin pov
សួស្ដីបាទ☺️ខ្ញុំឈ្មោះpark jimin អាយុ១៧ឆ្នាំ មានកម្ពស់១.៦៥cm រៀនទី១២នៃវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងប្រទេសកូរ៉េខាងត្បូង។ ខ្ញុំមានប្អូនស្រីម្នាក់តែមិនបាច់រៀបរាប់ពីនាងទេខ្ជិល😒រៀបរាប់តែប៉ុន្នឹងបានហើយព្រោះខ្ញុំខ្លាចអស់សាច់រឿង😑។ End jimin pov

កំហុសកាលរៀនវិទ្យាល័យWhere stories live. Discover now