កំហុសកាលរៀនវិទ្យាល័យ🥀💔

415 20 0
                                    

Part:9<យ៉ាងមិចហើយJung😥

"គម្រោងការឯងដើរដល់ណាហើយ"

"កុំភ្លេចណាបើឯងចាញ់ឯងត្រូវអោយឡានទំនើបសេរីចុងក្រោយមួយមកអោយយើង"

Jungkook អានសារក្នុងទូរស័ព្ទរួច មាត់ក៏ញោចញញឹមបន្តិចមុននិងផ្ញើរVoiceសម្លេងតបទៅកាន់អ្នកម្ខាងទៀត

«គម្រោងការរបស់យើងដើររលូនហើយ ហើយឯងកុំភ័យអីណា អ្នកដែលទទួលបានឡាននោះប្រាកដជាយើងហើយ»Jungkook និយាយរួចខ្លួនក៏ទុកទូរស័ព្ទក្នុងហ៊ោប៉ាវខោរួចក៏ដើរចេញពីបន្ទប់ទឹកទៅថ្នាក់ខ្លួនវិញបាត់ទៅ

គ្រាន់តែរាងសង្ហារដាក់ខ្លួនចូលអង្គុយលើតុភ្លាមក៏មាននារីម្នាក់ដើរមកជិតរួចក៏និយាយរាក់ទាក់ទៅកាន់អ្នកកម្លោះ

«សួស្ដីJungkook ខ្ញុំបានបង្កើតក្រុមសម្រាប់រៀនបំប៉នតើJungkookចាប់អារម្មណ៍ចង់ចូលរួមជាមួយពួកយើងទេ»នារី ម្នាក់នោះនិយាយទៅកាន់អ្នកកម្លោះទាំងញញឹមរាយមន្តស្នេហ៍ដាក់អ្នកកម្លោះ

«អឺ តើអាចទុកពេលអោយខ្ញុំគិតសិនបានទេ»អ្នកកម្លោះ តបទាំងញញឹមបែបមិនសម (បុិន លាក់ពត់ណាស់ពូ😑)

«ចាស៎ មិនអីទេណា នេះលេខទូរស័ព្ទរបស់ខ្ញុំបើJungkookសម្រេចចិត្តបែបណាជួយCallប្រាប់ខ្ញុំផងណា»នារី ម្នាក់នោះនិយាយព្រមទាំងហុចលេខទូរស័ព្ទដែលបានកត់ទុកនិងក្រដាសNoteអោយទៅកាន់អ្នកកម្លោះ

«បាទ មិនអីទេណា ពេលដែលខ្ញុំសម្រេចចិត្តរួចខ្ញុំនិងផ្ដល់ដំណឹងអោយទៅនាងវិញ»Jungkook និយាយទាំងញញឹមទៅកាន់នាងវិញ

បន្ទាប់ពីនាងដើរចេញទៅបាត់Jungkookក៏យកក្រដាសNoteនោះទុកក្នុងហោប៉ៅកាតាបរបស់ខ្លួន។ រីឯJiminដែលអង្គុយមើលតាំងពីដើមមក ក៏មិននិយាយអ្វីដែល ព្រោះនាងមិនបានហៅគេអោយចូលក្រុមជាមួយទេ នាងហៅតែJungkookតើ ចឹងខ្លួនអាចមានសិទ្ធិអ្វីទៅលូកមាត់នោះ

«Jiminតើចាប់អារម្មណ៍ចង់ចូលរួមក្រុមនោះជាមួយគ្នាទេ»Jungkook និយាយទាំងមើលទៅកាន់រាងតូចដែលកំពុងតែអានសៀវភៅ

«គេមិនបានហៅខ្ញុំចូលរួមទេ គេហៅតែឯងតើ ខ្ញុំមិចនិងអាចអ្វើមុខក្រាស់ចូលរួមទាំងដែលគេមិនបានហៅខ្ញុំផងនោះ»Jimin និយាយមកកាន់នាយកម្លោះព្រមទាំងញាក់ស្មាបែបមិនខ្វល់ រួចក៏ងាកទៅអានសៀវភៅរបស់ខ្លួនវិញ

កំហុសកាលរៀនវិទ្យាល័យWhere stories live. Discover now