កំហុសកាលរៀនវិទ្យាល័យ🥀💔

516 20 0
                                    

Part:6<នេះMinaស្រឡាញ់Cutieលើសពីបងប្អូនឬ😳

មកដល់ផ្ទះMinaដាក់នាងតូចដែលលង់លក់លើស្មារខ្លួននោះទៅលើសាឡុង មុននិងខ្លួនដើរទៅផ្ទះបាយយកគ្រឿងទេសទៅអោយJimin

«នេះរបស់ដែលឯងត្រូវការ»Mina ហុចថង់ទៅអោយរាងតូចដែលកំពុងតែឈរចៀនពងមាន់នោះ

«ហុឹម ទុកនៅត្រង់និងហើយ»Jimin ក្រហុឹមបន្តិចមុននិងនិយាយប្រាប់នាងក្រមុំអោយទុកថង់របស់លើតុក្នុងផ្ទះបាយ ព្រោះខ្លួនជាប់ដៃមិនអាចទទួលរបស់បានទេ

«ok»Mina

បន្ទប់ទទួលភ្ញៀវ
Mrs.parkមកពីធ្វើការក៏បើកទ្វារចូលផ្ទះ គ្រាន់តែចូលមកដល់ភ្លាមក៏ឃើញកូនស្រីពៅរបស់ខ្លួនគេងលើសាឡុង រៀបនិងហាមាត់និយាយទៅហើយខ្លួនក៏ឃើញMinaដើរចេញពីផ្ទះបាយ

«អ្នកមីងជម្រាបសួរ តើអ្នកមីងមកដល់យូរហើយមែនទេ»Mina លើកដៃសំពះមីងរបស់ខ្លួនមុននិងបន្លឺសួរ

«មីងទើបតែមកដល់ផ្ទះមិញទេ ហើយចុះមិចក៏cutieមកគេងអីនៅទីនេះ»Mrs.park បន្លឺសួរទាំងឆ្ងល់ កូននេះបន្ទប់មានមិនឡើងទៅគេងទេបែរជាមកគេងលើសាឡុងទៅវិញមកចាំខ្លួនមែនទេ

«cutieគេងលក់នៅតាមផ្លូវពេលត្រឡប់មកពីទិញរបស់អោយJiminវិញអ្នកមីង»Mina

«ឯងអៀវនាងល្អិតនិងមកផ្ទះឬ»Mrs.park

«ចាស មែនហើយ ដោយសារតែនាងថានាងឈឺជើងដូច្នេះទើបខ្ញុំអៀវនាងមកផ្ទះ»Mina

«ហុឹមយ៉ាប់ណាស់ក្មេងនេះ naឯងជួយនាំប្អូនទៅបន្ទប់គេងផង មីងទៅងូតទឹកផ្លាស់សម្លៀកបំពាក់មួយភ្លេត»Mrs.park និយាយរួចក៏ដើរចូលបន្ទប់របស់ខ្លួនដែលនៅជាន់ខាងក្រោម

Minaមិនមាត់ នាងក្រមុំដើរទៅជិតនាងតូចបន្តិចមុននិងបន្ទាបខ្លួនបីនាងតូចឡើងកាំជណ្ដើរទៅបន្ទប់
{ក្មេងអឺយក្មេង ពិតជាពូកែគេងមែននៅលើឡានក្រុងគេងម្ដង ដើរតាមផ្លូវគេងម្ដងទៀត ពិតជាគេងបានគ្រប់ពេលមែន}Mina និយាយក្នុងចិត្តម្នាក់ខណៈដៃក៏ដាក់នាងតូចទៅលើគ្រែ រួចក៏រៀបចំដណ្ដប់ភួយអោយនាងតូចគេអោយស្រួលបួល

Minaចុះមកដល់ក្រោមលើកកាតាបរបស់ខ្លួនយកទៅស្ពាយរួចក៏ឡើងកាំត្រឡប់ទៅបន្ទប់នាងតូចវិញ។ នាងក្រមុំបើកទ្វារបន្ទប់នាងតូចតូចចូលទៅក្នុង ទម្លាក់កាតាបរបស់ខ្លួនចុះទៅលើតុសិក្សារបស់នាងតូច ដែលនៅលើតុក៏មានកាតាបនិងសៀវភៅសិក្សារបស់នាងតូចដូចគ្នា

កំហុសកាលរៀនវិទ្យាល័យWhere stories live. Discover now