កំហុសកាលរៀនវិទ្យាល័យ🥀💔

475 23 0
                                    

Part5<អូនកំពុងមើលអីនិង🤨

ក្រលេកមកមើលនៅបន្ទប់ទទួលភ្ញៀវវិញ អ្នកណាថាMinaខឹង រឺ ត្រលប់ទៅផ្ទះវិញនោះសុំទោសគិតខុសហើយអាចគិតម្ដងទៀតចាស។Minaអង្គុសុខៗស្រាប់តែនឹកឃើញគំនិតមួយ នាងក្រមុំអោនមុខចុះទៅស្រែកក្បែរត្រចៀកJiminខ្លាំងៗថា

«Park jiminភ្លើងឆេះផ្ទះហើយ»Mina និយាយរួចក៏ខិតខ្លួនថយឆ្ងាយបន្តិច

«ហាសឯណា ឯណា...»Jimin គ្រាន់តែលឺភ្លាមក៏ងើបទាំងមីងមាំងរត់ចូលទៅក្នុងផ្ទះបាយកាន់កូនកាធន់ដាក់ទឹកមួយយកមកជះកណ្ដាលមុខMinaតែម្ដង

«អា៎វMin មិចក៏ឯងមកជះទឹកដាក់យើងចឹង សើមអស់ហើយ»Mina និយាយទាំងយកដៃទៅច្បូតទឹកចេញពីមុខងរបស់ខ្លួន

«មកពីយើងភ័យពេក ឯងខ្វះល្បែងលេងរឺ»Jimin ថាអោយរួចក៏យកកូនកាធន់នោះទៅគ្របពីលើក្បាលMinaមុននិងខ្លួនឯងក៏ទម្លាក់ខ្លួនមកអង្គុយលើសាឡុង

«អួយ មិចក៏យកកាធន់មកគ្របក្បាលយើងចឹង»Mina និយាយទាំងយកដៃទៅចាប់កាធន់ដែលនៅលើក្បាលទម្លាក់ទៅលើសាឡុង

«មកពីឃើញគ្មានកន្លែងទំនេរដាក់និងហើយ បានយើងយកទៅដាក់លើក្បាលឯង»Jimin និយាយទាំងមិនខ្វល់រួចក៏ទាញទូរស័ព្ទរបស់ខ្លួនដែលនៅក្នុងកាតាបយកមកថតរូបរបស់Mina

«ឆឹស ឯងនេះ🙄 បានហើយយើងយកខោអាវឯងមួយសម្រាប់យកមកផ្លាស់ហើយ»Mina និយាយរួចក៏ដើរទៅបន្ទប់Jiminយកខោអាវរបស់នាយតូចទៅផ្លាស់ក្នុងបន្ទប់ទឹកទាំងមិនទាន់ទទួលការអនុញ្ញាតិពីម្ចាស់បន្ទប់របស់គេ

Jiminមិននិយាយអី គេបានយករូបដែលគេថតអម្បាញ់មិញមកអាប់ឡូតក្នុងគណនីIGរបស់គេដោយសរសេរCaptionថា«ថ្ងៃនេះដើរតាមផ្លូវក៏រើសបានកូនសត្វធ្លាក់ទឹកមួយក្បាលយកមកផ្ទះ មើលៗតើគួរអោយស្រឡាញ់អត់😉»នាយតូចញញឹមបន្តិចមុននិងទុកទូរស័ព្ទលើតុរួចក៏ដើរចូលទៅក្នុងផ្ទះបាយធ្វើម្ហូបសម្រាប់គ្រួសាររបស់ខ្លួននិងភ្ញៀវមិនបានអញ្ជើញម្នាក់ទៀត

Minaដែលផ្លាស់សម្លៀកបំពាក់រួច ក៏ដើរចេញពីបន្ទប់ទឹកនៅជាន់ក្រោម ក៏ស្រាប់តែឃើញនាងតូចdaminកំពុងអឺតលើមៗនៅលើកាំជណ្ដើរមិនព្រមចុះទៅក្រោម។ Mina ឃើញបែបនេះក៏ដើរចូលទៅជិតនាងតូចពីក្រោយរួចក៏និយាយតិចៗថា :

កំហុសកាលរៀនវិទ្យាល័យWhere stories live. Discover now