កំហុសកាលរៀនវិទ្យាល័យ💔🥀

661 24 12
                                    

Part:10<ខ្ញុំនិងប្ដឹងពួកនាង

«អាឡូប៉ាហិហិ...Daនាងបានបាត់ខ្លួនហើយ... ពេលនេះកូនកំពុង....កំពុងតែរកនាងនៅសាលាតែ...តែក៏មិនបានឃើញអ្វីក្រៅពីទូរស័ព្ទនិង...និងនិងនិងស្បែកជើងដែលបានជ្រុះនៅក្នុងបន្ទប់ទឹកទេ ...ប៉ាប៉ាប៉ាប៉ាកូនពិតជាភ័យណាស់ប៉ាជួយកូនផងហិហិ...»Jimin និយាយទាំងសម្លេងញ័រនិងយំយ៉ាងខ្លាំងព្រោះខ្លួនពិតជាភ័យណាស់ សុខៗស្រាប់តែបាត់ប្អូនហើយរកឃើញតែទូរស័ព្ទនិងស្បែកជើងទៅវិញ

"និយាយថាមិចDaបាត់ខ្លួន"លោកPark គ្រាន់តែឮភ្លាមក៏ស្រែកវ៉ាស់ធ្វើអោយអ្នកស្រីParkដែលអង្គុយលើឡាន់ជាមួយនោះផ្ញាក់ផ្អើលជាខ្លាំង

«បា...បាទមែនហើយប៉ា...ពេលពេលដែលខ្ញុំចុះមកដល់ក្រោមខ្ញុំក៏មិនបានឃើញនាងឈរចាំខ្ញុំដូចរាល់ដងទេហិហិ...ប៉ាកូនភ័យណាស់...កូនខ្លាចថាប្អូននិងមានគ្រោះថ្នាក់ណាប៉ាហិហិ»Jimin តបទៅកាន់អ្នកជាប៉ាទាំងទឹកភ្នែកហូររហាមរីឯសម្លេងក៏និយាយរដាក់រដុបរបៀបភ័យ ព្រោះតែគេពិតជាមិនអាចតាំងអារម្មណ៍អោយស្ងប់ស្របពេលដែលប្អូនរបស់គេវាត់ទៅទាំងមូលបែបនិងទេ

"កូនកុំភ័យពេកអីណា សម្រួលអារម្មណ៍ណាប៉ាទៅដល់ឥឡូវហើយ កូននៅចាំប៉ាទីនោះសិនហើយណា" លោកPark និយាយទៅកាន់កូនទាំងបារម្ភ គាត់និងចង់អោយJiminមានការតក់ស្លុតខ្លាំងពេកទេ ព្រោះJiminគេជាមនុស្សដែលខ្សោយខាងសតិអារម្មណ៍រឿងតិចតួចក៏អាចប៉ះពាល់ដល់អារម្មណ៍របស់គេបានដែរ

«ប៉ាហិហិ...កូនភ័យណាស់...ប៉ាជួយប្អូនផង...កូនកូន...»
«Min Jiminយ៉ាងមិចហើយ Minដឹងខ្លួនឡើង»
លោកParkពេលលឺសម្លេងចេញពីខ្សែម្ខាងទៀតគាត់ក៏អាចយល់បានថាពេលនេះកូនប្រុសច្បងរបស់គាត់ប្រហែលជាសន្លប់ហើយ វាធ្វើអោយគាត់ពិតជាបារម្ភខ្លាំងមែនទែន គាត់បន់អោយតែគាត់បើកឡានទៅដល់ទីនោះអោយឆាប់ៗទេ ព្រោះគាត់បារម្ភពីកូនៗគាត់ខ្លាំងណាស់

     Skip
  មួយសន្ទុះក្រោយមកលោកParkក៏បានមកដល់ គាត់ចេញពីក្នុងឡានមកក៏បានឃើញថាមានក្មេងប្រុសមាឌធំម្នាក់វ័យប្រហែលជាស្របាល Jiminដែលគេកំពុងតែអង្គុយលើបង់ដោយក្នុងដៃរបស់គេកំពុងតែទ្រទម្ងន់កូនរបស់គាត់ផងដែរ

កំហុសកាលរៀនវិទ្យាល័យWhere stories live. Discover now