EP.07 ការមិនដឹងរបស់ឯង បែរជាអំពុលទុក្ខដល់យើងអញ្ចឹងហ្ហេស៎??

920 117 34
                                    

Jimin អង្គុយនៅលើបង់ក្នុងសួនដូចសព្វមួយដង រងចាំ Iwon មកទទួល ដោយសារតែនាយបានសុំអោយគេចូលរួមថ្ងៃកំណើតប្អូនស្រីរបស់ខ្លួន ។

ឡានសេរីទំនើបពណ៌សរបស់នាយក៏ចតនៅជិតច្រកទ្វារសាលារៀនរបស់នាងតូចរូបស្រស់ ព្រោះតែនាងនៅរៀននៅឡើយ ។

« WonWon Oppa ចា៎.. » នាងតូចរត់សម្ដៅទៅអោបនាយយ៉ាងជាប់ព្រោះតែនាងសប្បាយចិត្ត ។

« យ៉ាងម៉េចហើយ?? សប្បាយចិត្តទេ នាងតូច?? »

« ចាស៎ សប្បាយ »

« បើអញ្ចឹងពួកយើងទៅពេលនេះទៅ »

« ចាស៎ » Iwon ក៏នាំនាងតូច Jlin សម្ដៅទៅអង្គុយនាងក្នុងឡាន ។

« WonWon Oppa គាត់ជាអ្នកណា៎?? » នាងតូច Jlin ក៏ចង់ចិញ្ចើម សម្លឹងទៅ Jimin ទាំងឆ្ងល់ ។

« ជាសង្សារ WonWon Oppa មែនទេ ចា៎?? »

« មិនមែនទេ Jimin ជាមិត្តរួមថ្នាក់បងកាលរៀនវិទ្យាល័យប៉ុណ្ណោះ »

« ទៅឆ្លងថ្ងៃកំណើតជា WonWon Oppa និង Linie ដែរមែនទេ ចា៎?? »

« បាទ៎ » Iwon

« អញ្ចឹង Linie អាចហៅ MinMin បានទេ?? »

« បាន »

« ហិៗ. សប្បាយចិត្តណាស់ MinMin មិត្តភក្តិ Oppa ឡើងគួរអោយចាឡាញ់ » នាងតូចនិយាយទាំងសើច សម្លឹងទៅថ្ពាល់ Mochi របស់ Jimin ពីចម្ងាយ ។

រថយន្តសរលោងក៏បានមកឈប់ចតនៅចំណតនាភោជនីយដ្ឋានមួយកន្លែង មុននឹងដើរចូលទៅខាងក្នុងព្រមគ្នា ។ គ្រាន់តែមកអង្គុយនៅកៅអីហើយភ្លាម បុគ្គលិកបម្រើអាហារក្នុងភោជនីយដ្ឋានក៏លើកអាហារមកតម្រៀបឡើងពេញតុរបស់ពួកគេ សុទ្ធតែអាហារដែល នាងតូច Linie និង Jimin ព្រោះតែគេនិងនាងមានចំណង់ចំណូលចិត្តដូចគ្នាមិនខ្វះចន្លោះ ។

« Linie និង អូន ចូលចិត្តញុំាអាហារដូចគ្នា បែបនេះល្អហើយ មែនទេ?? »

« អរ បាទ៎ »

« ពិតមែនហ្ហេស៎ដែល MinMin និង Linie ចូលចិត្តញុំាអាហារដូចគ្នា WonWon Oppa?? »

« បាទ៎ »

« Oppa មិនយក MinMin ធ្វើសង្សារទៅ បែបនេះ Linie និងមានបងសង្សារមកលេងមួយហើយ មិនអផ្សុកទេ បើចិត្តដូចគ្នាចឹងហ៎ »

 ఌ បម្រើស្នេហ៍បង ఌWhere stories live. Discover now