EP.06 អ្នកប្រុសដូចជាជ្រុលពេកហើយ

900 108 6
                                    

មកដល់បន្ទប់ទម្លាក់ខ្លួនគេងបានបន្តិច នាយតូច Jimin ក៏ស្រាប់តែទន់ត្របកភ្នែកលង់លក់ ចំណែកឯ Yoongi វិញក៏មកត្រូវពិបាកគេងលើសាឡុង ព្រោះតែនាយពីមុនមិនដែលធ្លាប់មកធ្លាក់ខ្លួនអីបែបនេះ នេះហើយលទ្ធផលក្បាច់ក្បូរច្រើនពេក មកវេទនាខ្លួនអញ្ចឹងហើយ ពេល Jimin ហៅទៅគេងក្នុងបន្ទប់ ហើយគេចង់ប្ដូរមកគេងលើសាឡុងវិញ នាយមិនព្រមទេ ហើយពេល Jimin មិនប្រកែកក៏ស្រាប់តែមានអារម្មណ៍ថាស្ដាយក្រោយ គ្រាន់តែនិយាយបែបចាក់បណ្ដោយតិចតួចសោះ ទៅមែនទែនបណ្ដោយ ។

« ទុកអាវអ្នកប្រុសនៅទីនេះហើយ ប៉ុន្តែក៏គួរសរសេរអ្វីផ្ដាំអ្នកប្រុសបន្តិចដែរ » ព្រឹកព្រលឹមថ្ងៃថ្មី ទឹកសន្សើមស្រក់តិចៗ. Jimin ភ្ញាក់ពីដំណេកដូចសព្វមួយដង យកសម្លៀកបំពាក់របស់នាយកម្លោះដែលរៀបចំស្ងួតមានភ្លីត្រឹមត្រូវនោះមកជាមួយខ្លួន ដើម្បីប្រគល់អោយនាយវិញ ដើរចុះមកដល់ខាងក្រោម ឃើញនាយកំពុងតែគេង ហើយក៏មិនចង់រំខានដំណេកនាយ ទុកសម្លៀកបំពាក់នោះលើតុ ពោលម្នាក់ឯងតិចៗ. រួចទើបដើរទៅយកក្រដាសនិងប៊ិច 1 ដើមមកសរសេរផ្ដាំនាយ ព្រោះតែបន្តិចទៀតគេត្រូវទៅធ្វើការអាចថាពេលគេភ្ញាក់មិនឃើញខ្លួនក៏ថាបាន ។

បន្ទាប់ពីសរសេរវារួចរាល់ Jimin ក៏ទុកវានៅលើសម្លៀកបំពាក់របស់នាយហើយក៏ដើរចាកចេញពីផ្ទះតម្រង់ទៅរកផ្ទះរបស់ Yoongi ហើយក៏ទៅផ្សារជាមួយអុំស្រី ។

Yoongi ក៏ចាប់ផ្ដើមកម្រើកត្របកភ្នែក ក្រោកអង្គុយសម្លឹងទៅមើលឆ្វេងស្ដាំបន្តិច ប៉ុន្តែក៏ប្រទះឃើញសម្លៀកបំពាក់ខ្លួននៅលើតុ នាយបានអានសំបុត្រនោះបន្តិច ហើយក៏មិនបានខ្វល់ខ្វាយច្រើនដែរ ក៏លើសម្លៀកបំពាក់នោះមកស្លៀកពាក់ ព្រោះតែក្នុងនោះគ្រាន់តែ Jimin ប្រាប់ថាគេទៅធ្វើការផ្ទះនាយហើយសម្លៀកបំពាក់នាយគេរៀបចំហើយរួចរាល់តែប៉ុណ្ណឹង ។

« Yoon បាត់ទៅណា៎ពេញមួយថ្ងៃ?? » គ្រាន់តែឮសន្ធឹកឡានរបស់នាយជាកូនចូលមកដល់ អ្នកស្រី Min ក៏ម្នីម្នារដើរចេញទៅខាងក្រៅសួរនាយទាំងបារម្ភ គាត់បានអោយអុំ In ទៅមើលបន្ទប់របស់នាយប៉ុន្តែមិនឃើញសោះ ហើយយប់នោះភ្លៀងថែមទៀត អញ្ចឹងកូនប្រុសរបស់គាត់មានសុវត្ថិភាពឬអត់?? ហើយរកកន្លែងគេងបានទេ ហើយគេងនៅឯណា៎??! ។

 ఌ បម្រើស្នេហ៍បង ఌWhere stories live. Discover now