ពេលវេលាបានទាញព្រឹកថ្ងៃថ្មីអោយចូលមកដល់ នាយកម្លោះសង្ហារ Min Yoongi មានអត្តចរិកកាចមុតមាំមុឺងម៉ាត់សោះកក្រោះ មិនសូវញញឹម បន្ទាប់ពីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ហើយរួចរាល់ នាយក៏ចុះទៅជាន់ខាងក្រោមដើម្បីស្រុះស្រូបអាហារពេលព្រឹកជាមួយស្រ្តីជាម្ដាយហើយក៏ទៅធ្វើការ ។
ក្រោយពីត្រឡប់មកពីផ្សារវិញនាយតូច Jimin ក៏ឡើងទៅសម្អាតបន្ទប់អ្នកផ្ទះនេះតាមធម្មតា ហើយបន្ទាប់ពីសម្អាតបន្ទប់អ្នកស្រីម្ចាស់រួចរាល់ហើយ គេក៏បង្ហួសទៅរកបន្ទប់កូនកម្លោះរបស់ម្ចាស់ផ្ទះនេះម្ដង ។ ត្បិតតែកូនរបស់ម្ចាស់ផ្ទះមិនដែលមកទីនេះពិតមែន ប៉ុន្តែនាយតូច Jimin តែងតែមានតួនាទីសម្អាតបន្ទប់របស់គេនិងម្ដាយនាយជានិច្ច ។
Jimim ក៏ទៅសម្អាតបន្ទប់រួចរាល់ហើយគេក៏ចុះមកខាងក្រោមទុកដាក់សម្ភារៈអោយរៀបរយធម្មតាវិញទើបដើរមករកអុំ In ក្រែងលោរគាត់ប្រើការអ្វីទៀត ។
« អ្ហា៎... ភ្លេចទិញខ្ទឹមមកទៅហើយ » អុំ In រើថង់បន្លែនឹងសាច់ចេញមក រកមើលចុះឡើងបន្តិចទើបនឹកឃើញថាគាត់មិនបានទិញរបស់ខ្លះមកពិតមែនហើយក៏ឧទានមកតិចៗ. ។
« មិនអីទេអុំ In ចាំខ្ញុំទៅទិញចុះ »
« អញ្ចឹងអុំពឹង Jimin ទៅម្នាក់ឯងបានទេ?? » ដោយសារតែគាត់ត្រូវចម្អិនអាហារផ្សេងទៀតទើបត្រូវអោយនាយតូចទៅម្នាក់ឯងម្ដងទៀត ។
« បាទ៎ អុំ In »
នាយតូចក៏ត្រូវដើរទៅផ្សារទិញគ្រឿងដែលអុំ In ភ្លេចនោះព្រោះតែមិនចង់ជិះតាក់សុីខ្លាចអស់លុយទើបចេះតែទ្រាំដើរទៅហើយណា៎មួយមិនទាន់ដល់ម៉ោងអាហារថ្ងៃត្រង់នៅឡើយនោះទេ៎ ។
« Jimin » កំពុងតែដើរតាមផ្លូវសុខៗ. សម្លេងមួយក៏ហៅគេអោយបញ្ឈប់ជំហានហើយបែរមុខមករកប្រភពនោះ ។
« Iwon hyung » គេគឺជាមិត្តរួមថ្នាក់កាលដែលរៀនវិទ្យាល័យជាមួយគ្នា ។
« កំពុងទៅណា៎ហ្ហេស ហេតុអីប្រញាប់ប្រញាលយ៉ាងនេះ?? » Rim Iwon ក្នុងសម្លៀកបំពាក់ជានិសិត្សឆ្នាំទី 1 ស្រដីសួរ Jimin ថែមទាំងសម្លឹងទៅមើលឯកសណ្ឋានគេមិនដកភ្នែក ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ មិត្តរួមថ្នាក់គ្រប់គ្នាខ្លះក៏ចូលមហាវិទ្យាល័យបានជួបគ្នា ខ្លះក៏ឮដំណឹងថាទៅរៀននៅបរទេស ខ្លះក៏បានស្វាមីទៅរស់នៅក្រៅប្រទេស អត់តែ Jimin ប៉ុណ្ណោះដែលគេមិនដែលដឹង ។
YOU ARE READING
ఌ បម្រើស្នេហ៍បង ఌ
Romanceជាមនុស្សដែលគ្រប់គ្នាស្អប់ខ្ពើម ព្រោះតែគេជាក្មេងបម្រើ មិនសមណាមានឈ្មោះជាកូនប្រសារគ្រួសារមីនទេ ។ Min Yoongi / Park Jimin 13 oct 2021 Jasmine - ethmaryrotha