ជំហានជើងវែងៗ. បោះសម្ដៅចូលមកខាងក្នុង កែវភ្នែកសម្លឹងទៅមើលខាងក្នុងផ្ទះចុះឡើង ។
« អ្នកប្រុស៎?? » Jimin ដើរចេញពីផ្ទះបាយក៏ឃើញ Yoongi ទើបគេដើរមកក្បែរ ប្រហែលជាគេមករកអីហើយ ។
« អ្នកប្រុសមានការអីមែនទេ៎?? »
« ទាល់តែមានការទើបយើងអាចមកបានហ្ហេស៎?? »
« មិនមែនទេ៎ អ្នកប្រុស »
« យើងគ្រាន់តែចង់មកមើលផ្ទះរបស់ម៉ាក់យើងប៉ុណ្ណោះ »
« អរ បាទ៎ អញ្ចឹងអ្នកប្រុសអញ្ចើញអង្គុយសិនទៅ »
« យើងមិនចង់អោយមានមនុស្សរបួសហើយយកលេសសម្រាក » Yoongi ដាក់ប្រអប់ថ្នាំរបួសលើតុហើយក៏និយាយមកទាំងទឹកមុខរាបស្មើរ ស្នាមញញឹមទាំងមិនសូវសមរបស់ Jimin ក៏បង្ហាញអោយនាយកម្លោះបានឃើញ មិនដឹងកើតអ្វីទេអោយតែប្រទះនឹងបបូរមាត់តូចស្ដើងរបស់ Jimin បេះដូងនាយគឺលោតដុកដាក់រហូត ។
« មិនអីទេអ្នកប្រុស ខ្ញុំមានហើយ » Jimin ក៏រុញវាទៅអោយ Yoongi វិញ មិនបាច់ខ្លាចថាគេយកលេសសម្រាក ខ្ចិលមិនធ្វើការនោះទេ ព្រោះតែគេមិនមែនជាមនុស្សបែបនោះ គេជាមនុស្សព្យាយាម អត់ធ្មត់ច្រើន ។
« មានឬមិនមានយើងមិនខ្វល់ » បញ្ចប់ប្រយោគសោះអង្គើយរបស់នាយហើយ ក៏ក្រោកឈរពេញកម្ពស់ដើរចេញទៅខាងក្រៅ បញ្ឆេះយានជំនិះហើយក៏បើកចេញទៅ ។
« គ្រាំង*ៗៗៗ. » សូរសម្លេងលាន់ឡើងខ្លាំងៗ. ស្ទើរតែបែកក្រដាសត្រចៀក នាយតូច Jimin កំពុងតែគេងគ្រលំភួយទាំងខ្លួនញាប់ញ័រដូចកូនឆ្មាដែលគេស្រង់ពីទឹក ព្រោះតែតាំងពីដើមមកគឺគេខ្លាចអ្វីបែបនេះណាស់ កាលពី Dayung នៅរស់ ពេលភ្លៀងមានផ្គររន្ទះបែបនេះ គេតែងតែគេងអោបនាងរហូត ប៉ុន្តែពេលនេះនាងបន្សល់ត្រឹមតែរូបថតនៅលើទូប៉ុណ្ណោះ មិចនឹងអាចអោបហើយបាត់ខ្លាចបាននោះ ។
« ឆ្កួតមែន! » កម្លោះសម្បុរសស្លេក Min Yoongi បោះសម្លេងជេរប្រទេចខ្លួនឯងឡើងមកខណៈដែលគេកំពុងតែអង្គុយក្នុងឡាននៅខាងមុខរបស់ផ្ទះធំស្កឹមស្កៃប្រណាំងប្រជែងជាមួយសម្លេងដំណក់ទឹកភ្លៀងនៅខាងក្រៅ ។
YOU ARE READING
ఌ បម្រើស្នេហ៍បង ఌ
Storie d'amoreជាមនុស្សដែលគ្រប់គ្នាស្អប់ខ្ពើម ព្រោះតែគេជាក្មេងបម្រើ មិនសមណាមានឈ្មោះជាកូនប្រសារគ្រួសារមីនទេ ។ Min Yoongi / Park Jimin 13 oct 2021 Jasmine - ethmaryrotha