EP.04 រៀបហើយ ចេញពីបន្ទប់យើងទៅ

897 106 12
                                    

« បបូរមាត់អ្នកណា៎?? » កម្លោះសង្ហារសម្បុសអង្គុយនៅក្នុង office លើកដៃអង្អែលបបូរមាត់ខ្លួនឯង នឹកគិតដល់រឿងកាលពីយប់នោះ បបូរមាត់តូចស្ដើចស៊ិចស៊ីចងចាំពេលណា៎ចង់តែសង្រ្គប់ថើបជញ្ជក់ពេលនោះ ។

« មិនមែនទេ ! » គ្រាន់តែនឹកឃើញនាយតូច Jimin ភ្លាម Yoongi ប្រញាល់ប្រញាលពោលមិនមែនយ៉ាងដាច់អហាំងការ បបូរមាត់នោះមិនមែនជាបបូរមាត់ក្មេងបម្រើសម្អប់នោះដាច់ខាត ប្រហែលជាការយល់សប្តិហើយមើលទៅ ។

« ឃ្លានឬ?? » Jimin លើកដៃតូចៗ. អោបពោះរបស់ខ្លួនធ្វើទឹកមុខស្មូញស្មាញ ក្រពះក៏ចាប់ផ្ដើមធ្វើទុក្ខព្រោះតែគេមិនបានញុំាអាហារពេលព្រឹកនៅឡើយ ។ អុំ In ឃើញបែបនេះគាត់ក៏សួរ ។

« បាទ៎ » Jimin ងើយមុខមកឆ្លើយទាំងមិនស្ទាក់ស្ទើរ ។

« ប៉ុន្តែ.. » អុំ In ក៏យកចានបបរមកដាក់នៅនឹងមុខ Jimin គេរាងទាក់ទើរចិត្តនឹងញុំាវាបន្តិច ទើបលូកដៃរុញវាចេញ ។

« ញុំាទៅ ទុកថាជាម៉ោងសម្រាករបស់ Jimin ចុះ »

« បាទ៎ »

ពេលល្ងាចក៏បានឈានចូលមកដល់ដោយសារតែនាយរវល់ទើប Call ប្រាប់អ្នកស្រី Min ថាអាហារថ្ងៃត្រង់នេះគេមិនបានមកទេ ទើបតែល្ងាចនេះប៉ុណ្ណោះដែលរថយន្តសេរីទំនើបរបស់នាយលូនមកឈប់នៅកន្លែងទុកឡាន ។

« មិនមែនទេ យើងមិនអាចថើបក្មេងម្នាក់នោះដាច់ខាត » កម្លោះសង្ហារ Min Yoongi ដើរចូលមកដល់ខាងក្នុងផ្ទះក៏ប្រទាក់និង Jimin ជាពិសេសគឺបបូរមាត់ផ្កាឈូករបស់គេ នាយមិ
នបានខ្វល់ហើយដើរទៅបន្ទប់របស់នាយ សកដៃបិទទ្វារបន្ទប់ មិននឹកស្មានថាតាមពិតជាបបូរមាត់របស់ Jimin ក្មេងបម្រើម្នាក់នោះ នោះទេ នឹកឃើញពេលណា៎សង្ក្រៀតជើងធ្មេញលើកនោះ ។

« មានការអី?? » បន្ទាប់ពីបានឮសម្លេងគោះទ្វារ តុកៗ. បែបនេះ Yoongi ដើរមកបើកសួរគេទាំងដែលកែវភ្នែកទាំងគូសម្លឹងបបូរមាត់តូចច្រមិចរបស់ Jimin មិនដាក់ មិនដកហាក់ដូចជាមនុស្សញៀនយ៉ាងអញ្ចឹង រហូតដល់ មាឌតូចមានអារម្មណ៍ថាមិនស្រួលលួចខ្ចឹបបបូរមាត់ចូលគ្នា ។

 ఌ បម្រើស្នេហ៍បង ఌWhere stories live. Discover now