អ្វីៗគ្រប់យ៉ាងនៅលេីលោកនេះវាគ្មានអ្វីដែរទៀងទាត់នោះទេ ជួនកាលរឿងអាក្រក់ក៏អាចប្រែមកជារឿងល្អ ពីអ្នកក្រមកជាអ្នកមាន ពីស្អប់ទៅជាស្រឡាញ់..ពីមិត្តប្រែទៅជាសត្រូវ...វាគ្មានអ្វីដែរអាចនៅស្ថិតស្ថេរបានជានិរន្តឡេីយ
តែសម្រាប់ខ្ញុំវិញ ខ្ញុំមិនចង់បានភាពស្ថិតស្ថេរនោះទេ ខ្ញុំគ្រាន់តែចង់រស់នៅអោយបានយូរជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្ញុំប៉ុណ្ណោះ តែវាសនាវាហាក់បីដូចជាលេងសេីចជាមួយខ្ញុំពេកហេីយ
ខ្ញុំមានឈ្មោះថាkim Seokjinអាយុ25ឆ្នាំ ខ្ញុំមានស្វាមីម្នាក់ឈ្មោះKim Namjoonអាយុ27ឆ្នាំ ពួកយេីងជាគូរស្នេហ៍ដែរមិនទាន់រៀបការនោះទេតែពួកយេីងស្រឡាញ់គ្នាខ្លាំងណាស់ បេីរាប់ទៅគឺវាជាង7ឆ្នាំមកហេីយតាំងតែពីពួកយេីងនៅរៀនវិទ្យាល័យមកម្លេះ ហេីយពួកយេីងក៏ជាអ្នកដែរស្រឡាញ់ភេទដូចគ្នាដែរ តែវាក៏គ្មានការជំទាស់ពីខាងគ្រួសារឡេីយ។
គាត់ជាបុរសដ៏ល្អសម្រាប់ខ្ញុំមករហូត គាត់តែងតែមេីលថែខ្ញុំផ្តល់ក្តីស្រឡាញ់អោយខ្ញុំជាច្រេីន ទោះបីជាពេលនេះខ្ញុំកំពុងតែមានជំងឺធ្ងន់ធ្ងរគេងឈឺនៅលេីគ្រែក៏ដោយក៏គាត់នៅតែនៅក្បែរខ្ញុំមេីលថែរខ្ញុំគ្រប់បែបយ៉ាងដែរ
" ប្រពន្ធសម្លាញ់ងេីបឡេីង កុំគេងយូរពេកណា៎.." សំនៀងដ៏សែនពិរោះរណ្តំចិត្តរបស់ខ្ញុំដែរខ្ញុំតែងតែស្តាប់លឺវាជារាងរាល់ព្រឹក នោះគឺជាសម្លេងរបស់ប្តីខ្ញុំ គាត់តែងតែក្រោកដាស់ខ្ញុំអោយខ្ញុំភ្ញាក់ពីគេងជារៀងរាល់ព្រឹក
" បាទអូនងេីបហេីយ ខិះ.. ខិះ.. " ខ្ញុំមានជំងឺឈឺធ្ងន់ធ្ងរជិតមួយឆ្នាំទៅហេីយ វាគឺជាជំងឺមហាររីកខួរក្បាលហេីយវាក៏ឈានចូលមកដល់ដំណាក់កាលចុងក្រោយដូចគ្នា
" ចាំបងទៅធ្វេីម្ហូបយកមកអោយអូនញាំណា " ប្តីរបស់ខ្ញុំគាត់ក៏ក្រោកទៅធ្វេីម្ហូបយកមកអោយខ្ញុំញុាំ ខ្ញុំក៏ក្រោកមកអង្គុយផ្អែកក្បាលនឹងគ្រែសម្លឹងមេីលទៅកាន់ប្តីខ្ញុំទាំងចិត្តអាឡោះអាឡ័យជាខ្លាំង ខ្ញុំមានជំងឺដ៏កាចសាហាវមិនដឹងថាអាចរស់នៅមេីលមុខប្តីរបស់ខ្ញុំបានយូរប៉ុណ្ណាទៀតទេ
![](https://img.wattpad.com/cover/293857788-288-k839825.jpg)
YOU ARE READING
ប្រលោមលោកមនោសញ្ចេតនាខ្លីៗ
Short Storyប្រលោមលោកបែបមនោសច្ចេតនាខ្លីៗ ចង់យំ តែយំមិនចេញ ចាំមកអានរឿងខ្លីៗទាំងនេះ ស្នេហារ កំសត់ស្រក់ទឹកភ្នែក បែបអប់រំជីវិត