🍂ប្រលោមស្នេហ៍រាបលិច🍁

235 15 0
                                    

តែតាមការពិត....ខ្ញុំកុហកគាត់ ខ្ញុំកំពុងតែកុហកគាត់ហេីយខ្ញុំបានលារគាត់ត្រឡប់មកផ្ទះសំណាក់វិញចូលមកខាងក្នុងចាក់គន្លឹះទ្វារួចក៏បង្ហូរទឹកភ្នែកដោយក្តីឈឺផ្សារអួលណែនក្នុងទ្រូងយ៉ាងគ្រាំគ្រាន

« ហ្ហឹមៗ...អូនខុសហេីយ អូនសុំទោស អូនមិនគួរស្គាល់បងទេ អូនមិនគួរផ្តេីមស្នេហានេះជាមួយនឹងបងទេ ហ្ហឹក ស្រឡាញ់អូននឹងធ្វេីអោយបងឈឺចាប់....អូនសុំទោសជុងហ្គុក »
ខ្ញុំចាប់ដោះមួកពណ៍ស្វាយដែលតែងពាក់លេីក្បាលចេញបង្ហាញទៅរលាក្បាលដ៏ទូលាយគ្មានសក់សូម្បីតែមួយសសៃ ខ្ញុំសម្លឹងមេីលខ្លួនឯងដែរមានសភាពស្លេកស្លាំងដូចជាខ្មោចរួចក៏យំបង្ហូរទឹកភ្នែកដោយសេខក្តីអាល័យចាប់ជាពន់ពេក

« សុំទោសដែលកុហករូបបង តាមពិតអូនជាមនុស្សមានជំងឺជាប់នឹងខ្លួន អូនជាមនុស្សរស់នៅរងចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ...ហ្ហឹកៗ...ជុងហ្គុក បងនឹងត្រូវឈឺចាប់ពេលលែងមានវត្តមានរបស់អូន បងនឹងឈឺចាប់ពេលបាត់បង់អូន អូនសុំទោសបង អូនមិនចង់ទេតែហេតុអីពេលវេលានាំអូនអោយមកស្គាល់បងធ្វេីអី អូនលែងចង់ស្លាប់ហេីយអូនចង់រស់នៅជាមួយបង...ហ្ហឹកជំងឺអឺយមេ្តចមិដោះលែងខ្ញុំទៅ!!! ហ្ហឹកៗខ្ញុំចង់រស់នៅជាមួយគេ ដោះលែងខ្ញុំទៅ»

ម៉ោងនេះគ្រានេះខ្ញុំចេះឈឺចិត្តស្ទេីរស្លាប់ទាំងរស់ ខ្ញុំជាមនុស្សដែលមានជំងៃរលាកស្រោមខួរមកតាំងតែពីតូច ជីវិតខ្ញុំប្រដូចជាក្រដាសសគ្មានអក្សរមិនខុស ព្រោះគ្មានគោលដៅ រស់គ្មានការតាក់តែងណាល្អៗឡេីយ សូម្បីតែសម្លេងសេីចក៏គ្មាន រស់នៅមានជំងឺជាប់ខ្លួនមកអស់មួយជីវិតរងចាំអោយដល់តែថ្ងៃសូន្យសង្ខាតែប៉ុណ្ណោះ។ តាំងពីតូចរាប់ថាគ្មានលុយព្យាបាលជំងឺ តែមកដល់ធំមានលុយមានប្រាក់ចាយហូរហា៊រខ្ញុំក៏អាចព្យាបាលជំងៃនេះបានជា តែខ្ញុំជ្រេីសមិនធ្វេី ព្រោះអ្វីដឹងទេ?

ព្រោះមិនដឹងថារស់នៅដេីម្បីអ្វី មិនដឹងថារស់នៅដេីម្បីធ្វេីអ្វីសោះឡេីយ ជីវិតខ្ញុំគ្មានពន្លឺដែលនាំឈ្ពោះទៅរកសុភមង្គលទេ ខ្ញុំចម្រាច់ចិត្តទុកវារហូតដល់រីករាលដាលដល់ដំណាក់កាលចុងក្រោយព្យាបាលលែងបាន

ប្រលោមលោកមនោសញ្ចេតនាខ្លីៗWhere stories live. Discover now