ផ្ការីក7ថ្ងៃ (GL)

107 4 2
                                    

#និទានស្នេហ៍ដ៏ខ្លីមួយនេះ នឹងក្លាយជាការចងចាំរបស់អូនដល់ជីវិតចុងក្រោយ

     មួយ ពីរ បី បួន ប្រាំ ប្រាំមួយ....ខ្យល់រំហេីយបានបក់មកហេីយ រដូវផ្ការីកបានឈានចូលមក វាមានទេសភាពគួរអោយចង់គយគន់ណាស់។ ខ្យល់បក់រំភេីយៗផ្កាពណ៍ស្រស់ល្អឆេីតកំពុងតែរីកបញ្ចេញខ្លិនយ៉ាងប្រហេីរទងស្លឹកខ្លះក៏បានធ្លាក់រប៉ាយពេញតាមដងផ្លូវ ខ្ញុំដេីរអោបខ្លួនដៃកាន់ក្រដាសពណ៍ក្តាមចាស់មួយជាប់ដៃឯភ្នែកកំពុងតែសម្លឹងស្រទាប់ស្លឹកផ្កាកំពុងតែធ្លាក់ចុះ ខ្ញុំរាប់វាមួយពីរបីបួនរហូតវាជ្រុះដល់រាប់លែងអស់ប្រៀបដូចជាទឹកភ្នែកខ្ញុំដែលហូរអស់ខ្សោះពីខ្លួនគ្មានចំនួនអាចរាប់បានដូចគ្នា។
    
     ខ្ញុំដាក់ខ្លួនអង្គុយចុះក្រោមដេីមផ្កាសាគូរ៉ាមួយដេីម យំទាល់តែខ្សោះអស់ពីខ្លួនទោះបីជារដូវផ្ការីកស្រស់ស្អាតយ៉ាងណាក៏ចិត្តខ្ញុំមិនអាចរីករាយបានដែរ។
     សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះថា star គឺប្រែថាផ្កាយអី!! ហិហិ ត្រកូល star Alexander នេះជាឈ្មោះពេញរបស់ខ្ញុំ ដែលឪពុកខ្ញុំបានដាក់អោយ។អាយុ២៤ឆ្នាំស្ថិតក្នុងវ័យជិតរៀបអាពាហ៍ពិពាហ៍ហេីយ។ ថែមទាំង.....ហិហិស្រឡាញ់ភេទដូចគ្នាទៀតផងគឺជិតរៀបការជាមួយប្តីរបស់ខ្ញុំនោះអី ! អីយ៉ា...ប្តីខ្ញុំជាមនុស្សស្រីនោះទេកំចម្លែកអី។ ខ្ញុំស្រឡាញ់គាត់ណាស់ខ្ញុំ សែនស្រឡាញ់អឺយស្រឡាញ់ គាត់ជាមនុស្សទន់ភ្លន់ណាស់ តែមិនមេនសម្រាប់មនុស្សគ្រប់គ្នានោះទេ គឺសម្រាប់តែខ្ញុំមាននាមជាអនាគតប្រពន្ធតែម្នាក់គត់របស់គាត់។ ពេលខ្លះសម្តីអាក្រក់ មួម៉ៅ មិនសូវចេះលួងមិនយល់ចិត្តខ្ញុំប៉ុន្មានទេ ចេះតែឌឺថែម ពូកែញ៉ោះ តែក៏គួរអោយស្រឡាញ់។ គាត់ជាមនុស្សម្នាក់ដែលនៅក្បែរខ្ញុំគ្រប់កាល:ទេស: គាត់ហ៊ានលះបង់ ធ្វេីគ្រប់យ៉ាងអោយតែខ្ញុំសប្បាយចិត្ត គាត់ខំប្រឹងធ្វេីការគឺដេីម្បីតែអនាគតពួកយេីង តែ... តែ....

តក់.តក់ តក់

      ទឹកភ្នែកខ្ញុំស្រក់ដោយគ្មានសម្លេងនោះទេ ខ្ញុំសុំបញ្ឈប់ការសរសេីរប្តីខ្ញុំសិនបានទេ ឥឡូវនឹកគាត់ណាស់ចង់ទៅជួបគាត់បន្តិច។ ខ្ញុំប្រញាប់ហៅឡានតាក់សុីហេីយក៏បេីកទៅកាន់វីឡាយ៉ាងធំស្កឹមស្កៃមួយនៅចំកណ្តាលទីក្រុង។
     
" មានរឿងអ្វីក្នុងចិត្តមេនទេក្មួយស្រី? មិចក៏យំ?" នេះជាសម្លេងពូតៃកុងឡាន គាត់ឃេីញខ្ញុំអេីតមេីលតែតាមបង្អួចគាត់ក៏ឆ្លៀតសួរខ្ញុំ
     
" ពូថាទៅមេីល តេីការចាកចេញបែបណាដែលមិនអោយមនុស្សដែលយេីងស្រឡាញ់ឈឺចាប់នោះ? "
   
" ហុឹមមម....លេីលោកសុទ្ធតែមានរឿងមិនទៀង ផ្ការីកតែងរោយ រដូវថ្មីបានផ្តេីម ក៏មានទីបញ្ចប់របស់វា សំខាន់នៅពេលក្មួយស្រឡាញ់គ្នា សុំកុំសាងអំពេីសោកការអោយគ្នា ផ្តល់ចិត្តស្រឡាញ់អោយគ្នាទៅវិញទៅមក"
    
" ការចាកចេញ គ្មានពាក្យណាដែលបញ្ចប់ទៅជាមួយពាក្យរីករាយនោះទេ តែក្មួយត្រូវប្រាកដចិត្តថា ចាកចេញហេីយមិនបន្សល់វិប្បដិសារីអោយមនុស្សដែលក្មួយស្រឡាញ់ " អ៊ំតៃកុងឡាននិយាយជាហូរហែររហូតដល់ខ្ញុំទប់ទឹកភ្នែកមិនបានស្រែកយំពេញមួយទំហឹងក្នុងឡានរបស់គាត់។

ប្រលោមលោកមនោសញ្ចេតនាខ្លីៗWhere stories live. Discover now