🍁ប្រលោមស្នេហ៍រាបលិច🍂(BL)

365 16 0
                                    

គ្រឺងៗ~~~~

       សំឡេងនៃរទេះភ្លើង បោលសម្រុកទៅមុខឈ្ពោះទៅតាមព្រះអាទិត្យដែលកំពុងតែរាបលិចជាទីកន្លែងនៃកោះមួយកន្លែង ខ្ញុំអង្គុយសំកុកក្នុងរទេះភ្លេីងនៅជិតមាត់បង្អួចសម្លឹងចាក់ធ្លុះទៅមេីលទេសភាពខាងក្រៅដោយភាពស្ងៀមស្ងាត់ សញ្ចឹងគិតពីបក្សាបក្សីហោះហេីរព្រមព្រៀតជាមួយខ្យល់ធម្មជាតិបក់ផេីយផាត់មកប៉ះផ្ទៃមុខសរលោងគ្មានជាតិរបស់ខ្ញុំ ខ្ញុំបិទភ្នែកផ្អែកក្បាលចេញតាមមាត់បង្អួចលារដៃ
រលោងវែងដាក់បណ្តោយតាមខ្យល់ ដោយមិនដឹងកោះត្រេីយប្រៀបដូចជាខ្យល់ដែលបក់មកប៉ះខ្ញុំយ៉ាងដូច្នេះ។

       នេះជាសំណេីរកំសាន្តកាយអារម្មណ៍ម្នាក់ឯងដោយគ្មានគោលដៅជីវិត ប្រៀបដូចជារលកបោកបក់មិនដឹងថាត្រូវទៅដល់កន្លែងណា ខ្ញុំអង្គុយស្ងាត់ស្ងៀមម្នាក់ឯងជាមួយមួកចាក់ពណ៍ស្វាយមួយនៅលេីក្បាល ជីវិតខ្ញុំមិនដឹងថាគោលដៅជាអ្វីឡេីយ អ្នកប្រហែលជាគិតថាខ្ញុំច្បាស់dramaជ្រុលតែជីវិតខ្ញុំពិតជា...ហ្ហឹម...បកស្រាយមិនចេញនោះទេ

ខ្ញុំមានឈ្មោះ គីមថេយ៉ុង អាយុ26ឆ្នាំជាមនុស្សរស់នៅគ្មានម៉ែគ្មានឪខ្ចាត់ព្រ័តមកពីណាក៏មិនដឹង តែខ្ញុំមិនមេនជាអ្នកក្រខ្សត់ឡេីយខ្ញុំមានចំណេះដូចនេះលុយកាក់ចាយក៏មិនខ្វះដែរ តែរបស់ម្យ៉ាងដែលខ្ញុំតែងខ្វះគឺជាសុភមង្គល ឆាកជីវិតគ្មានខ្ញុំផ្តេីមដោយគ្មានន័យក៏ប្រហែលជាបញ្ចប់ទៅដោយគ្មាន័យដែរ

ដំណេីរកំសាន្តនេះប្រហែលជាអាចធ្វេីអោយខ្ញុំបានធូរស្បេីយក្នុងចិត្តបានខ្លះ ខ្ញុំមិនបានយកអ្នកបម្រេីមកតាមមិនបានជិះឡានតែសុខចិត្តជិះនូវរទេះភ្លេីងជេីងចាស់មួយដេីម្បីទៅលេងកោះ ជីវិតខ្ញុំក៏ប្រហែលជា....បញ្ចប់នៅត្រង់ដែរ

ទឹកភ្នែកស្រក់កាត់ផែនថ្ពាល់ រស់នៅមិនដឹងគោលដៃគ្មានចំណូលចិត្តហាក់បីដូចជាក្រសាសទទរគ្មានសំណេរមួយតួអក្សរ ខ្ញុំយកដៃជូតវាចេញព្រោះតែទឹកភ្នែកបែបនេះខ្ញុំស្រក់ស្ទេីរតែរាល់ថ្ងៃមកហេីយ ។

       ប្រហែលជាមួយម៉ោងក្រោយរទេះភ្លេីងបានមកដល់គោលដៅដែលខ្ញុំបានគ្រោងទុក ខ្ញុំចាប់លេីកដៃសារេមួយចាក់នៅខាងលេីក្បាល យួរវ៉ាលីពណ៍ខ្មៅរលេីបរលោងដេីរចូលទៅកាន់ផ្ទះសំណាក់មួយកន្លែងដែលខ្ញុំបានកក់រួចជាស្រាច់នៅទីនេះ

ប្រលោមលោកមនោសញ្ចេតនាខ្លីៗWhere stories live. Discover now