ដប់មិនា (GB)

505 15 1
                                    

ដប់មិនា

Happy birthday to me.....
Happy birthday to me
Happy birthday happy birthday happy birthday to me.........

ហ្វូ~~~~

     ហិហិ~~គួរអោយអស់សំណេីចខ្លាំងណាស់ដែលមិនទាន់ទាំងដល់ថ្ងៃកំណេីតផង ខ្ញុំបែរជាអង្គុយច្រៀងបទចម្រៀងជូនពរថ្ងៃកំណេីតខ្លួនឯងបាត់ទៅហេីយ។  តែខ្ញុំវាសុាំជាមួយនឹងការរីករាយថ្ងៃកំណេីតបែបនេះដោយមិនទាន់ដល់ថ្ងៃទៅហេីយ ព្រោះខ្ញុំតែងតែប្រារព្ធវាមុនថ្ងៃកំណេីតរបស់ខ្ញុំជានិច្ច ចឹងអ្នករាល់គ្នាឆ្ងល់ដែរទេ! ហិ...ខ្ញុំជាមនុស្សតែម្នាក់ដែលស្អប់ថ្ងែខែកំណេីតដែលខ្លួនឯងកេីតខ្លាំងណាស់ ថ្ងែទីដប់ ខែមិនា..វាជាថ្ងែដែលខ្ញុំស្អប់ជាទីបំផុត ទាំងដែលខ្ញុំចាប់កំណេីតមកក្នុងថ្ងៃនឹង អ្នកទាំងអស់គ្នាដឹងថាហេតុអ្វីទេ!

     ខ្ញុំមានឈ្មោះថា ស៊ូ មិនា អាយុ23ឆ្នាំ ស៊ូមាននៃថាការព្យាយាម ពុះពារ អត់ធ្មត់ ចំណែកឯ មិនាជាខែខ្ញុំកេីត ទេីបម្តាយខ្ញុំដាក់ឈ្មោះអោយបែបនេះ ។ ខ្ញុំជាបុគ្គលិកផ្នែកITម្នាក់នៅក្នុងខេត្តសៀមរាប អោយតែដល់ខែមិនា ក្នុងថ្ងៃទីប្រាំបី ដែលអ្នកគ្រប់គ្នាស្គាល់ថាវាជាថ្ងៃបុណ្យសិទ្ធនារី គឺខ្ញុំដែលមាននាមជាបុរសតែងតែប្រារព្ធពិធីខួបកំណេីតតែម្នាក់ឯងនៅក្នុងផ្ទះសមល្មមមួយកន្លែង នៅខេត្តសៀមរាបនេះ ។ ខ្ញុំមិនចូលចិត្តថ្ងៃទីដប់ ខែមិនានោះទេ ដោយសារតែថ្ងៃនោះគឺជាថ្ងៃ ដែលខ្ញុំបានបាត់បងម្តាយនឹងឪពុកជាទីស្រឡាញ់របស់ខ្ញុំស្របពេលខ្ញុំមានអាយុដប់ឆ្នាំ ។

      ក្នុងថ្ងៃនោះម៉ាក់នឹងប៉ា បានបេីកឡាននាំខ្ញុំទៅដេីរលេងទុកជាការជូនពរដល់ថ្ងៃកំណេីតរបស់ខ្ញុំ តែជាអកុសល វាបែរជាជួបនៅគ្រោះថ្នាក់ចរាចរណ៍ធ្វេីអោយម៉ាក់នឹងប៉ា ត្រូវបាត់បង់ជីវិតនៅសល់តែរូបខ្ញុំម្នាក់ដែរមានជីវិតរស់ មកដល់បច្ចុប្បន្ន។ ខ្ញុំត្រូវរស់នៅក្នុងមណ្ឌល់កុមារកំព្រាមួយកន្លែងអស់រយ:ពេលដប់ឆ្នាំ ហេីយខ្ញុំក៏បន្តមកធ្វេីជាអ្នកITដេីម្បីប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងវិញម្តង ។

វាជាអតីតកាលគួយអោយសោកសង្រែកជាទីបំផុតក្នុងជីវិតរបស់ខ្ញុំ!!

ប្រលោមលោកមនោសញ្ចេតនាខ្លីៗWhere stories live. Discover now